អាវុធ Ninja ដែលមានអាយុកាល ៤៣០ ឆ្នាំបង្ហាញពីសម័យដណ្តើមអំណាច
បុរាណវិទូបានរកឃើញវត្ថុបុរាណពីឆ្នាំ ១៩៦០ ដល់ឆ្នាំ ២០១០ ក្នុងតំបន់មួយចំនួននៅប្រទេសជប៉ុន ក្នុងចំណោមនោះមានប្រាសាទពីរគឺ ប្រាសាទ Iwatsuki និង ប្រាសាទ Hachioji ។ អាវុធរបស់ Ninja បានមកពីការឡោមព័ទ្ធ Odawara កើតឡើងនៅឆ្នាំ ១៥៩០ ។
រូបភាព https://www.livescience.com/ancient-ninja-weapons-discovered
អាវុធត្រូវបានរកឃើញក្នុងប្រាសាទទាំងពីរនៅជប៉ុនអាចជាអាវុធរបស់ Ninja ជាមួយនឹងអាវុធមួយចំនួនដែលគេសន្មត់ថាអាវុដដើមរបស់ Shuriken (ព្រួញរបស់ Ninja) ។
ក្នុងពេលឡោមព័ទ្ធ Odawara ត្រកូល Toyotomi និង Tokugawa បានកម្ចាត់ត្រកូល Hojo ដោយគ្រប់គ្រងផ្នែកធំនៃប្រទេសជប៉ុន និងដណ្តើមបានប្រាសាទទាំងពីរ។
ការឡោមព័ទ្ធកើតឡើងនៅសម័យ (១៤៦៧-១៦១៥) សម័យកាលដែលជប៉ុនត្រូវបែងចែកដោយការដណ្តើមអំណាចរបស់ស្តេចក្រាញ់។ ឯកសារប្រវត្តិសាស្ត្រជាច្រើនសំដៅលើ Ninja ជាអ្នកស៊ើបការណ៍ក្នុងអំឡុងពេលនេះ ហើយពួកគេប្រហែលជាបានចូលរួមក្នុងការឡោមព័ទ្ធ។
វត្ថុបុរាណរួមមានគ្រាប់ដីឥដ្ឋដែលអាចជាទម្រង់ដើមនៃដែកបន្លាស្រួចបួន (Caltrop) ធ្វើឱ្យរបួសជើងរបស់ទាហាន និងសេះ។
រូបភាព https://www.livescience.com/ancient-ninja-weapons-discovered
រូបភាពនេះបង្ហាញពីវត្ថុបុរាណដែលមានអាយុកាល ៤៣០ ឆ្នាំ ប្រហែលជាអាវុធដំបូងមានទាក់ទងនឹង Ninja ។
Iwata Akihiro បុរាណវិទូ និងជាអ្នកគ្រប់គ្រងនៅសារមន្ទីប្រវត្តិសាស្ត្រ និងវប្បធម៌ប្រពៃណីទំនៀមទម្លាប់អ្នកស្រុកខេត្ត Saitama បាននិយាយថា “វត្ថុបុរាណទាំងនេះជាអាវុធរបស់ក្រុមប្រយុទ្ធដែលមានសមត្ថភាពដូច Ninja ។ ក្រៅពីនេះ ប្រហែលអាវុធទាំងនេះត្រូវគេផលិតប្រញាប់ប្រញាល់មុនការឡោមព័ទ្ធ” ។
ទោះបីជាត្រូវបានបំពាក់ដោយអាវុធជាច្រើនប្រភេទ ប៉ុន្តែ Ninja នៃត្រកូល Hojo មិនអាចជួយសង្គ្រោះប្រាសាទបាន ហើយលទ្ធផលប្រាសាទទាំងពីរចាញ់ក្រោមកងទ័ពដ៏ខ្លាំងក្លានៃត្រកូល Toyotomi និង Tokugawa ។
នៅឆ្នាំ ១៦១៥ ត្រកូល Tokugawa បានទទួលជោគជ័យក្នុងការបង្រួបបង្រួមប្រទេសជប៉ុនទាំងមូល ហើយបង្កើត Bakufu កាន់កាប់អំណាចរាប់សតវត្ស។
Japo Cambodia