ទូអេធីអឹមស្នើអតិថិជនកុំបង្ហាញកូដ PIN ប្រាប់នរណា (មិនថាមនុស្ស ខ្មោច ឬបិសាច) ឡើយ

ទូ ATM មួយកន្លែងនៅ Tottori គេប្រទះឃើញផ្លាកសញ្ញាដែល​សរសេរ​ថា​៖

“ទោះបីជាត្រូវបិសាចនៅជុំវិញទូ ATM នេះសុំលេខកូដ PIN សូមកុំប្រាប់ដាច់ខាត” ។

Yokai ជាបិសាចដែលរសាត់អណ្តែតនៅទូទាំងប្រទេសជប៉ុនតាំងពីបុរាណកាលមក។ ទីក្រុង Sakaiminato ខេត្ត Tottori ជាកន្លែងដែលអ្នកអាចមើលឃើញបិសាចជាច្រើន (រូបចម្លាក់បិសាច) នៅលើផ្លូវចម្ងាយ ៨០០ ម៉ែត្រដែលគេហៅថាផ្លូវ Mizuki Shigeru ។ កន្លែងនេះជាស្រុកកំណើតរបស់ Mizuki Shigeru ជាអ្នកនិពន្ធ “GeGeGe no Kitaro” ដែល​ជាស៊េរីរឿង Manga ដ៏ពេញនិយមជួយឱ្យអ្នកយល់កាន់តែច្បាស់អំពី Yokai ជាបិសាចដែលបង្ហាញខ្លួន​​ក្នុង​​រឿងនិទានជប៉ុន។

ត្រលប់មកទូ ATM ដែលមានផ្លាកសញ្ញាចម្លែកខាងលើ មិនចាំបាច់ព្រមានទេ គ្រាន់តែមើលខាងមុខទូ ATM នេះ​ក៏​ធ្វើ​ឱ្យអ្នកមានអារម្មណ៍ព្រឺព្រួចដែរ។

ប្រសិនបើអ្នកក្រឡេកមើលឱ្យជិតអាចនឹងឃើញចង្កៀងពណ៌សព្យួរលើបង្អួចខាងក្រៅផ្ទះអាប់អួរ។ ចង្កៀងនេះគឺ Chochin-Obake (ចង្កៀងបិសាច) ។ ចូលកាន់តែជិតមើលចង្កៀងគោម ហើយអង្គុយលើកៅអីឈើវែងខាងមុខ អ្នក​អាច​នឹងត្រូវម្រេញគង្វាលភ្នែកម្ខាងបង្ហាញខ្លួនខាងក្នុងបង្អួចបំភ័យ ម្រេញគង្វាលនេះបង្ហាញខ្លួនផ្អែកលើឧបករណ៍​ចាប់​សញ្ញាស្វ័យប្រវត្តិ។

ហើយជាការពិតណាស់ចំពោះម៉ាស៊ីន ATM ដ៏ចម្លែកបែបនេះ ការ​ដាក់​សញ្ញា​ព្រមាន​លែង​ជា​រឿង​ចម្លែក​ទៀត​ហើយ។

ទោះបីជាអ្នកដឹងថា Yokai គ្រាន់តែជារឿងព្រេង ប៉ុន្តែផ្លាកសញ្ញាព្រមាននេះមិនត្រឹមតែបន្លាចលេងនោះទេ។ មាន​​ករណី​​ជា​ច្រើន​អតិថិជនចំណាស់ត្រូវបោកបញ្ឆោតបង្ហាញ​កូដ PIN ទៅឱ្យ​ជនបោកប្រាស់។ ដូច្នេះធនាគារ Tottori ប្រើម៉ាស៊ីន ATM នេះស្នើអតិថិជនកុំបង្ហាញកូដ PIN ប្រាប់នរណាម្នាក់ (មិនថាមនុស្ស ខ្មោច ឬបិសាច) ព្រោះ​ក្នុង​រឿងព្រេងនិទាន Yokai អាចក្លែងខ្លួនជាមនុស្សបាន។

ព័ត៌មាននិយាយពីអ្នកនិពន្ធ Miizuki ទទួលមរណភាពនៅឆ្នាំ ២០១៥ ជន្មាយុ ៩៣ ឆ្នាំ បីឆ្នាំបន្ទាប់ពីម៉ាស៊ីន ATM ចម្លែកត្រូវបានតំឡើង។ ថ្វីត្បិត​តែ​លោក​បានចាកចេញទៅ ប៉ុន្តែបិសាចទាំងអស់ដែលលោកបង្កើតនៅតែមាន ហើយថែមទាំងត្រូវបានមនុស្សជំនាន់ក្រោយផ្តល់ជាទម្រង់ ដើម្បីបន្តបន្លាចយើងជារៀងរហូត។

Tottori មិនត្រឹមតែជាស្រុកកំណើតរបស់ Mizuki Shigeru ប៉ុណ្ណោះទេ ថែមទាំងជាស្រុកកំណើតរបស់ Gosho Aoyama អ្នកនិពន្ធរឿង “Case Closed” ។ ដូច្នេះប្រសិនបើអ្នកគាំទ្ររឿងអ្នកស៊ើប​អង្កេតទៅដល់ណាមានឃាតកម្មនៅទីនោះ អ្នកក៏អាចឆ្លងកាត់ផ្លូវបិសាច Mizuki Shigeru ប្រសិនបើឱកាសទៅលេង Tottori ដើម្បីស្វែង​យល់​ចំណុច​ដែលគួរឱ្យចាប់អារម្មណ៍នៅទីនេះ។

ប៉ុន្តែត្រូវប្រយ័ត្ន ក្រែងលោអ្នកត្រូវបិសាចបោកយកកូដ PIN ណា!

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: