ខ្នើយគេងសម្រាប់អ្នកលេងហ្គេម មើលទូរស័ព្ទ ថេប្លេត និងអានសៀវ​ភៅ

បើ​អ្នក​មាន​អារម្មណ៍ថា​ហត់​ពេលដេកផ្កាប់ ហើយត្រូវងើបក្បាលមើលទូរស័ព្ទ ចំណែកដេកផ្ងារលើកទូរស័ព្ទធ្វើអោយ​រោយ​ដៃ សូម​ពិនិត្យ​មើល​ផលិតផលថ្មីមកពីប្រទេសជប៉ុន។

នេះគឺជាខ្នើយគេងផ្កាប់មុខ Sleep Cushion Z របស់ក្រុមហ៊ុនជប៉ុនមានឈ្មោះថា Thanko ។ ខ្នើយនេះត្រូវបានរចនា​ឡើង​ជា​ពិសេស​សម្រាប់អ្នកដាក់មុខនៅចំកណ្តាលខ្នើយពេលដេកផ្កាប់ ផ្តល់ភាពងាយស្រួលទាំងពេលគេង និងលេងហ្គេម ឬអានសៀវភៅ។

ខ្នើយគេងលេងហ្គេមមិនចម្លែកពេកទេ ប៉ុន្តែតែងតែកែលម្អជានិច្ច ដើម្បីនាំមកនូវប្រសិទ្ធភាពផាសុកភាពខ្ពស់បំផុត។

នេះជាផលិតផលនៅឆ្នាំ ២០២០ មើលទៅមានផាសុកភាព ប៉ុន្តែគ្រាន់តែដូចខ្នើយមួយប៉ុណ្ណោះ។

ផលិតផលថ្មីនេះមានស៊ុមលើក អ្នកអាចដេកផ្កាប់ ចំហៀង ផ្ងារជាដើម។ ប៉ុន្តែស្ថិតក្នុងស្ថានភាពល្អបំផុតពេល​លេង​ហ្គេម។

ក្បាលរបស់អ្នកនឹងត្រូវបានលើកឡើង ប៉ុន្តែអ្នកមិនចាំបាច់ប្រើកម្លាំងឡើយ។ ប្រសិនបើគ្រាន់តែមើលទូរស័ព្ទដេកផ្ងារមិនជាបញ្ហាទេ ប៉ុន្តែដេក​ផ្ងារមិន​មែនឥរិយាបថល្អសម្រាប់លេងហ្គេមនោះទេ។ ជាមួយនឹងខ្នើយផ្កាប់មុខចុះដ៏ពិសេសនេះ អ្នកអាចលេងហ្គេមបានយូរដោយមិនបារម្ភឈឺចុករោយ។

ក្រុមហ៊ុន​ក៏​បាន​ណែនាំ​ថា ការ​សម្លឹង​មើល​អេក្រង់​តាម​ចន្លោះ​ខ្នើយជួយ​ពង្រីកការទស្សនារបស់អ្នក អាចប្រើសម្រាប់​លេង​ហ្គេម មើល​ទូរស័ព្ទ ថេប្លេត និង​អាន​សៀវ​ភៅ។

ខ្នើយនេះត្រូវបានលក់ក្នុងតម្លៃ ៦៩៨០ យ៉េននៅលើទីផ្សារប្រទេសជប៉ុន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: