បុរសម្នាក់ត្រូវចាប់ខ្លួនពីបទសរសេរខ្វៀកអក្សរ “Amazon” ពេញទីសក្ការបូជា Shinto
កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ បរិវេណទីសក្ការបូជា Sakuragi ទីក្រុង Noda ខេត្ត Chiba ត្រូវរំខានដោយបុគ្គលអាថ៌កំបាំងម្នាក់។
សរុបចំនួន ១៣ កន្លែងត្រូវជននេះគូរខ្វៀកពីលើ រួមទាំងផ្លាកសញ្ញា និងវិមានថ្ម។ ជនបំផ្លិចបំផ្លាញសរសេរអក្សរខុសៗគ្នា ប៉ុន្តែភាគច្រើនគឺពាក្យ “Amazon” ។
សំណាងតាមរយៈកាមេរ៉ាឃ្លាំមើលនៅទីសក្ការបូជា រួមជាមួយនឹងទីបន្ទាល់របស់សាក្សី ប៉ូលីសបានចាប់ខ្លួនជនល្មើសឈ្មោះ Rentaro Shimada អាយុ ៣៤ ឆ្នាំ។ បន្ទាប់ពីត្រូវចោទប្រកាន់គូរខ្វៀកនៅទីសក្ការៈ Shimada បានទទួលស្គាល់សកម្មភាព។ ប៉ុន្តែហេតុអ្វីបានជាគាត់សរសេរពាក្យ “Amazon” ច្រើនបែបនេះ វាបានក្លាយជាចម្ងល់សម្រាប់អ្នកដែលដឹងហេតុការណ៍នេះ។
ខណៈដែលពាក្យ “Amazon” ត្រូវ Rentaro Shimada គូរខ្វៀកជាច្រើនដង គាត់ក៏សរសេរឃ្លាផ្សេងទៀតក្នុងនោះមាន “សារពីប្រេស៊ីល Amazon” ។
តាមរយៈចំណុចខាងលើឃើញថាបុគ្គលនេះសំដៅព្រៃត្រូពិចនៅប្រេស៊ីល មិនមែនជាអ្នកលក់រាយ Amazon ទេ។
អ្នកប្រើបណ្តាញសង្គមជប៉ុនជាច្រើនក៏បានជជែកវែកញែករកមូលហេតុដែលគាត់សរសេរខ្វៀកពាក្យ Amazon នៅប្រាសាទផងដែរ។
- អ្នកស្រលាញ់ព្រៃអាម៉ាហ្សូន
- ខ្ញុំមិនយល់ទេ ខ្ញុំស្មានថាគាត់ធ្វើដើម្បីតែសប្បាយ
- ពេលខ្លះខ្ញុំក៏អរគុណទេវតាដែលបានបង្កើតព្រៃអាម៉ាហ្សូន ប៉ុន្តែខ្ញុំមិនសរសេរវានៅលើប្រាសាទទេ។
- ប្រហែលដោយសារប្រាសាទនេះហ៊ុមព័ទ្ធទៅដោយដើមឈើច្រើន។
- នេះជាទម្រង់ “Marketing លួចលាក់” ប្រហែលខ្លាចគេភ្លេច Amazon ។
ប៉ូលីសកំពុងស៊ើបអង្កេតថាតើ Shimada មានជាប់ទាក់ទងនឹងករណីទាំង ៥ ផ្សេងទៀតដែលគូរ Amazon នៅប្រាសាទ Atago ទីក្រុង Noda ខេត្ត Chiba ដែរទេ?
ដោយដឹងថាកន្លែងគូរខ្វៀកពាក្យ Amazon នៅប្រាសាទ Atago ប្រមូលផ្តុំលើកន្លែងលាងដៃ Chozuya កន្លែងដែលភ្ញៀវទេសចរណ៍ធ្វើពិធីលាងសម្អាតខ្លួនប្រាណ ព្រមទាំងលាងដៃ និងខ្ពុរមាត់មុនចូលប្រាសាទ។
ការប៉ាន់ប្រមាណតម្លៃលុបអក្សរខ្វៀករបស់ Rentaro Shimada រហូតដល់ ៣០ ម៉ឺនយ៉េន។ ជាពិសេសសរសេរលើឈើ ពិបាកលុបណាស់ គ្រាន់តែអាចកោស ឬប្រើសារធាតុគីមីលុបចេញ។
Japo Cambodia