ធ្វើចិញ្ចើម និងតំបន់ជំុវិញភ្នែកកំពុងតែពេញនិយមក្នុងបរិបទដែលមនុស្ស​គ្រប់គ្នាពាក់ម៉ាស

នៅប្រទេសជប៉ុនតម្រូវការធ្វើរោមចិញ្ចើម និងពាក់ Contact Lenses ពណ៌កើនឡើងក្នុងបរិបទដែលមនុស្សគ្រប់គ្នាពាក់ម៉ាសការពារជំងឺឆ្លង។

លោក Kenji Arima សាស្ត្រាចារ្យជំនាញផ្នែកទីផ្សារនៅសាកលវិទ្យាល័យ Rikkyo បាននិយាយថា “តំបន់ជុំវិញភ្នែកជាកន្លែងទាក់ទាញដ៏សំខាន់ ជាពិសេសក្នុងការទំនាក់ទំនង ជំនួសឱ្យបរិវេណមាត់ដែលម៉ាសបិទបាំង” ។

គាត់មានប្រសាសន៍​ថា៖

“សង្រ្គាមទីផ្សារតំបន់ជុំវិញភ្នែក” គ្រោងនឹងបន្តទៅមុខទៀត ព្រោះមនុស្សជាច្រើនយល់ថាពាក់ម៉ាសក្រៅពីការពារវីរុសឆ្លងរាលដាល នៅមានអត្ថប្រយោជន៍​ផ្សេង​ទៀត ពោលគឺអ្នកគ្រាន់តែថែរក្សាពាក់កណ្តាលមុខខាងលើប៉ុណ្ណោះ។

ប្រធាន Eriko Inukai នៃក្រុមហ៊ុន E.Cuore បានចែករំលែកថា “ខ្ញុំ​គិត​ថា មនុស្ស​កាន់​តែ​ច្រើន​មាន​អារម្មណ៍​សុខស្រួលពេលកាត់បន្ថយពេលវេលាផាត់មុខ ដើម្បីធ្វើការងារផ្សេងៗ” ។

Aderans ក្រុមហ៊ុនផលិតសក់ពាក់ឈានមុខគេបានបើកសម្ភោធហាង Salon ថែទាំរោមចិញ្ចើមមានឈ្មោះថា BeauStage Eyebrow នៅ ៣ chome សង្កាត់ Shinjuku តូក្យូកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ ។ នៅទីនេះអ្នកជំនាញខាង​ចិញ្ចើម​មានអាជ្ញាប័ណ្ណ មិនត្រឹម​តែផ្តល់សេវា​រចនា​ម៉ូដ​ចិញ្ចើម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្រៀន​គន្លឹះ​ផាត់​មុខ​ទៀត​​ផង។

អតិថិជនស្រីអាយុ ២៤ ឆ្នាំមកពីទីក្រុង Machida ភាគខាងលិចទីក្រុងតូក្យូបាននិយាយថា បន្ទាប់ពីទទួលបានសេវាកម្ម​នៅ Salon កាលពីដើមខែមករា ឆ្នាំ ២០២២ “ចិញ្ចើមធ្វើបានល្អណាស់ ខ្ញុំមើលទៅឡើងប្លែក” ។

បច្ចុប្បន្នអតិថិជន​ស្រីខាង​លើជាអ្នកធ្វើក្រចក ហើយ​តែង​តែពាក់​ម៉ាស​ពេល​បម្រើ​អតិថិជន។ នាង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​ ព្រោះ​ចិញ្ចើមរបស់ខ្លួន​មិន​ស្អាត ហើយក៏​គ្មាន​វិធី​បិទ​បាំងដែរ។

ដោយដឹងថា Aderans មុននោះបើកហាង BeauStage Eyebrow Salon ដំបូងជិតច្រកចេញខាងកើតនៃស្ថានីយ៍ JR Shinjuku កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០២០។

Aderans បានចែករំលែកថា ដោយសារតែចំនួនអតិថិជនមកធ្វើសក់កាន់តែតិចទៅអំឡុងពេលជំងឺរាតត្បាត ដូច្នេះ​ក្រុម​ហ៊ុន​បានផ្លាស់ប្តូរកន្លែងធ្វើសក់ទៅជាសាឡនឯកទេសខាងចិញ្ចើម។

គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ ២០២១ ក្រុមហ៊ុន Aderans បានដំណើរការភ្នាក់ងារចំនួន ៤៥ ដែលមានសាខាថែសម្រស់សរុបចំនួន ៦៩ នៅទូទាំងប្រទេស។

ប្រហែល ៨០% អតិថិជនស្រីរបស់ពួកគេចាប់ពីចន្លោះអាយុ ២០ ទៅ ៣០ ឆ្នាំ។ ហាងសាឡននៅតំបន់តូក្យូមួយចំនួន​ត្រូវ​​កក់​ទុកមុន ១ ខែ។

Aderans ក៏បានធ្វើការស្ទង់មតិអនឡាញក្នុងខែកុម្ភៈ ឆ្នាំ ២០២១ លើមនុស្ស ៥០០០ នាក់ដែលមានអាយុចន្លោះពី ២០ ទៅ ៦០ ឆ្នាំ ដើម្បីសាក​សួរ​ថា​តើ​កន្លែងណាលើទម្រង់មុខរបស់អ្នកដទៃធ្វើអោយអ្នកចាប់អារម្មណ៍បំផុតតាំងពីពេលជំងឺរាតត្បាតចាប់ផ្តើម។

លទ្ធផលតំបន់ជុំវិញភ្នែកនាំមុខគេ ដោយស្រ្តីមានចំនួន ៦៨,២% និងបុរស ៥៥,៦% ។

Fujio Kishi ប្រធានផ្នែកផ្សព្វផ្សាយសម្រាប់ហាងថ្មីរបស់ Aderans បាននិយាយថា “អ្នកដែលព្រួយបារម្ភបញ្ហាជ្រុះ​សក់​ភាគ​ច្រើន​មនុស្សវ័យកណ្តាល និងមនុស្សចាស់ ប៉ុន្តែយើងអាចចូលទៅជិតយុវវ័យពេលពួកគេពាក់ម៉ាស ហើយមាន​តម្រូវ​ការ​បរិវេណភ្នែក ក៏ដូចជាតំបន់ជុំវិញភ្នែក” ។

FightforLife អ្នក​លក់​រាយ​ដែល​មាន​ជំនាញ​ខាង​ Contact Lenses បានចាប់ផ្តើមលក់ប្រភេទ Contact Lenses ពណ៌ Ocpia សម្រាប់បុរសតាំងពីខែសីហា ឆ្នាំ ២០២០ ។ ជាមួយនឹងទំហំ និងពណ៌ធម្មជាតិ Contact Lenses Ocpia អាច​ប្រើ​បាន​ប្រចាំថ្ងៃ និងក្នុងការងារ។

ក្រុមហ៊ុន FightforLife និយាយថាពាក់កណ្តាលអតិថិជនរបស់ពួកគេមានអាយុ ២០ ឆ្នាំប្រហែល ៣០% អតិថិជនអាយុ ៣០ ឆ្នាំ ហើយ​ចន្លោះ​ពី ១០% ទៅ ២០% មានអាយុ ៤០ ឆ្នាំ។

នៅចុងខែធ្នូ ឆ្នាំ ២០២១ Contact Lenses Ocpia ប្រមាណ ១ លានត្រូវបានដឹកជញ្ជូន។ បច្ចុប្បន្ននេះ Ocpia គឺជាម៉ាក Contact Lenses ពណ៌​សម្រាប់បុរសតែមួយគត់នៅប្រទេសជប៉ុន។

Yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: