អ្នកគាំទ្រ Ghibli បង្កើតកំណត់ត្រាហ្គីណេសដោយប្រមូលវត្ថុជាច្រើន
ក្នុងនាមជាអ្នកគាំទ្រ Ghibli អ្នករាល់គ្នាប្រាកដជាព្យាយាមប្រមូល Goods (ទំនិញដែលទាក់ទងនឹងស្នាដៃ តួអង្គមកពី Ghibli) ប៉ុន្តែការប្រមូលរហូតឈានដល់ការសម្រេចបានកំណត់ត្រាហ្គីណេសពិតជាគួរអោយសរសើរ។
កំណត់ត្រាហ្គីណេសមិនដែលធ្វើឱ្យយើងខកចិត្តនោះទេ ដោយបង្កើតប្រភេទដែលមិននឹកស្មានដល់ ហើយអ្នកគាំទ្រ Ghibli ក៏មិនធ្វើឱ្យ Studio ខកបំណងដែរ នៅពេលដែលពួកគេទទួលបានកំណត់ត្រាពិភពលោក ជាមួយនឹងកិត្តិយស “ការប្រមូលវត្ថុអនុស្សាវរីយ៍របស់ Ghibli” ច្រើនបំផុតជាមួយនឹងចំនួន ១៣០៤ វត្ថុ។
រូបភាព https://www.guinnessworldrecords.jp/news/2022/2/its-my-life-worlds-largest-studio-ghibli-collection-confirmed-692170?fbclid=IwAR3H_TdrY97q0EttAR6DXvistR5EA9e-tJZgnTFBtEB6IhTt7WftHtMsQSQ
អ្នកឈ្នះរង្វាន់នេះគឺ Eloïse Jéglot ដែលជាអ្នកផាត់មុខ និងតារាម៉ូដែលសាក់រូប រស់នៅប្រទេសបារាំង។ កំណត់ត្រាហ្គីណេសបានប្រគល់រង្វាន់ជូន Jéglot នៅទីក្រុងប៉ារីស កាលពីថ្ងៃទី ៧ ខែតុលាឆ្នាំមុន ប៉ុន្តែរហូតមកដល់ពេលនេះទើបយើងអាចមើលឃើញការប្រមូល Goods របស់នាង ក្នុងវីដេអូដែលបង្ហោះដោយ Guinness World Records YouTube channel នៅថ្ងៃទី ១៧ ខែកុម្ភៈ។
Jéglot មានបន្ទប់ដោយឡែកសម្រាប់តាំង Goods ទាំងនេះ ក្នុងចំណោមនោះមានវត្ថុចំនួន ១០ ដែលមានអត្តន័យពិសេសចំពោះនាងគឺ Figure របស់ Jiji ឆ្មាខ្មៅក្នុងរឿង “Kiki’s Delivery Service” ព្រោះវាបានរំលឹក Jéglot ឆ្មាដែលបានងាប់របស់នាង។ វត្ថុមួយផ្សេងទៀតគឺចង្កៀងខួបលើកទី ២០ រឿង “Spirited Away” (សព្វថ្ងៃអស់ពីស្តុក)។ Jéglot បាននិយាយថា “ទាំងនេះជាវត្ថុមានតម្លៃ” ។
តាំងពីពេលទទួលបានរង្វាន់កំណត់ត្រាហ្គីណេសរហូតមកដល់បច្ចុប្បន្ន ចំនួនវត្ថុដែល Jéglot ប្រមូលបានឡើងដល់ ១៤៩៦ មុខ ហើយទំនងនឹងច្រើនឡើងនាពេលអនាគត។ ក្នុងនាមជាអ្នកគាំទ្រ Ghibli នាងនិយាយថាការប្រមូល Goods “ជាចំណង់ចំណូលចិត្ត ជាជីវិត” ។
សួនកម្សាន្តថ្មីរបស់ Ghibli នឹងបើកទ្វារនៅប្រទេសជប៉ុនក្នុងឆ្នាំនេះ ប្រហែលជា Jéglot កំពុងទន្ទឹងរង់ចាំស្វាគមន៍សមាជិកថ្មីចូលរួមក្រុមគ្រួសាររបស់នាង។
Sacchan