Tommy Lee Jones បុគ្គលដែលស្រលាញ់ទឹកដីប្រទេសជប៉ុន
Tommy Lee Jones ជាតារាសម្តែង និងអ្នកដឹកនាំរឿងជនជាតិអាមេរិក ល្បីជាមួយនឹង Series Man in Black ។ ប៉ុន្តែនៅលើទីផ្សារប្រទេសជប៉ុន គាត់ត្រូវបានគេចាត់ទុកដូចជាតំណាង Series ផ្សាយពាណិជ្ជកម្មកាហ្វេ Boss (Boss គឺជាម៉ាកកាហ្វេកំប៉ុងរបស់ Suntory) ។
ក្នុងការផ្សាយពាណិជ្ជកម្មនេះលោក Jones ដើរតួជាមនុស្សក្រៅភពមកលេងជប៉ុន។ គាត់បង្ហាញខ្លួនក្នុងតួនាទីខុសៗគ្នាដូចជាបុគ្គលិកស្ថានីយ៍ អ្នកបើកតាក់ស៊ីជាដើម។ ផ្សាយពាណិជ្ជកម្មមួយចំនួនមិនត្រឹមតែគួរឱ្យអស់សំណើចប៉ុណ្ណោះទេ ថែមទាំងរំភើបផងដែរ។
មនុស្សក្រៅភពបង្ហាញខ្លួនក្នុងផ្សាយពាណិជ្ជកម្មរបស់ជប៉ុនមិនមានអ្វីចម្លែកទេ។ នេះជាកិច្ចសន្យាដែលមានប្រយោជន៍សម្រាប់ភាគីទាំងសងខាង ប៉ុន្តែលោក Jones មិនបានក្លាយជាតារានៅជប៉ុនដោយសារតែរឿងនេះទេ។ បន្ទាប់ពីគ្រោះថ្នាក់រញ្ជួយដី និងរលកយក្សស៊ូណាមិនៅប្រទេសជប៉ុន លោក Jones ច្រៀងរួមជាមួយនឹងតារាជប៉ុនផ្សេងទៀត ដើម្បីលើកទឹកចិត្តដល់វិញ្ញាណក្ខន្ធជនរងគ្រោះ។ សិល្បករទាំងអស់ចូលរួមដោយស្ម័គ្រចិត្ត ហើយលោក Jones ជាជនបរទេសតែមួយគត់។
លោក Jones បានអោយដឹងថាជប៉ុនជាប្រទេសតែមួយគត់ដែលគាត់ទៅលេងជាប្រចាំបន្ទាប់ពីផ្សព្វផ្សាយភាពយន្ត។ លោក Jones ទៅប្រទេសជប៉ុនមិនត្រឹមតែដើម្បីការងារប៉ុណ្ណោះទេ ប៉ុន្តែដោយសារគាត់ស្រឡាញ់ប្រទេសនេះ។ គាត់ចំណាយពេលរបស់ខ្លួននៅទីក្រុងនានាក្នុងប្រទេសជប៉ុន កន្លែងដែលគាត់ចូលចិត្តបំផុតគឺ Kyoto ។
នៅពេលដែលតារា Hollywood មកលេងប្រទេសជប៉ុន ពួកគេតែងតែសរសើរម្ហូបអាហារនៅជប៉ុន ជាពិសេស Sushi ។ ទោះជាយ៉ាងណាលោក Jones បានបង្ហាញពីការយល់ដឹងអំពីប្រទេសជប៉ុនមួយកម្រិតទៀត ពេលរំលឹកដល់ត្រី Ayu ។ នៅក្នុងបទសម្ភាសន៍ លោកក៏បានសម្តែងការកោតសរសើរចំពោះសិល្បៈជប៉ុនផងដែរ (ឧទាហរណ៍ដូចជា Hokusai ឬ Yoshitoshi – ឈ្មោះអ្នកទាំងពីរក្នុងផ្ទាំងគំនូរឈើ Ukiyo-e) និង Kabuki ។
ដូចជាការរួមបញ្ចូល Series ផ្សាយពាណិជ្ជកម្មកាហ្វេក៏បានធ្វើឱ្យលោក Jones ក្លាយជាផ្នែកសំខាន់នៃវប្បធម៌ Pop របស់ជប៉ុន។ លោក Jones មិនត្រឹមតែជាតារាហូលីវូដដ៏ស្រស់សង្ហារមួយរូបប៉ុណ្ណោះទេ ហើយក៏ជាតារាដែលមានមុខមាត់ផងដែរ។
លោក Jones ថតផ្សាយពាណិជ្ជកម្មដោយអាកប្បកិរិយាវិជ្ជមាន។ គាត់ចូលចិត្តស្លៀកសំលៀកបំពាក់ខុសៗគ្នា ទស្សនាកន្លែងផ្សេងៗ និងបទពិសោធន៍ជីវិតប្លែកៗនៅប្រទេសជប៉ុន។ គាត់សុខចិត្តបង្ហាញទឹកមុខ “ល្ងីល្ងើ” មិនខ្លាចខ្មាសគេតាមស្ទីល “មនុស្សក្រៅភពល្ងីល្ងើ” របស់ជនជាតិជប៉ុន។ លោកគ្រាន់តែរីករាយនឹងរឿងនេះ។
ដោយសារតែការផ្សាយពាណិជ្ជកម្មទាំងនេះមុខមាត់របស់លោក Jones បង្ហាញនៅគ្រប់ទីកន្លែងទូទាំងប្រទេសជប៉ុន ប្រទេសដែលគាត់ស្រលាញ់ ហើយក៏ស្រលាញ់គាត់ផងដែរ។
Sacchan