សម្រាប់អ្នកគាំទ្រ Anime ឬ Idol អាចតាំងរូបតួអង្គដែលខ្លួនចូលចិត្ត

នៅក្នុងបន្ទប់អ្នកគាំទ្រ Anime ឬ Idol ច្រើនមានកន្លែងដាក់តាំង ឬ “គោរពបូជា” តួអង្គ ឬ Idol ដែលខ្លួនចូលចិត្ត ដូច្នេះហេតុអ្វីមិនបង្វែរកន្លែងគោរពបូជាទៅជាសក្ការបូជាពិត។ នេះក៏ជាគំនិតផ្តួចផ្តើមផលិតផលមួយមានឈ្មោះថា Oshi wo Matsuru Kamidana មកពីក្រុមហ៊ុនផលិត Goods ដែលមានឈ្មោះថា Dreams។ គំរូនេះត្រូវបានយកតម្រាប់តាម kamidana (អាសនៈទេវតា) ដាក់ក្នុងទីសក្ការបូជា ឬផ្ទះ ដើម្បីថ្វាយបង្គំទេវតា Shinto ។ ដោយជំនួសឱ្យការថ្វាយបង្គំទេវតា អ្នកគាំទ្រប្រើសម្រាប់គោរពបូជា Oshi (តួអង្គ ឬ Idol ដូចដែលអ្នកគាំទ្រជប៉ុនចូលចិត្ត) ។

យោងទៅតាមក្រុមហ៊ុនផលិតអាសនៈនេះជាកន្លែងសម្រាប់អ្នក “បង្ហាញពីការដឹងគុណព្រោះអាចរស់នៅក្នុងពិភពលោកដែល Oshi មានវត្តមាន សូមអោយមានសុខភាពល្អ និងភាពរុងរឿង” ។

ក្នុងពិភព Idol ឬតួអង្គនិម្មិត ជារឿងធម្មតាណាស់ដែលមនុស្សម្នាក់ៗមានពណ៌តំណាងផ្ទាល់ខ្លួន ដូច្នេះអាសនៈ Oshi មានជម្រើស ៨ ពណ៌ខុសគ្នា ដើម្បីជ្រើសរើសឱ្យត្រូវនឹងពណ៌តំណាងរបស់ Oshi ។ ទាំងអស់ ៨ ពណ៌ រួមមាន ក្រហម ខៀវ បៃតង លឿង ផ្កាឈូក ស្វាយ ទឹកក្រូច និងស។

ផលិតករក៏យល់ដែរថា Fan មួយចំនួន ជាពិសេសសហគមន៍ Fujoshi (Lady’s pot ក្នុងភាសាជប៉ុន) មិនត្រឹមតែចូលចិត្តតួអង្គ (ឬមនុស្សម្នាក់) ប៉ុន្តែជារឿយៗ ship (ភ្ជាប់គូ) ជាមួយតួអង្គមួយ (ឬមនុស្សម្នាក់) ផ្សេងទៀត។ ដូច្នេះហើយពួកគេ​បាន​បង្កើតសក្ការបូជាអាច​ភ្ជាប់​ទៅ​នឹងសក្ការបូជា​ផ្សេង​ទៀត។ ដោយបង្ហាញពីបំណងប្រាថ្នារបស់អ្នកគាំទ្រតួអង្គដែលពួកគេចូលចិត្តនឹង canon (ករណីនេះជាទំនាក់ទំនងដែលត្រូវបានទទួលស្គាល់ក្នុងច្បាប់ដើម ឬជីវិតពិត) ។

ផលិតផលនេះធ្វើពីឈើ ខ្ចប់ជាបំណែកៗ។ តួនាទីរបស់អ្នកគឺរៀបបំណែកទាំងនេះ មិនត្រូវការឧបករណ៍ផ្សេងទៀតឡើយ។

បច្ចុប្បន្នអាសនៈទាំងនេះត្រូវបានលក់ក្នុងតម្លៃ ១៦៥០ យ៉េន ។ អ្នកអាចទិញតាមរយៈហាងអនឡាញ  Dreams ឬនៅលើ Rakuten

ចំណាំតួអង្គក្នុងរូបភាពផ្សាយពាណិជ្ជកម្មមិនរួមបញ្ចូលផលិតផលទេ។

Hana

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: