បុរសចំណាស់ម្នាក់នៅខេត្ត Toyama ត្រូវចាប់ខ្លួនពីបទលួចរូបចម្លាក់ Tanuki
កាលពីថ្ងៃទី ១ ខែកុម្ភៈ លោក Kiyoharu Okinishi អាយុ ៧៤ ឆ្នាំត្រូវប៉ូលីស Takaoka ចាប់បានខណៈកំពុងលួចរូបចម្លាក់ Tanuki ។ ដោយសង្ស័យថាគាត់ជាអ្នកលួចរូបចម្លាក់ Tanuki ពីរផ្សេងទៀតកាលពីមួយខែមុន អាជ្ញាធរបានឆែកឆេរផ្ទះ ហើយរកឃើញឃ្លាំងផ្ទុករូបចម្លាក់ Tanuki ជិត ៥០ រូប ។
ប្រឈមនឹងភស្តុតាងដែលមិនអាចប្រកែកបាន លោក Okinishi បានសារភាពកំហុសរបស់ខ្លួន។
ដើម្បីបញ្ជាក់ការចោទប្រកាន់ចំពោះជនសង្ស័យ ប៉ូលីសបានស្នើសុំអ្នកស្រុកដែលបាត់រូបចម្លាក់ទាក់ទងមកកាន់ពួកគេ ដើម្បីយកទីបន្ទាល់។ ប៉ូលីសក៏កំពុងព្យាយាមកំណត់សកម្មភាពរបស់លោក Kiyoharu Okinishi ផងដែរ។
អ្នកដែលអានព័ត៌មានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ពួកគេមិននឹកស្មានថាមានអ្នកធ្វើដូច្នេះ។
- លួចច្រើនដល់ហើយ
- ព្រោះតែចូលចិត្ត Tanuki ឬក៏មានហេតុផលផ្សេង?
- សង្ឃឹមថារូបចម្លាក់ដែលត្រូវលួចនោះអាចប្រគល់ជូនម្ចាស់ដើមវិញ
- រូបចម្លាក់ទាំងនេះប្រហែលជាគួរឱ្យស្រលាញ់ ប៉ុន្តែកុំលួចអី
- តើគាត់នឹងធ្វើអ្វីចំពោះរូបចម្លាក់ទាំងនោះ?
- ឬក៏ញៀនទៅហើយ?
- ខ្ញុំខ្លាចថាខ្លួននឹងដូចគាត់ពេលចាស់ទៅ …
អ្នកដែលមានឱកាសទៅលេងប្រទេសជប៉ុន ប្រហែលជាធ្លាប់ឃើញរូបចម្លាក់ Tanuki ដ៏គួរឱ្យស្រឡាញ់។ សត្វដ៏គួរឱ្យអស់សំណើចនេះមានក្បាលពោះធំ នៅចំកណ្តាលមានពងស្វាស ក្បាលពាក់មួកចំបើង ដៃកាន់ដបស្រា។
Tanuki ជាប្រភេទបិសាចមានសមត្ថភាពប្រែកាយក្នុងរឿងព្រេងជប៉ុន។ ប្រសិនបើកញ្ជ្រោង (Kitsune) ផ្សារភ្ជាប់ជាមួយនឹងរូបភាពបិសាចដែលមានគ្រោះថ្នាក់ ល្បិតកល ចំណែក Tanuki មានរូបរាងគួរឱ្យស្រលាញ់ ចិត្តល្អ មានវេទមន្តច្រើន ហើយពួកវាមិនបង្កគ្រោះថ្នាក់សម្រាប់មនុស្សឡើយ។
ប្រហែលចំណុចដ៏គួរឱ្យស្រឡាញ់នោះជម្រុញឱ្យមនុស្សមានបំណងលួចជាកម្មសិទ្ធិ។
AD