ជនជាតិជប៉ុនដាំផ្សិតនៅផ្ទះដើម្បីរកចំណូលបន្ថែមក្នុងរដូវកាលកូវីដ១៩

សេដ្ឋកិច្ចពិភពលោកកំពុងរងការខូចខាតយ៉ាងខ្លាំងដោយសារជំងឺរាតត្បាតកូវីដ១៩។ កម្មករជាច្រើនត្រូវកាត់ប្រាក់​ឈ្នួល ប្រាក់រង្វាន់ ឬបាត់បង់ការងារ។

ប្រសិនបើសំណាងនៅមានការងារធ្វើ មនុស្សជាច្រើនត្រូវទម្លាប់នឹងមធ្យោបាយធ្វើការពីចម្ងាយថ្មី ដោយហេតុនេះមនុស្ស​មួយ​ចំនួន​ស្វែងរកការងារបន្ថែមដើម្បីរកប្រាក់ចំណូល។

ថ្ងៃនេះ JAPO នឹង​ណែនាំអ្នកការងារបន្ទាប់បន្សំមួយគឺដាំផ្សិត។

ជាមួយនឹងការងារនេះ ទោះបីជាអ្នកមិនខំប្រឹងប្រែង ក៏អ្នកអាចរកប្រាក់ចំណូលបាន ៣ ម៉ឺនយ៉េន (ប្រហែល ២៦០ ដុល្លារ) ក្នុងមួយខែ។

មនុស្សមួយចំនួនដាំដុះ​ផ្ទាល់​ខ្លួន​នៅ​ផ្ទះ ដាំ​កសិផល​សម្រាប់លក់។ អ្នកខ្លះចាប់ផ្តើមដាំ និងលក់ Bonsai ផង​ដែរ។ ដើម្បី​ធ្វើ​បាន​ដូច្នេះ​ត្រូវចំណាយកម្លាំង និងពេលវេលាច្រើន គ្រាន់តែជាការងារបន្ទាប់បន្សំពិបាកម្ល៉េះ។

ប៉ុន្តែចំពោះការដាំផ្សិត អ្នកអាចកាត់បន្ថយកម្រិតពិបាកក្នុងការដាំដុះ ព្រោះគ្រាន់តែទិញឈុតដែលមានស្រាប់ ទោះ​គ្មាន​ជំនាញ​ក៏អាចបង្កបង្កើនផលផង​ដែរ។

អ្នកធ្លាប់ឮពាក្យ “ដុះលឿនដូចជាផ្សិត” ទេ? ដូច្នេះទោះមិនចំណាយកម្លាំងថែទាំក៏ “កសិដ្ឋានផ្សិត” នឹងនាំមកនូវភាពសម្បូរបែប។

ពេលរំលឹកដល់ផ្សិត Shitake ជាទូទៅជនជាតិជប៉ុនប្រើផ្សិត Shitake ស្ងួត ចំណែកផ្សិតស្រស់មានតម្លៃថ្លៃណាស់។ ដោយ​សារ​ជន​ជាតិ​ជប៉ុនផ្តោតសំខាន់លើភាពស្រស់ ដូច្នេះប្រសិនបើអ្នកទៅតំបន់ភ្នំ អ្នកនឹងឃើញផ្សិត Shitake ស្រស់​លក់​ក្នុង​តម្លៃខ្ពស់។

ហេតុ​ដូច្នេះដាំផ្សិតស្រស់នៅផ្ទះអោយបានច្រើន ប្រសិនបើលក់អនឡាញ អ្នកអាចកំណត់តម្លៃប្រហែល ២០០០ យ៉េន/គីឡូក្រាម។

ការបែងចែកពេលវេលាសម្រាប់ការងារនេះក៏ងាយស្រួលដែរ។ ពេលធ្វើការនៅផ្ទះ អ្នកគ្រាន់តែផ្តោតលើការងារសំខាន់ រហូតដល់មានពេលទំនេរ ពិនិត្យស្ថានភាពផ្សិត រង់ចាំរហូតដល់ប្រមូលផល បន្ទាប់មកលក់​លើ​អុីនធឺណេត។

ដោយសារការងារនេះអ្នកខ្លះរកបាន ៣ ម៉ឺនយ៉េនក្នុងមួយខែ។ គ្រាន់តែជាការងារបន្ទាប់បន្សំក៏រកបានច្រើនយ៉ាងនេះ។

តើអ្នកចង់សាកល្បងដាំផ្សិតនៅផ្ទះដែរទេ?

ម្យ៉ាងវិញទៀត ចំពោះបរិមាណផ្សិតដែលនៅសល់ អ្នកអាចប្រើសម្រាប់ចម្អិនម្ហូបឆ្ងាញ់ៗ ដូច្នេះអាចសន្សំសំចៃ​លើ​ថ្លៃ​ម្ហូប​អាហារ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: