សិល្បៈ Typography ជាមួយនឹងឈ្មោះ ៤៧ ខេត្តក្រុងប្រទេសជប៉ុន
ខេត្តក្រុងនីមួយៗនៅក្នុងប្រទេសជប៉ុនមានលក្ខណៈពិសេសរៀងៗខ្លួន។
និស្សិតសិល្បៈម្នាក់នៅប្រទេសជប៉ុនប្រើប្រាស់ Typography ដើម្បីធ្វើរចនាប័ទ្មឈ្មោះខេត្តចំនួន ៤៧ នៅទូទាំងប្រទេសជប៉ុន ដោយបង្ហាញពីលក្ខណៈពិសេសតំបន់នីមួយៗ។
ជាមួយនឹងរចនាប័ទ្មពុម្ពអក្សរ ខេត្តនីមួយៗបង្ហាញនៅចំពោះមុខអ្នកមើលជាមួយនឹងលក្ខណៈដោយផ្ទាល់ ឧទាហរណ៍ខេត្ត Tottori (鳥取) ល្បីជាមួយវាលខ្សាច់។
នៅខាងក្រោមជួរទី ៣ ផ្នែកខាងឆ្វេងគឺខេត្ត Ehime (愛媛) ល្បីជាមួយនឹងប្រភេទក្រូចឃ្វិច។
ការប្រមូលផ្តុំ Typography ៤៧ ខេត្តក្រុងប្រទេសជប៉ុនត្រូវបានបង្កើតឡើងនៅឆ្នាំ ២០២១ ។ អ្នកនិពន្ធជានិស្សិតសិល្បៈស្រីម្នាក់មានគណនី Twitter ゆうなてや @teya_y ។ នាងបានពន្យល់ថាព្រោះតែមិនអាចធ្វើដំណើរអំឡុងពេលមានជំងឺរាតត្បាត ដូច្នេះហើយទើបនាងសម្រេចចិត្តធ្វើដំណើរតាមរយៈស្នាដៃសិល្បៈរបស់ខ្លួន។
ចាប់ពីឆ្នាំ ១៨៦៨ ដល់ឆ្នាំ ១៨៧១ ការរៀបចំឡើងវិញ និងការរួមបញ្ចូលទឹកដីបានកើតឡើងនៅក្នុងប្រទេសជប៉ុន ដោយបង្កើតបានជា ៤៧ ខេត្តក្រុងដូចសព្វថ្ងៃរួមមាន ៤៣ 県 (ken), 府 (Fu) ពីរគឺ Osaka និង Kyoto, 道 (Dou) មួយគឺ Hokkaido និង 都 (To) មួយគឺ Tokyo ។
ស្នាដៃដូចជាការរំលឹកដ៏អស្ចារ្យនៃប្រទេសជប៉ុនដែលមានតែមួយគត់ និងចម្រុះ។ សង្ឃឹមថាតាមរយៈ Typography អ្នកនឹងមានអារម្មណ៍ចង់ធ្វើដំណើរកំសាន្តទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីជំងឺរាតត្បាតបញ្ចប់។
Yuki