ភ្លក់ទើបដឹងរបៀបញ៉ាំ Mochi បែបថ្មីដែលអ្នកគួរតែសាកល្បង
តើអ្នកធ្លាប់មានឱកាសញ៉ាំ Mochi ហើយឬនៅ? Mochi ជានំមួយដែលធ្វើឡើងដោយការច្របាច់ម្សៅអង្ករដំណើបទៅជារូបរាង ជាអាហារបម្រុងលំដាប់លេខមួយរបស់ជប៉ុន។ មុនចូលឆ្នាំ ជនជាតិជប៉ុននឹងកិនម្សៅធ្វើនំ កំឡុងពេលចូលឆ្នាំដុតរួចទទួលទាន។ បរិយាកាសចូលឆ្នាំរបស់ប្រជាជនជប៉ុនគឺញ៉ាំ Mochi ខណៈពេលកម្តៅខ្លួនដោយ Kotatsu ។
ទោះជាយ៉ាងណានេះជារឿងថ្ងៃចូលឆ្នាំ ប្រជាជនជប៉ុននឹងគិតផ្សេងចំពោះនំ Mochi នៅខែកុម្ភៈ។ Mochi ដូចជានំដែលមិនអាចខ្វះបានអំឡុងពេលចូលឆ្នាំ បន្ទាប់ពីញ៉ាំច្រើនពេក យ៉ាងយូរដល់ខែកុម្ភៈគ្រប់គ្នានឹងមានអារម្មណ៍ទ្រលាន់ម្ហូបនេះ ប៉ុន្តែ Mochi សល់ច្រើន។
បរិមាណនំ Mochi ដែលនៅសល់ជារៀងរាល់ឆ្នាំ។
ដូច្នេះតើធ្វើយ៉ាងណាចំពោះចំនួន Mochi ទាំងនេះ? ក្នុងអត្ថបទនេះ ចូរស្វែងយល់អំពីវិធីផ្សេងៗនៃការញ៉ាំ Mochi ក្រោយចូលឆ្នាំជប៉ុនជាមួយ JAPO ។
Mochi ញ៉ាំជាមួយ Miso ផ្អែម
រូបភាព https://cookpad.com/recipe/707469
នំ Mochi ទុកយូររឹង ប៉ុន្តែអ្នកអាចធ្វើឱ្យនំទន់ដោយដុត ឬស្ងោរវាក្នុងឆ្នាំង។ បន្ទាប់ពីដុត Mochi បន្ថែម Miso ផ្អែមពីលើ នេះជារបៀបញ៉ាំ Mochi ម្យ៉ាងដែរ។ អ្នកក៏អាចបន្ថែមស្ករទៅក្នុង Miso ប្រសិនបើចូលចិត្ត។ Miso ផ្អែមមានជាតិប្រៃ ក្លិនឈ្ងុយ រួមជាមួយរសជាតិផ្អែម។ ប្រសិនបើអ្នកចូលចិត្តស៊ុប Miso ខ្ញុំគិតថាអ្នកនឹងចូលចិត្តរបៀបញ៉ាំនេះ។
Mochi ខ្ញី
រូបភាព https://cookpad.com/recipe/5424686
កោសខ្ញី បន្ទាប់មកត្រាំជាមួយ Shoyu និងស្ករ។ ចាក់គ្រឿងផ្សំទាំងនេះលើ Mochi ទាំងដុតក្តៅៗ និងទន់ផង។ ដោយសារតែខ្ញីមានមុខងារកម្តៅរាងកាយ ដូច្នេះញ៉ាំម្ហូបនេះនៅរដូវរងាល្អណាស់។
Mochi Natto
រូបភាព https://cookpad.com/recipe/1014507
ហាន់ Daikon (ឆៃថាវ) ត្រាំជាមួយ Shoyu អោយចូលជាតិ លាយជាមួយ Natto ហើយបន្ទាប់មកដាក់ពីលើ Mochi ដុត។
ម្ហូបនេះមើលទៅមិនសូវទាក់ទាញ ប៉ុន្តែតាមពិតមានរសជាតិឆ្ងាញ់ និងសម្បូរបែប។
ព្រោះតែមាន Daikon ដូច្នេះក្លិនរបស់ Natto ក៏កាត់បន្ថយបន្តិចដែរ។
Mochi កាហ្វេ
រូបភាព https://cookpad.com/recipe/938215
នេះជាការរួមបញ្ចូលគ្នាដែលធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ប៉ុន្តែរបៀបធ្វើងាយៗ។ អ្នកគ្រាន់តែដាក់នំ Mochi ដុតចូលទៅក្នុងពែងកាហ្វេជាការស្រេច។ ប្រសិនបើអ្នកមិនចូលចិត្តកាហ្វេអាចជំនួសដោយកាកាវ។
មុខម្ហូបនេះអាចធ្វើជាអាហារពេលព្រឹកសម្រាប់អ្នកខ្ជិល ព្រោះអ្នកអាចទទួលទានអាហារពេលព្រឹក និងផឹកកាហ្វេក្នុងពេលតែមួយ។
Mochi សាច់ត្រី (Katsuobushi)
រូបភាព https://cookpad.com/recipe/3610399
ចុងក្រោយជាការរួមបញ្ចូលគ្មានអ្វីប្រៀបបាន ហើយរសជាតិក៏មិនអន់ឡើយ។ Katsuobushi ត្រាំក្នុង Shoyu ចាក់ចូលទៅក្នុងចាន។ ដាក់នំ Mochi ដុតលើចាន បន្ទាប់មករោយ Katsuobushi ពីលើ។
ទោះជាយ៉ាងណាមានរឿងមួយដែលអ្នកត្រូវចាំពេលញ៉ាំម្ហូបនេះ ត្រូវប្រយ័ត្នកុំដកដង្ហើមធំពេក។ ដោយសារដង្ហើមរបស់អ្នកអាចធ្វើអោយ Katsuobushi ហើរខ្ចាត់ខ្ចាយ។
ប្រសិនបើអ្នកទិញ Mochi ច្រើនពេក ហើយមានអារម្មណ៍ទ្រលាន់ សូមសាកល្បងរបៀបញ៉ាំថ្មីទាំងនេះណា!!!
Kengo Abe