ពិធីបុណ្យពន្លឺរដូវរងាស្អាតបំផុតនៅប្រាសាទ Matsumoto ខេត្ត Nagano ប្រទេសជប៉ុន

នៅពេលរំលឹកដល់ប្រទេសជប៉ុន ពិធីបុណ្យពន្លឺជាផ្នែកសំខាន់មួយនាចុងរដូវស្លឹកឈើជ្រុះ និងបន្តរហូតដល់ដើមនិទាឃរដូវឆ្នាំក្រោយ។ ក្នុងចំណោមពិធីបុណ្យពន្លឺដែលស្អាតបំផុតនៅឆ្នាំ ២០២២ គឺពិធីបុណ្យពន្លឺ Matsumoto ខេត្ត Nagano ដែលប្រារព្ធឡើងនៅជុំវិញប្រាសាទ Matsumoto ។

រូបភាព https://www.timeout.com/tokyo/news/in-photos-this-winter-illumination-at-matsumoto-castle-in-nagano-is-spectacular-021722

ការបង្ហាញពន្លឺតាមប្រធានបទអតីតកាលនៅប្រាសាទ Matsumoto ។

ប្រាសាទ Matsumoto ល្បីឈ្មោះដោយសារជញ្ជាំងពណ៌ខ្មៅខាងក្រៅ ដូច្នេះហើយបានជាមានឈ្មោះផ្សេងទៀតគឺប្រាសាទក្អែក (Karasu-jo) ។

ការបង្ហាញពន្លឺនៅប្រាសាទជាពិសេសស្អាត ទស្សនីយភាពប្រាសាទភ្លឺចែងចាំងឆ្លុះបញ្ចាំងលើផ្ទៃទឹក បង្កើតបានជាពន្លឺកញ្ចក់ដ៏អស្ចារ្យ។

ការបង្ហាញពន្លឺប្រធានបទបច្ចុប្បន្ននៅប្រាសាទ Matsumoto ។

ពិធីបុណ្យពន្លឺ Matsumoto ចូលបានដោយសេរីចាប់ពីខែធ្នូ ឆ្នាំ ២០២១ ដែលរួមបញ្ចូលកម្មវិធីពន្លឺចំនួនប្រាំបីផ្សេងគ្នា៖ ការសម្តែងស្តង់ដារចំនួន ៤ និងការសម្តែងតាមរដូវកាលពិសេសចំនួន ៤ ប្រារព្ធធ្វើឡើងក្នុងរយៈពេលខ្លី។

ពិធីបុណ្យនេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ទោះជាយ៉ាងណាអ្នកគួរតែទៅមើលចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ដើម្បីទស្សនាការសម្តែងពិធីបុណ្យពន្លឺដោយផ្ទាល់ភ្នែក។

ការ​បង្ហាញ​ពន្លឺ Matsumoto ដែល​មាន​ប្រធានបទ​នា​ពេល​អនាគត។

ក្នុងអំឡុងពេល ៧ ថ្ងៃចុងក្រោយ ភ្ញៀវទេសចរណ៍នឹងមានឱកាសទស្សនាការសម្តែងពន្លឺទាំង ៨ ដែល​មាន​រយៈពេល​ ៣០ នាទី​ ដោយប្រព្រឹត្តទៅ ៦ ដងក្នុងមួយថ្ងៃ តាមពេលវេលាដូចខាងក្រោម៖ ១៨ៈ០០, ១៨ៈ៣០, ១៩ៈ០០, ១៩ៈ៣០, ២០ៈ០០, ២០ៈ៣០ យប់។

ប្រសិនបើមិនអាចចូលរួមព្រឹត្តិការណ៍ដោយផ្ទាល់ អ្នក​រាល់​គ្នា​អាច​រីករាយ​ជាមួយ​នឹង​រូបថតដែលគួរឱ្យចាប់អារម្មណ៍នៃកម្មវិធីពន្លឺខាងក្រោម។

ការបង្ហាញពន្លឺប្រធានបទបុណ្យណូអែលឆ្នាំ ២០២១-២០២២ ។

ការបង្ហាញពន្លឺតាមប្រធានបទបុណ្យណូអែលធ្វើអោយប្រាសាទ Matsumoto ទៅជាដើមស្រល់ដ៏ធំសម្បើមក្រោមពន្លឺពណ៌បៃតង ហើយបន្លឺតាមសំឡេង​កណ្តឹង។

ការបង្ហាញពន្លឺប្រធានបទឆ្នាំថ្មី ២០២២ ។

កម្មវិធីទទួលឆ្នាំថ្មី ២០២២ ប្រព្រឹត្តទៅក្រោមសម្លេងភ្លេងដែលបំផុសគំនិតដោយបទភ្លេងប្រពៃណីជប៉ុន។

ការបង្ហាញពន្លឺនៃមហោស្រពចម្លាក់ទឹកកកឆ្នាំ ២០២២ ។

ជារៀងរាល់ឆ្នាំនាចុងខែមករា ប្រាសាទ Matsumoto ប្រារព្ធពិធីបុណ្យចម្លាក់ទឹកកក។ ការបង្ហាញពន្លឺពិសេសនេះមានរូប​ភាព​គ្រីស្តាល់​ទឹកកកធ្វើចលនាជុំវិញប្រាសាទ។

ការបង្ហាញពន្លឺនៅថ្ងៃ Valentine ឆ្នាំ ២០២២ ។

ការសម្តែងនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ “Valentine ក្រហម” ត្រូវបានបំផុសគំនិតដោយជំនឿខ្សែអំបោះក្រហម ភ្ជាប់មនុស្ស​ម្នាក់​ទៅ​នឹង​ជោគវាសនារបស់ពួកគេ។

Yukie

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: