នារី Gamer បញ្ចេញមតិមិនគិតលើអុីនធឺណេតថា “បុរសក្រោម ១៧០ សង់ទីម៉ែត្រគ្មានសិទ្ធិមនុស្ស …”
“មាត់ជាដើមទងគ្រោះអន្តរាយទាំងឡើយ” នេះជាសុភាសិតរបស់ជប៉ុន។
ប្រយោគនេះសំដៅលើអ្នកដែលនាំអន្តរាយដាក់ខ្លួន ឬបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ដោយសារតែនិយាយមិនចេះគិត មិនគិតឱ្យបានច្បាស់មុននឹងនិយាយ បណ្តាលឱ្យមានបញ្ហាធ្ងន់ធ្ងរ។
រូបភាព http://blog.livedoor.jp/dqnplus/archives/2014351.html
បុគ្គលក្នុងរូបថតនេះគឺកញ្ញា Tanukana ដែលជាអ្នកលេងហ្គេមអាជីព។ Tanukana ល្បីព្រោះតែស្រស់ស្អាត សមត្ថភាពរបស់នាងស្ថិតក្នុងកម្រិតមធ្យម។ Tanukana ក្រោមកម្មសិទ្ធិក្រុមហ្គេមដែលមានឧបត្ថម្ភ ដូច្នេះអាជីពរបស់នាងមានស្ថេរភាព អាចរកប្រាក់បានតាមរយៈហ្គេមដែលពេញនិយម ជាការងារដែលមនុស្សជាច្រើនប្រាថ្នាចង់បាន។
យ៉ាងណាមិញ ថ្មីៗនេះកញ្ញាបានបញ្ចេញមតិបង្កចម្រូងចម្រាសលើបណ្តាញអុីនធឺណេត ហើយបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ។
រូបភាព http://fgamers.saikyou.biz/?たぬかな#.YhLlAS_3Ljw
“បុរសក្រោម ១៧០ សង់ទីម៉ែត្រគ្មានសិទ្ធិមនុស្ស ដូច្នេះគួរទៅវះកាត់ពង្រីកឆ្អឹង” ។
(សំណាងខ្ញុំមានកម្ពស់ល្មមអាចទទួលបានសិទ្ធិមនុស្ស …)
តើតាំងពីពេលណាសិទ្ធិមនុស្សត្រូវបានកំណត់ដោយរូបរាងខាងក្រៅ?
នារីម្នាក់នេះក៏បញ្ចេញមតិជាច្រើនវាយប្រហារអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ ឧទាហរណ៍៖
“ដៃគូ A ដៃគូ B មិនមានសិទ្ធិមនុស្ស
ដៃគូ C ស្ទើរតែបាត់បង់សិទ្ធិមនុស្ស” ។
ជាមួយនឹងពាក្យសម្តីបែបនេះ នារី Gamer រូបនេះធ្វើអោយមនុស្សគ្រប់គ្នាខឹង។ ទោះបីជានាងប្រញាប់ប្រញាល់សុំទោស ប៉ុន្តែយឺតពេលទៅហើយ។
ភ្លាមៗនោះក្រុមហ្គេម CYCLOPS athlete gaming បានបញ្ចេញមតិ។ ពួកគេបានសុំទោស និងប្រកាសលុបចោលកិច្ចសន្យាជាមួយនាង។ ដូច្នេះដោយសារតែមតិនិយាយមិនគិតទាំងនោះ Tanukana បាត់បង់អាជីព។ អ្វីដែលនៅសេសសល់គ្រាន់តែជារហ័សនាម “នារី Gamer ស្រស់ស្អាត” ប៉ុន្តែនាងមិនអាចរស់ដោយពឹងលើរហ័សនាមនេះប៉ុណ្ណោះទេ។
នៅទីបំផុតវិស័យភាពយន្តមនុស្សធំចេញមុខអញ្ជើញ ប៉ុន្តែ Tanukana បាននិយាយថា “ប្រសិនបើអាចឱ្យខ្ញុំជាង ១០០ លានយ៉េន ខ្ញុំនឹងធ្វើ” ។
ជាការពិតដែលថាមាត់ធ្វើឱ្យអន្តរាយដល់ខ្លួន។
Kengo Abe