សាមូរ៉ៃត្រូវគេចាប់បោះទៅជួរមុខធ្វើជាទ័ពស្រួចពេលហៀបនឹងលង់ទឹក

មានរឿងមួយនៅជប៉ុននិយាយពីសាមូរ៉ៃចេះហោះ ក្នុងសម័យកាលដែលមិនមានយន្តហោះ ឬ​យាន​ហោះហើរផ្សេងទៀត យ៉ាង​ណា​មិញ​ នេះ​​មិន​មែន​ជា​រឿងប្រឌិតឡើយ។

ជាដំបូងសូមមើលរូបភាពខាងក្រោម។

រូបភាព https://mag.japaaan.com/archives/169262

តើរឿងអ្វីធ្វើឱ្យសេះ​ និង​មនុស្ស​ពីរ​នាក់​នេះភ្ញាក់​ផ្អើល? នោះ​ក៏​ព្រោះ​តែ​មនុស្ស​នៅ​ខាង​ឆ្វេងរូបគំនូរកំពុងហោះ។

ខណៈពេលដែលអ្នករាល់គ្នាជាប់នៅ​មាត់​ទន្លេ ចំណែកម្នាក់នោះបែរជាហោះយ៉ាងលឿនទៅដល់ជួរមុខ។

តួអង្គសំខាន់ក្នុងអត្តបទនេះមានឈ្មោះថា Oogushi Jirou Shigechika ។

តើគាត់ធ្វើយ៉ាងណាអាចហោះបាន? នៅថ្ងៃដែល Oogushi Jirou Shigechika ហោះគឺនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ១១៨៤ ។

ខណៈពេលដែលកងទ័ពរបស់ Oogushi Jirou Shigechika កំពុងបង្ខំសត្រូវលើទន្លេ Uji នៅ Kyoto ដើម្បីកម្ទេច ពួកគេមានបំណងតាមដានសត្រូវដែលឆ្លងទន្លេ ប៉ុន្តែក្នុងចំណោមទាហានមិនមែននរណាចេះហែលទឹកនោះ​ទេ។ មនុស្សជាច្រើនលិចក្នុងចរន្តទឹកហូរ។ មុនពេលប្រឈមមុខនឹងសត្រូវ ស្ថានភាព​ទ័ព​យើង​បែរជាមាន​​ភាព​ច្របូកច្របល់យ៉ាងខ្លាំង។ 

“ជួយ​ខ្ញុំ​ផង”

សម្រែក​សុំ​ជំនួយ​បាន​បន្លឺ​ឡើង​តាម​ដង​ទន្លេ ទោះមិន​ដឹង​ថា​ជា​នរណា ប៉ុន្តែតួអង្គសំខាន់របស់យើងក៏នៅក្នុងចំណោម​អ្នក​ដែល​កំពុង​លង់ទឹកដែរ។

តួអង្គម្នាក់ទៀតឈ្មោះ Hatakeyama Shigetada នៅម្ខាងកំពុងព្យាយាមតោងសេះ។ នៅពេលលង់ទឹក ប្រសិនបើអ្នក​រក្សា​ចិត្ត​ស្ងប់នឹងមិនលិចទេ ប៉ុន្តែ Oogushi Jirou Shigechika កំពុងច្របូកច្របល់ណាស់។ គាត់ទាត់​ធាក់ធ្វើ​ឱ្យ​សេះ​ផ្អើល​យ៉ាង​​ខ្លាំង ដូច្នេះសេះនឹងអូសពួកគេទាំងអស់ចូលទឹក ហេតុ​នេះ Hatakeyama Shigetada ចាប់ករបស់ Oogushi Jirou Shigechika លើកឡើង។ បន្ទាប់មក Hatakeyama Shigetada ប្រើកម្លាំងចាប់បោះ Oogushi Jirou Shigechika ឆ្ពោះទៅជួរមុខ។

“Oogushi Jirou Shigechika អ្នកគឺជាទ័ពស្រួចរបស់ពួកយើង” ។

Shigetada ស្រែកខ្លាំងៗ។

ទ័ពស្រួចគួរតែជាមនុស្សក្លាហាន ឆ្ពោះទៅមុខប្រយុទ្ធជាមួយសត្រូវ។ ជាទូទៅបុគ្គលនេះត្រូវអង្គុយលើខ្នងសេះ មើល​ទៅ​អស្ចារ្យ បញ្ចេញ​ពន្លឺ​រស្មី។

ប៉ុន្តែទ័ពស្រួចរបស់​កងទ័ព​នេះបែរទទឹកជោក ថែមទាំងត្រូវចាប់បោះទៅ​ជួរ​មុខទៀត។

រឿងនេះបានក្លាយជារឿងកំប្លែងមិនត្រឹមតែចំពោះសត្រូវប៉ុណ្ណោះទេ ទាំងកងទ័ពរបស់យើងផងដែរ ហើយត្រូវបានបង្ហាញ​លើ​ផ្ទាំង​គំនូរ​ដូច​ដែល​លើក​ឡើងនៅដើមអត្តបទ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: