ប៉ូលីសជប៉ុនចំនួន ២០៤ នាក់ត្រូវដាក់ទណ្ឌកម្មព្រោះទាក់ទងនឹងបញ្ហាផ្លូវភេទ
កាលពីឆ្នាំមុន មន្ត្រីប៉ូលីស និងកម្លាំងប៉ូលីសចំនួន ២០៤ នាក់ត្រូវបានដាក់ទណ្ឌកម្មជាមួយ ៥៩ ករណីទាក់ទងនឹងបញ្ហាផ្លូវភេទ។ ព័ត៌មាននេះត្រូវបានទីភ្នាក់ងារប៉ូលីសជាតិប្រកាសកាលថ្ងៃទី ១០ ខែកុម្ភៈ។
ចំនួនមន្ត្រីដែលត្រូវដាក់ទណ្ឌកម្មតិចជាង ២៥ នាក់ធៀបនឹងឆ្នាំ ២០២០ ចំនួនករណីត្រូវចាប់ខ្លួន ៤១ ករណី តិចជាង ៨ ករណីធៀបនឹងឆ្នាំមុន។ ចំនួនមន្ត្រីប៉ូលីសសរុបដែលទទួលទណ្ឌកម្ម និងចាប់ខ្លួននៅឆ្នាំ ២០២១ មានកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០០០ ពេលចាប់ផ្តើមស្ថិតិពាក់ព័ន្ធ។
ក្នុងចំណោមករណីត្រូវដាក់ទណ្ឌកម្មមានបុគ្គលចំនួន ២៣ នាក់ត្រូវបណ្តេញចេញ ៤៩ ករណីត្រូវផ្អាកការងារ ៨៣ ករណីកាត់ប្រាក់ខែ និង ៤៩ នាក់ត្រូវស្តីបន្ទោស។
មូលហេតុចម្បងបណ្តាលឱ្យដាក់ទណ្ឌកម្ម ដោយសារតែមន្ត្រីទាំងនេះជាប់ពាក់ព័ន្ធនឹងទំនាក់ទំនងមិនសមរម្យ ឬបៀតបៀនផ្លូវភេទ ថ្វីត្បិតតែចំនួននេះថយចុះចំនួន ៣២ ករណីធៀបនឹងឆ្នាំ ២០២០ ។
ក្នុងចំណោមករណីដែលគេចាត់ទុកថាមានទំនាក់ទំនងមិនសមរម្យ និងបទល្មើសផ្លូវភេទ ១៣ ករណីត្រូវដាក់ទណ្ឌកម្មពីបទលួចថត និងមនុស្ស ១២ នាក់ពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទ។ មន្រ្តីប៉ូលីស ៨ នាក់ទទួលការដាក់ទណ្ឌកម្មព្រោះរំលោភបំពានអំណាច កើនចំនួន ៥ នាក់ធៀបនឹងឆ្នាំ ២០២០ ខណៈដែលមនុស្ស ១៦ នាក់ត្រូវដាក់ពិន័យព្រោះបង្ហើបព័ត៌មានសម្ងាត់។
ក្នុងចំណោមបុគ្គលិកទាំង ៤១ នាក់ត្រូវចាប់ខ្លួន មាន ១៦ នាក់ជាប់ពាក់ព័ន្ធនឹងអំពើអាសអាភាស និងមិនសមរម្យ ដូចជាការរំលោភ ឬលួចថត។
Yuk