ករណីអគ្គីភ័យឆេះអាគាររោងចក្រ Sanko កម្លាំងពន្លត់អគ្គិភ័យធ្វើការពេញមួយយប់
នៅវេលាម៉ោង ១១ៈ៤៥ នាទី ថ្ងៃទី ១១ ខែកុម្ភៈ អគ្គីភ័យបានឆាបឆេះអាគាររោងចក្រនំអង្ករ Sanko Arakawa នៅ Nagamasa ទីក្រុង Murakami ខេត្ត Niigata ។
ករណីអគ្គិភ័យសម្លាប់មនុស្សយ៉ាងតិច ៤ នាក់ ដែលត្រូវបានបញ្ជាក់ថាជាបុគ្គលិកអនាម័យអាយុពី ៦០ ទៅ ៧០ឆ្នាំ ក្រៅពីនេះនៅមានសាកសពមិនទាន់បញ្ជាក់អត្តសញ្ញាណ ហើយមិនអាចទំនាក់ទំនងនឹងបុគ្គលិកប្រុសទាំងពីរនាក់ក្នុងរោងចក្រ។ កម្លាំងពន្លត់អគ្គីភ័យត្រូវធ្វើការពេញមួយយប់។
យោងតាមព័ត៌មានពីសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ២២ គ្រឿង និងរថយន្តសង្គ្រោះត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។ ប្រហែលម៉ោង ១១ៈ១០ នាទីយប់ថ្ងៃទី ១២ អគ្គិភ័យត្រូវបានពន្លត់។ នៅក្នុងរោងចក្រមានមនុស្សប្រមាណ ៣០ នាក់អំឡុងអគ្គីភ័យឆាបឆេះ។ បុគ្គលិកស្រីម្នាក់វ័យ ៥០ ឆ្នាំត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ដោយសារស្រូបផ្សែងច្រើនពេក ស្ថានភាពបច្ចុប្បន្នមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។
យោងតាមប៉ូលីសខេត្ត Murakami អត្តសញ្ញាណអ្នកស្លាប់ត្រូវបានបញ្ជាក់ថា Yoshiko Watanabe អាយុ ៧១ ឆ្នាំ នៅ Nagamasa ទីក្រុង Murakami, Miyoko Ito អាយុ ៦៨ ឆ្នាំ នៅ Shimotate ខេត្ត Tainai City, Hachie Chika អាយុ ៧៣ ឆ្នាំ នៅខេត្ត Toboku និង Keiko Saito អាយុ ៧០ ឆ្នាំ។
រោងចក្រដែលត្រូវអគ្គិភ័យឆាបឆេះនោះជាមូលដ្ឋានផលិតនំអង្កររបស់ក្រុមហ៊ុន Sanko Seika ដែលជំនាញផ្គត់ផ្គង់ប្រភេទនំអង្ករ និងផលិតផលនំអង្ករផ្សេងទៀត។
ក្រុមហ៊ុនមានទីស្នាក់ការកណ្តាលនៅ Kita-ku ទីក្រុង Niigata ។ កន្លែងផលិតរបស់ក្រុមហ៊ុនដំណើរការ ២៤ ម៉ោង។
AD