ក្រុមហ៊ុនផ្លូវដែក JR East បើកដំណើរការរថភ្លើងប្រើឧស្ម័នអុីដ្រូសែន

កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ក្រុមហ៊ុនផ្លូវដែក JR East សហការជាមួយក្រុមហ៊ុនផលិតរថយន្ត និងអគ្គិសនី បានដាក់បង្ហាញសាកល្បងរថភ្លើងដំណើរការដោយអគ្គិសនីដែលប្រើឧស្ម័នអុីដ្រូសែន។

រថភ្លើងដំណើរការដោយថាមពលអុីដ្រូសែនដំបូងគេនៅជប៉ុនមានឈ្មោះថា HYBARI អក្សរកាត់ពាក្យ Hydrogen​-Hybrid Advanced Rail Vehicle for Innovation ។ ក្រុមហ៊ុន JR East នឹងធ្វើការសាកល្បងរថភ្លើងនៅលើខ្សែ Nanbu និងខ្សែរថភ្លើងមួយចំនួនទៀតចាប់ពីចុងខែមីនា ដែលរួមចំណែកដល់ការសម្រេចបាននូវ​គោល​ដៅ​កាត់​បន្ថយ​ការបំភាយឧស្ម័ននៅឆ្នាំ ២០៣០ ។

យន្តការដំណើរការរថភ្លើងអគ្គិសនីមានធុងផ្ទុកអុីដ្រូសែនដែលបានដំឡើងនៅលើដំបូលរថភ្លើង ប្រតិកម្មជាមួយ​អុកស៊ីសែន​ក្នុង​បរិយាកាស​បង្កើតជាអគ្គិសនី ជួយឱ្យរថភ្លើងធ្វើដំណើរ។ ល្បឿនអតិបរមារថភ្លើងអគ្គិសនីប្រើឧស្ម័ន​អុីដ្រូសែន​ប្រហែល ១៤០ គីឡូម៉ែត្រក្នុងម្តងសាក។

សាជីវកម្ម JR East កំណត់គោលដៅកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតដល់កម្រិតសូន្យនៅឆ្នាំសារពើពន្ធ ២០៥០ ហើយសង្ឃឹមថាការកែលម្អរថភ្លើងជាមួយនឹងបច្ចេកវិទ្យា HYBARI អាចជួយពួកគេសម្រេចបានគោលដៅនោះ។

Shoichi Oizumi ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ JR East បាននិយាយថា “យើងកំពុងពិចារណាជំនួសរថភ្លើងម៉ាស៊ូតដោយរថភ្លើងដំណើរការឧស្ម័នអុីដ្រូសែន។ ក្នុងអំឡុងពេលដំណើរការសាកល្បង JR East នឹងសិក្សា​ការ​ចំណាយ​ប្រតិបត្តិការ និងកត្តាផ្សេងទៀត ដើម្បីសម្រេចថាខ្សែរថភ្លើងមួយណាអាចដាក់ឱ្យដំណើរការបាន” ។

Yuk

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: