នាយករដ្ឋមន្ត្រី​បន្ធូរបន្ថយ​វិធានការ​ព្រំដែន​ កំណត់ចំនួនអ្នកចូលប្រទេស និង​កាត់បន្ថយ​រយៈពេល​រង់ចាំ

នាយករដ្ឋមន្ត្រី Kishida បានប្រកាសក្នុងសន្និសីទកាសែតនៅទីស្តីការនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី ១៧ ថាលោកនឹងបន្ធូរបន្ថយវិធានការព្រំដែនចាប់​ពី​ខែ​មីនា។ ជប៉ុន​នឹង​អនុញ្ញាត​ឱ្យ​ជនបរទេស​ចូលប្រទេស​ក្នុង​គោលបំណង​ផ្សេងក្រៅពីទេសចរណ៍ ហើយបង្កើនចំនួនចូល និង​ត្រឡប់​មក​ប្រទេស​ក្នុង​មួយថ្ងៃ​រហូតដល់ ៥០០០ នាក់ (បច្ចុប្បន្ន​មានចំនួន ៣៥០០ នាក់) ។

នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា “ល្បឿនរីករាលដាលវីរូសប្រភេទថ្មី Omicron ចាប់ផ្តើមថយចុះ ហើយយើងកំពុង​រួច​ផុតពីរលកឆ្លងកូវីដ ១៩ លើក​ទី ៦” ។

ចំនួនអ្នកឆ្លងកើនឡើងយ៉ាងខ្លាំងតាំងពីខែមករា រហូតមកដល់ពេលនេះចាប់ផ្តើមថយចុះ ដូច្នេះរដ្ឋាភិបាលនឹងចាត់វិធាន​ការ​បន្ធូរ​បន្ថយ​ព្រំដែនតាមសំណើរបស់​សហគមន៍​​អាជីវកម្ម។

នៅថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីករណីឆ្លងវីរុសប្រភេទថ្មី Omicron ដំបូងក្នុងប្រទេសត្រូវបានបញ្ជាក់ រដ្ឋាភិបាល​បាន​ប្រកាស​វិធានការព្រំដែនដើម្បីផ្អាកការចូលថ្មីរបស់ជនបរទេសជាគោលការណ៍។ ចាប់ពីថ្ងៃទី ១ ខែមីនា អ្នកស្នាក់នៅរយៈពេលខ្លីក្នុងគោលបំណងអាជីវកម្ម និស្សិតអន្តរជាតិ និងសិក្ខាកាមបច្ចេកទេសអាចចូលបាន។

បច្ចុប្បន្នអ្នកចូលប្រទេសត្រូវរង់ចាំ ៧ ថ្ងៃនៅកន្លែងដែលបានកំណត់ ឬនៅផ្ទះ ប៉ុន្តែចាប់ពីខែមីនារយៈពេលនឹងកាត់បន្ថយមកត្រឹម ៣ ថ្ងៃជាមួយលទ្ធផល​តេស្ត​អវិជ្ជមាន។ ចំពោះអ្នកដែលចូលមកពីប្រទេស និងដែនដីដែលស្ថាន​ភាព​ជំងឺ​រាតត្បាត​មិនធ្ងន់ធ្ងរ ប្រសិនបើចាក់វ៉ាក់សាំងលើកទីបីរួចរាល់នឹងត្រូវបានលើកលែងការរង់ចាំ។

ទោះជាយ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា ការ​បន្ធូរបន្ថយ​រាល់​វិធានការ​នៅ​តាម​ព្រំដែនមិន​ប្រាកដ​​ទេ នេះគ្រាន់តែជាដំណាក់កាលដំបូងប៉ុណ្ណោះ។ ក្នុងបរិបទជំងឺរាតត្បាតកូវីដ ១៩ មនុស្សជាង ១០ ម៉ឺនចូលប្រទេស​ជប៉ុន​ជា​រៀងរាល់ថ្ងៃ ដូច្នេះកំណត់ចំនួនមនុស្ស ៥០០០​ នាក់គឺសមរម្យ។

រដ្ឋាភិបាលនឹងពិចារណាបង្កើនកំណត់ខាងលើនាពេលខាងមុខ ដោយផ្អែកលើស្ថានភាពឆ្លង វិធានការព្រំដែនក្នុងប្រទេសនីមួយៗ និងប្រព័ន្ធត្រួតពិនិត្យជំងឺរាតត្បាត។

ម៉្យាងវិញទៀត នាយករដ្ឋមន្ត្រីបានអោយដឹងថា ក្នុងពេល​ឆាប់ៗ​នេះរដ្ឋាភិបាល​ក៏​នឹង​ដក​បទបញ្ជា​អនុវត្ត​​ “វិធានការអាទិភាពការពារការរីករាលដាល” នៅខេត្តទាំង ៥ រួមមាន Yamagata, Shimane, Yamaguchi, Oita និង Okinawa ក្នុងចំណោម ២១ ខេត្ត នឹងមានពេលវេលាអនុវត្តគ្រប់គ្រាន់នៅថ្ងៃទី ២០ ខាងមុខ ហើយនឹងពង្រីកដល់ ​១៦​ ខេត្ត​រហូត​ដល់​ថ្ងៃ​ទី ​៦ ខែ​មីនា។ ដោយឡែក Wakayama ថ្ងៃផុតកំណត់នៅថ្ងៃទី ២៧ ខែកុម្ភៈនឹងបន្តដល់ថ្ងៃទី ៦ ខែមីនា។

នៅថ្ងៃទី ១៨ រដ្ឋាភិបាលពិគ្រោះជាមួយអ្នកជំនាញលើគោលនយោបាយទប់ស្កាត់មូលដ្ឋាន និងចេញសេចក្តីសម្រេចជាផ្លូវការ។ នេះជា​លើក​ទី​មួយ​ហើយ​ដែល “វិធានការ​អាទិភាព” ត្រូវដកចេញបន្ទាប់ពីវីរុសប្រភេទថ្មី Omicron បង្ហាញ​ខ្លួន។ លោកនាយក​រដ្ឋមន្ត្រី​បាន​ពន្យល់ថា​៖ “​ប្រសិនបើ​យើង​ពិភាក្សា​ជាមួយ​មូលដ្ឋាន ហើយ​ឈានដល់​ការ​លុប​ចោល ​នោះ​យើង​នឹង​លុបចោល ​ដោយ​មិន​ចាំ​ដល់​ថ្ងៃទី ៦ ខែមីនាទេ” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: