សាជីវកម្ម Pasona Group ស្រាប់តែប្តូរទីស្នាក់ការទៅកាន់កោះ Awaji កសាងកន្លែងធ្វើសមាធិ
Pasona Group គឺជាសាជីវកម្មផ្គត់ផ្គង់កម្លាំងពលកម្មដែលមានទីស្នាក់ការកណ្តាលនៅ Otemachi ជិតស្ថានីយ៍តូក្យូ។
ថ្មីៗនេះសាជីវកម្មស្រាប់តែប្រកាសប្តូរទីស្នាក់ការទៅកាន់កោះ Awaji ដែលជាព័ត៌មានធ្វើអោយឧស្សាហកម្មសេដ្ឋកិច្ចជប៉ុនទាំងមូលមានការភ្ញាក់ផ្អើល។
ក្នុងនាមជាសាជីវកម្មផ្គត់ផ្គង់កម្លាំងពលកម្ម តាមត្រូវគួរដាក់ទីស្នាក់ការនៅកន្លែងដែលមានអាជីវកម្មច្រើន ជាមួយនឹងតម្រូវការកម្លាំងពលកម្មខ្ពស់។ ប៉ុន្តែហេតុអ្វីជ្រើសយក Awaji ជាកោះដាច់ស្រយាលក្នុងស្រុក។
មូលហេតុប្តូរទីស្នាក់ការក៏គួរឱ្យភ្ញាក់ផ្អើលដូចគ្នា ពួកគេចង់សាងសង់កន្លែងទទួលយកបទពិសោធន៍ ZEN (សមាធិ) នៅលើកោះ Awaji ។ Awaji គឺជាកោះដំបូងគេដែលកកើតឡើងតាមទេវកថាជប៉ុន។ ចំណុចនេះបង្ហាញពីក្ដីស្រឡាញ់របស់អ្នកដឹកនាំសាជីវកម្ម Pasona ចំពោះកោះ។
ការត្រៀមលក្ខណៈសម្រាប់រលកទេសចរណ៍ជប៉ុន បន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩ បញ្ចប់ កន្លែងទទួលយកបទពិសោធន៍ ZEN សមាធិបែបជប៉ុនពេញនិយមខ្លាំងនៅបរទេស ជាពិសេសសហរដ្ឋអាមេរិកត្រូវបានសាងសង់ឡើង។
តោះចូរទស្សនាទាំងអស់គ្នា។
រូបភាព https://www.zenbo-seinei.com
កន្លែងនេះមានឈ្មោះថា ZEN Wellness SEINEI ស្ថិតនៅកន្លែងដែលមានទេសភាពស្អាតអស្ចារ្យ កន្លែងដែលអ្នកអាចរីករាយនឹងធម្មជាតិដ៏សម្បូរបែបនៅកោះ Awaji ។
ដោយសារជប៉ុនជាប្រទេសមាន ៤ រដូវកាល ជាមួយនឹងទេសភាពខុសគ្នា អ្នកប្រហែលជាចង់ទៅលេងកន្លែងនេះយ៉ាងហោចណាស់ ៤ ដងក្នុងមួយឆ្នាំ។
មានសកម្មភាពប្លែកៗជាច្រើន ដូចជាទទួលយកបទពិសោធន៍ Zen រីករាយជាមួយអាហារ ងូតទឹកបើកចំហ ស្នាក់នៅផ្ទះសំណាក់បែបប្រពៃណី និង Yoga ផងដែរ។
កន្លែងនេះស្រដៀងនឹង Business ZEN នៅសហរដ្ឋអាមេរិក ក្រៅពី Zen តាមរបៀបគិតនៃប្រាសាទជប៉ុនធម្មតា។
ឥឡូវនេះសូមក្រឡេកមើលខាងក្រោម។
អាហារនៅទីនេះមានលក្ខណៈសាមញ្ញ ដូចជាម្ហូបធ្វើពីតៅហ៊ូ ចម្អិនដោយប្រុងប្រយ័ត្នតាមរយៈការជ្រើសរើសគ្រឿងផ្សំយ៉ាងម៉ត់ចត់។
កន្លែងងូតទឹកបើកចំហរ ជាកន្លែងដែលអ្នកអាចត្រាំខ្លួនក្នុងទឹកក្តៅ ខណៈដែលគយគន់ទេសភាពអស្ចារ្យនៃធម្មជាតិ។
កោះ Awaji ជាកន្លែងពិសិដ្ឋ ត្រូវបានគេចាត់ទុកជាទឹកដីជប៉ុនដំបូងគេដែលបង្ហាញខ្លួនក្នុងទេវកថា។ ប្រសិនបើអាចធ្វើសមាធិ ឬ Yoga នៅកន្លែងបែបនេះ ទាំងរាងកាយ និងបេះដូងនឹងកាន់តែរឹងមាំ។
បច្ចុប្បន្ននេះ មានប្រាសាទមួយចំនួននៅក្នុងប្រទេសជប៉ុនទទួលយកជនបរទេស ប៉ុន្តែមិនថាធ្វើសមាធិនៅប្រាសាទ ឬកន្លែងថ្មីនេះទេ កត្តាដំបូងនៅតែបង្កើតភាពស្និទ្ធស្នាល។ ប៉ុន្តែធ្វើបែបនេះខ្ញុំគិតថាជាគំនិតដំបូងនៅជប៉ុន ឬឈានមុខគេលើពិភពលោក។
ចាប់ពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ កន្លែងនេះបើកទទួលភ្ញៀវជាផ្លូវការ។ នៅពេលជំងឺរាតត្បាតកូវីដ ១៩ បញ្ចប់ អ្នកអាចមកទទួលយកបទពិសោធន៍នេះ។
Kengo Abe