ផែនទីបង្ហាញអំពីដើមកំណើតនាយករដ្ឋមន្ត្រីជប៉ុនគ្រប់ជំនាន់
កាលពីមុន JAPO ធ្លាប់បង្ហោះអត្ថបទមួយនិយាយពីទីក្រុងតូក្យូមិនមែនរាជធានីប្រទេសជប៉ុន។
នៅក្នុងរដ្ឋធម្មនុញ្ញបណ្តាប្រទេសដទៃទៀត តែងតែចែងច្បាស់រាជធានី។ ទោះជាយ៉ាងណាក្នុងរដ្ឋធម្មនុញ្ញជប៉ុនមិនចែងដូចនេះទេ។ តាមច្បាប់ ជប៉ុនមិនមានរាជធានី។
ទោះបីជាទីក្រុងតូក្យូត្រូវចាត់ទុកដូចជារាជធានីប្រទេសជប៉ុន។ ប៉ុន្តែតើអ្នកដឹងទេថារដ្ឋាភិបាលមួយណាកំពុងគ្រប់គ្រងរដ្ឋាភិបាលនៅតូក្យូ?
នេះជាផែនទីដើមកំណើតរបស់នាយករដ្ឋមន្ត្រីជប៉ុនគ្រប់ជំនាន់។ ទិន្នន័យនេះធ្វើបច្ចុប្បន្នភាពត្រឹមលោក Shinzo Abe ប៉ុណ្ណោះ។
រូបភាព https://say-g.com/topics/577
ខេត្ត Yamaguchi នៅជ្រុងខាងឆ្វេង Honshu ។ តាមទិន្នន័យខាងលើឃើញថានាយករដ្ឋមន្ត្រីជប៉ុនច្រើនមកពីកន្លែងនេះ។ បើនិយាយពីការកាន់តំណែង នាយករដ្ឋមន្ត្រីមកពី Yamaguchi មានចំនួនមួយភាគបីនៃអាណត្តិនាយករដ្ឋមន្ត្រី។
បើនិយាយពីប្រជាសាស្រ្តវិញ Yamaguchi មានប្រជាជន ១,៣៧៨,០០០ នាក់ បើធៀបនឹងតូក្យូមានចំនួន ១៣,៩៦០,០០០ នាក់ និងប្រជាជន Osaka មានចំនួន ៨,៨២៣,០០០ នាក់។ ថ្វីបើមានចំនួនប្រជាជនច្រើនជាង ប៉ុន្តែ Yamaguchi មាននាយករដ្ឋមន្ត្រីច្រើនជាងតំបន់ផ្សេងទៀត។
នាយករដ្ឋមន្ត្រីទីមួយនៃប្រទេសជប៉ុន Hirobumi Ito ក៏មកពី Yamaguchi ដែរ។
ជាការពិតនាយករដ្ឋមន្ត្រីមានអំណាចខ្លាំងណាស់ ទោះសព្វថ្ងៃនេះលោក Shinzo Abe បានលាលែងពីតំណែង ប៉ុន្តែគាត់នៅតែបង្ហាញអំណាចយ៉ាងខ្លាំងលើសភា ដូច្នេះហើយ Yamaguchi អាចនិយាយបានថាគ្រប់គ្រងសភា។
ត្រង់ចំណុចនេះយើងនឹងមើលទៅលើបុគ្គលិកលក្ខណៈប្រជាជននៅ Yamaguchi ។ បុរស Yamaguchi ត្រូវគេចាត់ទុកថាមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
- ចូលចិត្តពិភាក្សា/ជជែក
- ចូលចិត្តនិយាយរឿងនយោបាយ
- ស្អប់បរាជ័យ
- ក្រអឺតក្រទម ចូលចិត្តបង្ហាញ
- មានចិត្តស្រលាញ់មាតុភូមិជ្រាលជ្រៅ
- គិតថាទំនាក់ទំនងរវាងថ្នាក់លើ និងថ្នាក់ក្រោមជារឿងសំខាន់
- យកចិត្តទុកដាក់លើអាកប្បកិរិយា
ជាពិសេសលក្ខណៈចូលចិត្តនិយាយរឿងនយោបាយ ខ្ញុំគិតថាចំណូលចិត្តនេះមានដោយសារតែអ្នកនយោបាយច្រើនមកពី Yamaguchi ។
ចំណុចនេះក៏ពាក់ព័ន្ធនឹងការបង្កើតរដ្ឋាភិបាលបច្ចុប្បន្នដែរ។
មូលដ្ឋានគ្រឹះនៃប្រទេសជប៉ុនសព្វថ្ងៃគឺរដ្ឋាភិបាល Meiji បង្កើតឡើងដោយការផ្តួលរំលំ Tokugawa ដែលមានមូលដ្ឋាននៅតូក្យូ។ ការបង្កើតរដ្ឋាភិបាល Meiji រួមបញ្ចូលគ្នារវាងការប្រយុទ្ធ Satsuma និង Choushu ។ Satsuma នៅ Kagoshima ចំណែក Choushu នៅ Yamaguchi ។
ទោះជាយ៉ាងណា Takamori Saigo មកពី Satsuma ខឹងសម្បារនឹងអំពើពុករលួយរបស់រដ្ឋាភិបាល Meiji បន្ទាប់មកបះបោរតែចាញ់។
លទ្ធផលអំណាចរបស់ Satsuma កាត់បន្ថយ ហើយអំណាចប្រមូលផ្តុំនៅ Choushu ។ អាចនិយាយបានថារដ្ឋាភិបាល Meiji ក៏ជា Choushu ផងដែរ។
តាមលទ្ធផលខាងលើ អំណាចទាំងមូលនៃប្រទេសជប៉ុនសព្វថ្ងៃស្ថិតនៅ Yamaguchi ។
ដោយយោងទៅតាមព្រឹត្តិការណ៍នេះ ជារឿងចម្លែកបន្តិចដែលរាជធានីជប៉ុនមិនមែន Yamaguchi ។
នៅពេលនោះតូក្យូជាទីក្រុងធំមួយ ប្រាសាទ Edo និមិត្តរូបនៃ Bakufu ជាកន្លែងទទួលព្រះចៅអធិរាជ ចំណុចនេះបង្ហាញអោយពិភពលោកឃើញថាសម័យកាលបានផ្លាស់ប្តូរ។
Kengo Abe