ម៉ាសដែលកំពុងពេញនិយមនៅប្រទេសជប៉ុនថ្មីៗនេះ

កាលពីពេលថ្មីៗនេះ ម៉ាស​ពណ៌​ស្បែកកំពុង​ពេញ​និយម​យ៉ាងខ្លាំង​នៅ​ប្រទេស​ជប៉ុន តើម៉ាសប្រភេទនេះមាន​អ្វី​ពិសេស​បើ​ធៀប​នឹង​ម៉ាស​ផ្សេង?

ពេលពាក់ម៉ាសពណ៌ស្បែក អ្នកនឹងមានអារម្មណ៍ថាពណ៌ស្បែកធម្មជាតិរបស់ខ្លួនប្រែប្រួលទៅតាមនឹង ហើយរឿងនេះជួយដល់ការផាត់មុខក្នុងសម័យកាលដែលពាក់ម៉ាសបានក្លាយទៅជារឿង “ធម្មតា” ។

ម៉ាសមានពីរប្រភេទគឺម៉ាសធម្មតា និងម៉ាស 3D ក្នុងនោះម៉ាសធម្មតាមានច្រើនពណ៌។

ចំណែកឯប្រភេទម៉ាស 3D ភាគច្រើនពណ៌ nude សមនឹងពណ៌ស្បែក។

សរុបទៅអ្នកនឹងមើលឃើញពណ៌ម៉ាសដែលកម្រ។

ឥឡូវនេះ ចូរយើងប្រៀបធៀបរូបភាពទាំងពីរពេលពាក់ម៉ាស់ពណ៌សធម្មតា និងម៉ាសពណ៌ស្បែក។ រូបភាពម៉ាសទាំងពីរត្រូវបានថតជាមួយនឹងសម្លៀកបំពាក់តែមួយ ​ទីតាំង​តែ​មួយ។

នៅពេលសាកល្បងពណ៌ “baby Pink” ប្រភេទម៉ាសពណ៌ស្បែក ឃើញ​ថា​ពណ៌​ស្បែក​មាន​ពណ៌​ផ្កាឈូក​។ ដោយសារ​ពណ៌​ផ្កាឈូក​ត្រូវ​នឹង​ពណ៌​ស្បែក ដូច្នេះនឹងមានអារម្មណ៍ថាពណ៌ស្បែកភ្លឺពេល​ពាក់​ម៉ាស​ពណ៌​ស។

ម៉ាសទាំងនេះបានក្លាយទៅវត្ថុតុបតែងបញ្ចូលជាមួយ Style make-up ក៏ដូចជាសម្លៀកបំពាក់របស់អ្នក។

ពណ៌ផ្លែណាត់ស្រដៀងពណ៌ស្បែកជាងគេ ជាមួយនឹងពណ៌នេះទោះបីផាត់មុខបែបធម្មជាតិ ស្រាល ទម្រង់មុខរបស់អ្នកមិនខ្មៅឡើយ។

មនុស្សជាច្រើនបោះបង់ទម្លាប់ផាត់មុខតាំងពីពេលត្រូវពាក់ម៉ាសជាប្រចាំ នៅគ្រប់ទីកន្លែងអំឡុងពេលជំងឺរាត​ត្បាត​កូវីដ ១៩ ។ ប៉ុន្តែជាមួយនឹងម៉ាសពណ៌ស្បែកទាំងនេះ អ្នកអាចសាកល្បងពណ៌ផ្សេងគ្នា ហើយបញ្ចូលជា​មួយនឹង​ការ​ផាត់​ភ្នែកខុសៗគ្នា។

អ្នកអាចទិញម៉ាសនៅលើ Rakuten ក្នុងតម្លៃ ៧៩៦ យ៉េន/ប្រអប់។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: