បុរសជនជាតិជប៉ុនម្នាក់ត្រូវគេសង្ស័យថាប្រើ ID ក្លែងក្លាយចូលរួមពិធីជប់លៀងនឹងនារីវ័យក្មេង
នៅថ្ងៃទី ៩ ការិយាល័យប៉ូលីសខេត្ត Aichi បានបញ្ជូនឯកសារទៅការិយាល័យរដ្ឋអាជ្ញាសាធារណៈ Nagoya សាខា Okazaki ចំពោះករណីបុគ្គលិកការិយាល័យអាយុ ៤៧ ឆ្នាំ។ សង្ស័យថាបានក្លែងបន្លំព័ត៌មានផ្ទាល់ខ្លួនដែលត្រូវបានបញ្ជាក់ដោយអាជ្ញាធរមូលដ្ឋាន។ ជាពិសេសកន្លែង “ថ្ងៃខែឆ្នាំកំណើត” នៅលើប័ណ្ណបើកបររបស់បុគ្គលនេះ អាយុរបស់គាត់ត្រូវកាត់បន្ថយជាង ១០ ឆ្នាំបើប្រៀបទៅនឹងអាយុពិត។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានក្លែងបន្លំព័ត៌មានដើម្បីចូលរួមកម្មវិធីណាត់ជួបមួយហៅថា “Machi-kon” ដោយសារតែលក្ខខណ្ឌកំណត់អ្នកដែលមានអាយុ ៣០ ឆ្នាំ។
យោងតាមព័ត៌មានពីប៉ូលីស បុរសនោះបានផ្លាស់ប្តូរថ្ងៃខែឆ្នាំកំណើត និងអាស័យដ្ឋានលើប័ណ្ណបើកបរ។ កំឡុងឆ្នាំ ២០២១ គាត់បានចូលរួមកម្មវិធី Machi-kon ជាច្រើនដង ដែលភាគច្រើនជាព្រឹត្តិការណ៍កំណត់អាយុ។
រូបភាព Yahoo News
ជនសង្ស័យកើតនៅឆ្នាំ ១៩៧៤ ប៉ុន្តែគាត់មានប័ណ្ណបើកបរចំនួន ២ ជាមួយនឹងឆ្នាំកំណើត ១៩៨៦ និង ១៩៨៨ ។ គាត់ធ្វើពុតជាបាត់ ហើយសុំធ្វើប័ណ្ណថ្មី បន្ទាប់មកប្រើកុំព្យូទ័រកាត់បិទអក្សរដែលបោះពុម្ពលើប័ណ្ណបើកបរ។ បច្ចុប្បន្នប៉ូលីសមិនច្បាស់ថាបុរសនោះរៀបការហើយឬនៅទេ។
កាលពីខែតុលាឆ្នាំមុន គាត់ត្រូវប៉ូលីសសួរនាំនៅចំណតរថយន្តក្នុងតំបន់។ ដោយសារតែជននេះកាន់ប័ណ្ណបើកបរដល់ទៅ ៣ សន្លឹក (រួមទាំងប័ណ្ណក្លែងក្លាយចំនួន ២) ដូច្នេះប៉ូលីសចាប់ផ្តើមស៊ើបអង្កេត និងរកឃើញករណីនេះ។
Sacchan