សួនច្បាររូបសំណាក Arhat ជាមួយនឹងស្ទីលថតទាន់សម័យគួរឱ្យអស់សំណើច
ប្រាសាទ Jokeji សង្កាត់ Asao ទីក្រុង Kawasaki ខេត្ត Kanagawa ធ្វើដំណើរ ១០ នាទីពីស្ថានីយ៍ Kakio ។ ចំណុចលេចធ្លោនៃប្រាសាទនេះគឺរូបសំណាករបស់ Arhat ជាមួយនឹងស្ទីលទាន់សម័យ។ អង្គខ្លះប្រើកុំព្យូទ័រ ខ្លះប្រើទូរស័ព្ទ និងខ្លះទៀតកាន់កាមេរ៉ាថតរូប។
តោះថតរូបមួយសន្លឹកដែរទេ?
កំពុងអានសៀវភៅកុំរំខាន
ចូល Facebook មើលរូបថតបង្ហោះថ្មីបានប៉ុន្មាន Like ប៉ុន្មាន Comment ហើយ?
រវល់លេងអុកអនឡាញជាមួយម៉ាសុីន
ប៉ុន្មានអង្គនោះរាល់ថ្ងៃមើលតែទូរស័ព្ទ មិនដូចខ្ញុំហើយនឹងលោក បង្កើតក្រុមពិភាក្សារឿងប្រទេសជាតិ
តោះរើសមួយសន្លឹកមក
កុំរើសពេក មានមីហូបល្អណាស់ទៅហើយ អ្នកខ្លះគេគ្មានអីហូបផង
លេងអុកឡើងងងុយដេក
ប្រសិនបើអ្នកមានឳកាសមកដល់ទីនេះ អ្នកមិនត្រឹមតែមើលឃើញសួនច្បាររូបសំណាកគួរឱ្យអស់សំណើចខាងលើប៉ុណ្ណោះទេ ថែមទាំងទទួលបានត្រាក្រហមពីវត្តផងដែរ។
កន្លែងនេះក៏ល្បីដូចជាប្រាសាទផ្កា Hydrangea នៅ Kawasaki ហើយត្រូវបានជ្រើសរើសជាកន្លែងគយគន់ផ្កាដ៏ស្រស់ស្អាតបំផុតទាំង ១០០ កន្លែងនៅខេត្ត Kanagawa ឆ្នាំ ១៩៩៥ ។
ក្រៅពីផ្កា hydrangea ដែលជាផ្កាពិសេសនៅកន្លែងនេះ អ្នកក៏មានឱកាសបានឃើញសម្រស់ផ្កាផ្សេងទៀតផងដែរ។
អាស័យដ្ឋាន៖ 386 Kamiasao, Asao-ku, Kawasaki-shi, Kanagawa
Sacchan