រដ្ឋាភិបាលទីក្រុងតូក្យូមានវិធានការគាំទ្រសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាតាមរយៈ “ប្រព័ន្ធសម្បថប្តីប្រពន្ធ”

មនុស្សម្នាក់អាចមានបុគ្គលិកលក្ខណៈច្រើន កំណត់អត្តសញ្ញាណដោយលក្ខណៈរាងកាយ លក្ខណៈផ្លូវចិត្តក្នុងនោះមាន​សមត្ថភាព​ខុសៗ​គ្នា។ មិនថាប្រភេទណា មនុស្សភាគតិចតែងតែមានការពិបាកធ្វើឱ្យមនុស្សនៅជុំវិញយល់ លទ្ធផល​បណ្តាលឱ្យពួកគេត្រូវប្រព្រឹត្តមិនសមរម្យ។ មានច្រើនករណីក្រុមមនុស្សភាគតិចមិនទទួលបានការចាត់​ទុក​​ក្នុង​​នាម​​ជា​ពលរដ្ឋ។

ក្នុង​ចំណោម​ក្រុម​មនុស្ស​ភាគតិច​ដែល​កំពុង​រង​ភាព​អយុត្តិធម៌​ពីសង្គមរួមមានសហគមន៍ LGBT (អ្នកស្រឡាញ់​ភេទ​ដូច​គ្នា) បញ្ហា​នេះ​ត្រូវ​បាន​ជជែក​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

បច្ចុប្បន្ននៅប្រទេសមួយចំនួនមានការទទួលស្គាល់ចំពោះសហគមន៍ LGBT ប៉ុន្តែនៅជប៉ុនពួកគេមិន​ទាន់ទទួលបានការយោគយល់នៅឡើយទេ។

ទស្សនៈរបស់ជនជាតិជប៉ុនច្បាស់ណាស់៖

បុរសត្រូវតែមានអាកប្បកិរិយាដូចបុរស

ស្ត្រីត្រូវមានអាកប្បកិរិយាដូចស្រ្តី

តើអ្នកស្គាល់ពាក្យជប៉ុន 女々しい (Memeshii) ទេ? ពាក្យ​នេះប្រែ​ថាទន់ជ្រាយ ទន់ខ្សោយ សំដៅ​លើ​អ្នក​ដែលទោះ​បី​ជា​បុរស ប៉ុន្តែ​មិន​ច្បាស់​លាស់ ឬមានអាកប្បកិរិយាដូច​មនុស្ស​ស្រី។ តាមអត្ត​ន័យ​នេះឃើញថាជាពាក្យរើស​អើង​ភេទ។

ខ្ញុំផ្ទាល់គិតថាសព្វថ្ងៃ​មនុស្ស​ស្រី​មាន​ការ​សម្រេច​ចិត្ត​​ម៉ឺងម៉ាត់ ហើយធ្វើសកម្មភាពលឿនជាងបុរស។

នៅ​ប្រទេស​ជប៉ុនមាន​គោល​គំនិត​បុរស​ធ្វើ​ការ​​ខាង​ក្រៅ ចំណែក​ឯ​ស្ត្រី​នៅ​ផ្ទះមើល​ថែ​គ្រួសារ ចិញ្ចឹម​កូន និងជួយស្វាមី។ ដូច្នេះហើយនៅជប៉ុនមានរបៀប​ហៅ​ប្តី​ថា (Shujin) – ប្រែថា “ម្ចាស់” ។

ជាក់ស្តែងអាពាហ៍ពិពាហ៍មិនមែនជាចំណងមេត្រីរវាងម្ចាស់ និងអ្នកបម្រើនោះទេ ប៉ុន្តែជាទំនាក់ទំនងគ្នាទៅវិញទៅ​មក​រវាង “ដៃគូ” ។

ដើម្បីដោះស្រាយបញ្ហានេះ ជាក់ស្តែងបុរសត្រូវផ្លាស់ប្តូរគំនិត ទោះ​ជាយ៉ាង​ណាក៏មាន​ស្រ្តីជនជាតិជប៉ុនជាច្រើនមានបំណងចង់រៀបការ ហើយក្លាយជាស្ត្រីមេផ្ទះពេញម៉ោង។ ចំពោះបញ្ហានេះ ខ្ញុំ​គិត​ថា​របៀប​គិត​របស់ជនជាតិ​ជប៉ុន និង​​ប្រទេស​​ដទៃ​មិន​ដូច​គ្នា​ទេ។

ដូច្នេះហើយជប៉ុនបានក្លាយទៅជាតំណាងប្រទេសមួយដែលមានការឆ្លើយតបយឺតយ៉ាវទៅនឹងបញ្ហាទាក់ទងនឹង​សហគមន៍ LGBT ។

យ៉ាង​ណា​មិញ នៅ​ទី​បំផុតរដ្ឋាភិបាលទីក្រុងតូក្យូបានចាត់វិធានការវិជ្ជមាន។

នៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២២ រដ្ឋាភិបាលទីក្រុងតូក្យូនឹងបញ្ចប់ប្រព័ន្ធ “សម្បថមិត្ត” ។

យោងតាមច្បាប់ជប៉ុន អាពាហ៍ពិពាហ៍អាចធ្វើឡើងរវាងបុរស និងស្ត្រីតែប៉ុណ្ណោះ។ អាជ្ញាធរមូលដ្ឋានមិនអាចផ្លាស់ប្តូរចំណុចនេះបានទេ ប៉ុន្តែពួកគេអាចទទួលស្គាល់សិទ្ធិប្តីប្រពន្ធមួយចំនួនសម្រាប់គូស្នេហ៍ LGBT ដែលមួយក្នុងចំណោមនោះគឺប្រើប្រាស់លំនៅដ្ឋាននៅទីក្រុង។

លំនៅដ្ឋាននៅទីក្រុងគ្រប់គ្រងដោយរដ្ឋាភិបាលទីក្រុងតូក្យូ ពេញនិយមសម្រាប់គ្រួសារដែលមានចំណូលទាប ព្រោះពួកគេអាចប្រើប្រាស់លំនៅដ្ឋានដែលផ្តល់ជូនក្នុងតម្លៃទាប។ គោលការណ៍នេះធ្វើឡើងដើម្បីជួយដល់គ្រួសារដែល​ជួប​ការ​លំបាក ប៉ុន្តែមានកំណត់សម្រាប់តែគ្រួសារប៉ុណ្ណោះ។

ជាក់ស្តែគូស្នេហ៍ LGBT ជាគ្រួសារ។ ប្រសិនបើពួកគេទាំងពីរស្បថរួមគ្នា អ្នកទាំងពីរនឹងត្រូវបានទទួលស្គាល់ជាគ្រួសារ​តែ​មួយ ហើយរំពឹងថាអាចរស់នៅជាមួយគ្នា។

ក្រៅពីនេះព័ត៌មានវេជ្ជសាស្រ្ត។

ដោយសារតែព័ត៌មានវេជ្ជសាស្រ្តជាព័ត៌មានផ្ទាល់ខ្លួន ដូច្នេះ​មាន​ច្បាប់បង្ហើបព័ត៌មានដល់បុគ្គលនោះ និងគ្រួសាររបស់​គេ​តែ​ប៉ុណ្ណោះ។

ក្នុងករណីគូស្នេហ៍ LGBT បច្ចុប្បន្នមានមនុស្សម្នាក់មិនអនុញ្ញាតឱ្យទទួលស្ថានភាពសុខភាព ឬការព្យាបាលរបស់ម្នាក់ទៀតទេ ប៉ុន្តែតាមរយៈពាក្យសម្បថ ចំណុចនេះក៏អាចត្រូវបានផ្លាស់ប្តូរផងដែរ។ ច្បាស់ណាស់ពួកគេមានសិទ្ធិ​ដឹង​អំពី​សុខភាពដៃគូរបស់ខ្លួន។

យោងតាមការស្ទង់មតិរបស់រដ្ឋាភិបាលទីក្រុងតូក្យូមនុស្សជាង ៦៦,០០០ នាក់ ប្រហែល ៧០% បានឆ្លើយថា “ប្រព័ន្ធ​សម្បថ​ប្តីប្រពន្ធ” គឺចាំបាច់។ ដែលមានន័យថា​មិន​ត្រឹម​តែ​សហគមន៍​ LGBT រួមទាំងអ្នកដែលប្រតិព័ទ្ធ​ភេទ​ក៏​យល់​ស្រប។

ទោះបីជា “ប្រព័ន្ធសម្បថប្តីប្រពន្ធ” មិនមានឥទ្ធិពលផ្លូវច្បាប់ ប៉ុន្តែប្រសិនបើប្រព័ន្ធនេះត្រូវបានអនុវត្តដោយរដ្ឋាភិបាល​ទីក្រុង​តូក្យូ ជាក់ស្តែងជីវិតគូស្នេហ៍ LGBT នៅទីក្រុងតូក្យូនឹងកាន់តែងាយស្រួល ហើយ​កំណត់​ជា​គំរូ​សម្រាប់​​អាជ្ញាធរ​មូល​ដ្ឋានផ្សេងទៀតធ្វើតាម។ យូរៗទៅច្បាប់ក៏នឹងផ្លាស់ប្តូរ ហើយនៅ​ពេល​ណា​មួយ​ជប៉ុននឹងទទួលស្គាល់​អាពាហ៍​ពិពាហ៍ភេទដូចគ្នា។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: