ពាក្យប្រដៅរបស់សាមូរ៉ៃ “កុំប្រមាថអ្នកចាញ់ ឈ្នះមិនមានន័យថាអាចធ្វើបានគ្រប់យ៉ាង” ឡើយ
មិនថានៅប្រទេសជប៉ុន ឬប្រទេសណាក៏ដោយ គេតែងតែសរសើរចំពោះមនុស្សធម៌ និងយុត្តិធម៌ ហើយប្រាកដជាមានអ្នកខ្លះមិនខ្វល់ពីអ្នកចាញ់។
ក្នុងភាសាជប៉ុនមានប្រយោគមួយពោលថា៖
“水に落ちた犬は棒で叩け”
(ប្រែថា៖ ឆ្កែធ្លាក់ទឹកហើយនៅប្រើដំបងវាយ)
ប្រយោគនេះសំដៅទៅលើអ្នកដែលដាក់សម្ពាធ ដេញអ្នកចាញ់ដល់ទីបញ្ចប់ ប្រឈមមុខនឹងស្ថានភាពលំបាករហូតដល់មិនអាចក្រោកឈរបាន។
ដោយផ្ទាល់ខ្ញុំគិតថាមនុស្សប្រភេទនេះក្នុងសង្គមមានច្រើន ជាពិសេសនៅក្នុងសមរភូមិស្លាប់រស់។
ក្នុងអត្ថបទនេះខ្ញុំចង់ណែនាំតួអង្គមួយឈ្មោះថា Hiratsuka Hisayoshi ដែលជាសាមូរ៉ៃម្នាក់ចេញមុខរិះគន់ជនដែលមើលងាយអ្នកចាញ់។
រូបភាព https://mag.japaaan.com/archives/169747
សាមូរ៉ៃ Hiratsuka Hisayoshi រស់នៅក្នុងសម័យរដ្ឋសង្រ្គាម។ នៅពេលដែលសាមូរ៉ៃប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញរកមើលអ្នកណាក្លាយជាអ្នកបង្រួបបង្រួមពិភពលោក។ នេះជាសម័យកាលដែលជប៉ុនធ្លាក់ក្នុងសង្គ្រាមជាបន្តបន្ទាប់។
សាមូរ៉ៃ Hisayoshi ស្អប់ភាពបរាជ័យ លោកត្រូវបានគេកោតសរសើរព្រោះតែមិនចេះចាញ់ មានឥទ្ធិពលលើគ្រប់សមរភូមិទាំងអស់។ Hisayoshi ត្រូវបាន Ieyasu Tokugawa (បុគ្គលដែលបានបង្រួបបង្រួមប្រទេសជប៉ុន និងកសាងសម័យអេដូដ៏រុងរឿង ដែលមានរយៈពេល ៣០០ ឆ្នាំ) អញ្ជើញឲ្យចូលរួមក្រុម។
ក្នុងពេលជាមួយគ្នានេះ Hisayoshi ក៏ទទួលបានការអញ្ជើញពីសត្រូវរបស់ Ieyasu Tokugawa ដែរ គឺ Ishida Mitsunari ។
ទោះបីជាគាត់ដឹងថាពេលវេលានឹងស្របតាម Ieyasu Tokugawa ប៉ុន្តែដោយផ្ទាល់ Hisayoshi មិនចូលចិត្ត Ieyasu នោះទេ។
“Ieyasu ជាមនុស្សកំណាញ់ ទោះបីជាព្យាយាមយ៉ាងណាក៏មិនបានរង្វាន់ធំដែរ” ។
ជាមួយនឹងមូលហេតុនេះ Hisayoshi ចូលបម្រើក្រោមបញ្ជារបស់ Ishida ។
ជាការពិតណាស់ Ishida ចាញ់ក្នុងសមរភូមិ Sekigahara ឆ្នាំ ១៦០០ បងប្រុស Hisayoshi ស្លាប់ ចំណែក Hisayoshi ត្រូវចាប់ខ្លួនទាំងរស់។ ក្នុងស្ថានភាពនោះ Hisayoshi នៅតែស្រែកយ៉ាងក្លាហានថា៖
“សម្លាប់ខ្ញុំទៅ”
ទោះជាយ៉ាងណា Ieyasu នៅតែបន្តប្រើពាក្យប្រមាថ Hisayoshi ដែលជាអ្នកចាញ់។
“មនុស្សល្ងង់ម្នាក់ ប្រសិនបើពេលនោះអ្នកទទួលយកការអញ្ជើញរបស់ខ្ញុំ មិនល្អហើយ។ ខ្ញុំកំណាញ់ឬ? កំណាញ់ប្រសើរជាងចាញ់។ អ្នកជាមនុស្សគ្មានភ្នែកមើលមនុស្សទេ តាំងពីពេលនោះរហូតមក តើអ្នកទទួលបានប្រាក់រង្វាន់ប៉ុន្មានដែរ?”
ដើម្បីឆ្លើយតបពាក្យទាំងនោះ Hisayoshi បាននិយាយថា៖
“ក្នុងនាមជាសាមូរ៉ៃត្រូវគេចាប់ខ្លួនលើសមរភូមិគ្មានអ្វីដែលគួរឲ្យខ្មាស់ទេ។ អ្នកក៏ធ្លាប់ក្លាយជាចំណាប់ខ្មាំងគ្រួសារ Tokugawa ដែរ ដូច្នេះមានអារម្មណ៍លេងសើចនឹងអ្នកដទៃទៀត” ។
ប្រាកដណាស់ កាលពីក្មេង Ieyasu ត្រូវបញ្ជូនទៅផ្ទះ Tokugawa ធ្វើជាចំណាប់ខ្មាំង ប៉ុន្តែគាត់មិនចង់និយាយរឿងនេះប្រាប់នរណាឡើយ។ នៅពេលដែលត្រូវចំអកពីអតីតកាល Ieyasu ស្ងាត់សឹង ចំណែក Hisayoshi បែរជាបន្ត។
“និយាយអីញ្ចឹងអ្នកប្រហែលជាធ្លាប់បម្រើ Toyotomi Hideyoshi ។ បន្ទាប់ពី Hideyoshi ទទួលមរណភាព អ្នកងើបឈរបះបោរ ហើយប្រគល់កូនប្រុសរបស់ Hideyoshi ទៅឲ្យសត្រូវ។ បើអ្នកមិនខ្មាសគេទេ ជារឿងអាម៉ាស់ដែលចាត់ទុកខ្លួនជាសាមូរ៉ៃ” ។
ត្រង់ចំណុចនេះ Ieyasu ចង់សម្លាប់ Hisayoshi ប៉ុន្តែប្រសិនបើគាត់ធ្វើបែបនេះ បង្ហាញថាខ្លួនឯងទន់ខ្សោយ មិនអាចតបតសម្តីរបស់ Hisayoshi និងបន្ទាបខ្លួនឯង។ នៅទីបំផុត Ieyasu ត្រូវដោះលែង Hisayoshi ហើយតាំងពីពេលនោះមក Hisayoshi ក៏បាត់ដំណឹង។
ទោះបីជាអ្នកឈ្នះក៏ដោយ មិនមានន័យថាអ្នកអាចធ្វើអ្វីតាមចិត្តនោះទេ។
Kengo Abe