ទង់ជាតិអាមេរិកដែលមាន ៣០០ ហត្ថលេខារបស់ជនរងគ្រោះនៅ​ជំរុំ​ប្រមូល​ផ្តុំ​ដើម្បីកុំឱ្យការរើសអើងកើតឡើងម្តងទៀត

តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ជន​ជាតិ​ជប៉ុន​ដែល​រស់​នៅ​បរទេសក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​ ២ ?

ប្រជាជនដែលមានដើមកំណើតជប៉ុនរស់នៅសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសដែលមានទំនាក់ទំនងមិត្តភាពជា​មួយ​សហរដ្ឋ​អាមេរិក ដូចជា Mexico ឬ Peru សុទ្ធតែត្រូវបង្ខំឱ្យចូលជំរុំប្រមូលផ្តុំមនុស្សប្រមាណ ១២០,៣១៣ នាក់។

ក្នុង​ចំណោមនោះ​មាន​តែ​មួយ​ភាគ​បី​ប៉ុណ្ណោះ​ដែល​មាន​សញ្ជាតិ​ជប៉ុន ដែល​ភាគ​ច្រើនមានសញ្ជាតិប្រទេសម្ចាស់ផ្ទះ។ មាន​ន័យ​ថា​ពួក​គេ​ជា​ជនជាតិ​អាមេរិក ជនជាតិ Mexico និងជនជាតិ Peru -ល- ។

ទោះជាយ៉ាងណា ដោយសារតែពួកគេនៅតែមានឈាមជ័រជនជាតិជប៉ុន ដូច្នេះពួកគេនៅតែទទួលរងការបង្ខិតបង្ខំ។

ទន្ទឹមនឹងនេះនៅប្រទេសជប៉ុន វិធានការបង្ខិតបង្ខំផ្សេងទៀតក៏ត្រូវបានអនុវត្តចំពោះជនជាតិអាមេរិកផង​ដែរ។ អ្នកការទូត សហគ្រាស និស្សិតអន្តរជាតិនៅ​ក្នុង​ប្រទេស​ដែល​ជា​សម្ព័ន្ធមិត្ត​ជាមួយ​ប្រទេស​ជប៉ុន​ដូច​ជា Manchuria ឬនៅតំបន់ដែលកាន់កាប់ដោយកងទ័ពជប៉ុន (ប្រទេសជប៉ុនទាំងមូល ហ្វីលីពីន ឧបទ្វីបម៉ាឡេស៊ី ឥណ្ឌា​ខាង​កើត -ល-) ត្រូវបង្ខំឱ្យត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ ក្នុងករណីមិនគោរពតាម មានតែបុរសអាយុជាង ៤៥ ឆ្នាំត្រូវស្ថិតនៅក្រោមការឃុំខ្លួន ឬក្លាយជាគោលដៅត្រូវចាប់ខ្លួន លើសពីនេះបើបុគ្គលមានសញ្ជាតិជប៉ុននឹងត្រូវលើកលែង។

ក្នុងករណីច្បាប់បង្ខិតបង្ខំរបស់ជប៉ុន ទោះត្រឡប់មកប្រទេសក៏​នៅតែមាន​ផ្លូវ​ចេញ​។ ទោះជាយ៉ាងណាការបង្ខិតបង្ខំ​របស់​សហរដ្ឋ​អាមេរិកមានភាពតឹងរ៉ឹង និងបង្ខំចិត្ត។

ព្រោះតែការបំផ្លិចបំផ្លាញបង្កឡើងដោយអ្នកស៊ើបការណ៍អាល្លឺម៉ង់ ជនជាតិអាមេរិកក៏ភ័យខ្លាច​ត្រូវ​ជប៉ុន​បំផ្លាញ​ដូចគ្នា ហើយជាការពិតចារកម្មជប៉ុនមួយផ្នែកជ្រៀតចូល។ ការបង្ខិតបង្ខំប្រជាជនធម្មតា​ឱ្យ​ចូល​ក្នុង​ជំរុំប្រមូលផ្តុំ​ជាទង្វើហួសហេតុ។

សោកនាដកម្មចាប់ផ្តើមនៅឆ្នាំ ១៩៤២ រយៈពេល ៨០​ ឆ្នាំមកហើយ ចាប់តាំងពីប្រធានាធិបតី Roosevelt ចេញបញ្ជា​ឱ្យ​ជំរុំប្រមូលផ្តុំនៅថ្ងៃទី ១៩ ខែកុម្ភៈ។

ព្រឹត្តិការណ៍​មួយដែលប្រារព្ធធ្វើឡើង​នៅ​សារមន្ទីរជាតិជនជាតិអាមេរិកសញ្ជាតិជប៉ុននៅ Los Angeles ដើម្បី​ការ​ពារ​​ការ​​រើស​អើង​​ជាតិ​​សាសន៍​កុំឱ្យកើតឡើងម្តងទៀត។

រូបភាព https://gunosy.com/articles/eNo1d?s=s

និមិត្តសញ្ញាទង់ជាតិរបស់សហរដ្ឋអាមេរិករួមមានផ្កាយចំនួន ៥០ និងឆ្នូតចំនួន ១៣ ។ ហត្ថលេខានៅលើទង់ជាតិក្នុងរូបភាពជារបស់ជនរងគ្រោះដែលមានដើមកំណើតជប៉ុនត្រូវបញ្ជូនទៅជំរុំប្រមូលផ្តុំ។ ទង់ជាតិដែលមានចំនួន ៣០០ ហត្ថលេខានេះនឹងបន្តដាក់តាំង ដើម្បីផ្សព្វផ្សាយការប្រឆាំងនឹងការរើសអើងជាតិសាសន៍។

ជាមួយនឹងជំងឺរាតត្បាតកូវីដ ១៩ ការរើសអើងជនជាតិអាស៊ីក៏កើនឡើងផងដែរ។ មនុស្សមិនអាចកំណត់បានដោយជាតិសាសន៍ ពណ៌សម្បុរ ភេទ ឬរូបរាងរាងកាយនោះទេ។ ដោយដឹងថាបរិស្ថានដើរតួយ៉ាងសំខាន់ក្នុងការកំណត់​បុគ្គលិក​លក្ខណៈ ប៉ុន្តែការគិតរបស់បុគ្គលម្នាក់ៗខុសគ្នា មិនមែនដោយ​សារ​មូល​ហេតុ​ដូចជា “ជនជាតិជប៉ុន” “ជន​ជាតិ​ខ្មែរ” “ជនជាតិចិន” ​ចោទ​ប្រកាន់ផ្តេសផ្តាសនោះទេ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: