អត្តពលិក Ayumu Hirano ម្ចាស់មេដាយមាសជិះស្គីលើទឹកកក

កាលពីថ្ងៃទី ១១ កន្លងទៅនេះ អត្តពលិក Ayumu Hirano បានឈ្នះមេដាយមាសក្នុងការប្រកួតផ្តាច់ព្រ័ត្រកីឡាជិះស្គីលើទឹកកកសម្រាប់បុរសនៅកីឡាអូឡាំពិកទីក្រុងប៉េកាំង។ Ayumu Hirano សម្តែងការមិនពេញចិត្តដែលមិនអាចទទួលបានពិន្ទុល្អលើកទី ២ ថ្វីបើគាត់សម្តែងយ៉ាងគួរឱ្យចាប់អារម្មណ៍ណាស់ទៅហើយ។ ទោះ​ជា​យ៉ាង​ណា​គាត់​ប្រែ​ក្លាយ​ការ​មិន​ពេញ​​ចិត្ត​នោះ​ទៅ​ជា​កម្លាំង ហើយយកឈ្នះនៅលើកទី ៣ ។ ការសរសើរកម្លាំងចិត្តរបស់ Hirano បង្ហោះនៅលើ Twitter អ្នកប្រើបណ្តាញសង្គមចាត់ទុកគាត់ជាមនុស្សម្នាក់ដែលអាចប្រែ “កំហឹង” ទៅជាថាមពល។

នៅលើកទី ២ Hirano បានសម្រេចចិត្តបង្ហាញចលនា Triple Cork ១៤៤០ ហើយក៏ជាចលនា Triple Cork ដំបូងគេ​ក្នុង​ប្រវត្តិសាស្រ្តកីឡាជិះស្គីទឹកកកនៅកីឡាអូឡាំពិករដូវរងា ប៉ុន្តែបានត្រឹមពិន្ទុ ៩១,៧៥ ពិន្ទុប៉ុណ្ណោះ។ នៅលើគាត់ពេលនោះគឺ Scott James (Australia) ទទួលបាន ៩២,៥០ ពិន្ទុ។ នៅលើកទី ៣ គាត់បង្កើនកម្រិតលំបាកនៃការសម្តែង ហើយត្រលប់មកវិញជាមួយនឹងចំនួន ៩៦ ពិន្ទុ។

ក្រោយការប្រកួតអត្តពលិក Hirano បានរំលឹកថា “ខ្ញុំ​មិនពេញចិត្តនឹង​ពិន្ទុ​​លើក​ទី ​២ ប៉ុន្តែដោយសារកំហឹងនោះ ជាមួយនឹងអារម្មណ៍របស់ខ្លួន ខ្ញុំអាចធ្វើបានយ៉ាងល្អលើកចុងក្រោយ” ។

ជាការឆ្លើយតបទៅនឹងពាក្យទាំងនេះ សហគមន៍ Twitter បានកោតសរសើរយ៉ាងខ្លាំង។

  • ពិតជាកីឡាករ​អាជីពមែន សមត្ថភាពគ្រប់គ្រងផ្លូវចិត្តអស្ចារ្យណាស់។
  • អាចបង្វែរកំហឹងទៅជាថាមពល បង្ហាញតាមរយៈការសម្តែងដ៏អស្ចារ្យ គ្មានអ្វីល្អជាងនេះទេ។ សមត្ថភាព​គ្រប់​គ្រង​​អារម្មណ៍​របស់​គាត់ក៏ស្ថិតក្នុងកម្រិតកំពូលផងដែរ។

អត្តពលិកកើតនៅឆ្នាំ ១៩៩៨ Ayumu Hirano បានឈ្នះមេដាយប្រាក់នៅកីឡាអូឡាំពិកទីក្រុង Sochi ឆ្នាំ ២០១៤ (រុស្ស៊ី) ហើយ​បាន​ក្លាយ​ជា​អត្តពលិកវ័យក្មេងបំផុតដែលឈ្នះមេដាយកីឡា Snowboard ក្នុងព្រឹត្តិការណ៍អូឡាំពិក។ គាត់បានឈ្នះមេដាយ​ប្រាក់​ម្តង​ទៀតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក Pyeongchang ឆ្នាំ ២០១៨ (ប្រទេសកូរ៉េ) ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: