ស្នាដៃសិប្បករជំនាញខាងធ្វើគំរូអាហារមើលទៅដូចម្ហូបពិត

ប្រាកដណាស់មនុស្សជាច្រើនមិនចម្លែកអ្វីនឹងគំរូអាហាររបស់ជនជាតិជប៉ុននោះទេ។ គំរូអាហារទាំងនេះត្រូវបាន​តុប​តែង​នៅ​មុខភោជនីយ​ដ្ឋានជាមួយនឹងរូបរាងដ៏ទាក់ទាញអតិថិជន ដូច្នេះ​វាត្រូវបានគេយកចិត្តទុកដាក់យ៉ាងហ្មត់ចត់។

https://www.replicafoods-gallery.com

ភាគច្រើនគំរូអាហាររត្រូវបានធ្វើដោយដៃរបស់អ្នកផលិតអាហារដែលមានជំនាញ ជាមួយនឹងបច្ចេកទេសដ៏ល្អឥតខ្ចោះ ដែលធ្វើឱ្យពេលក្រឡេកមើលភ្លាមមិនដឹងថាម្ហូបក្លែងក្លាយ ព្រោះវាមើលទៅដូចរបស់ពិត។

មិនត្រឹមតែមើលទៅដូចពិតប៉ុណ្ណោះទេ ថែមទាំងត្រូវបានលើក​កម្ពស់ទៅ​កម្រិត​សិល្បៈផងដែរ។

ជាទូទៅសិប្បករធ្វើគំរូអាហារតាមការបញ្ជាទិញ ប៉ុន្តែពួកគេមានសេរីភាពច្នៃប្រឌិតតាមចំណូលចិត្តផ្ទាល់ខ្លួនក្នុងការប្រកួតប្រចាំឆ្នាំនៅប្រទេសជប៉ុន ជាកន្លែងដែលភាពប៉ិនប្រសប់រួមបញ្ចូលគ្នាជាមួយនឹងការច្នៃប្រឌិតដ៏អស្ចារ្យនៃគំរូអាហារនីមួយៗ។

តោះចូរទស្សនាទាំងអស់គ្នា …

https://brutus.jp/shokuhinsample_contest/?heading=2&gallery=1-1

ត្រី Aji ជប៉ុនក្រោមទម្រង់ល្បែងផ្គុំរូប នេះ​ជា​ការ​តុប​តែង​មុខ​ម្ហូប​ដែលមិន​អាច​ទៅ​រួចឡើយ។

ចេករាំដូចជាឈុតឆាកក្នុងរឿង Lala Land អញ្ចឹង។

ហើយនេះជាដាយណូស័រ Potato Chips ។

ចំណិត​សាស៊ីមី​ឆ្ងាញ់ៗត្រូវបានរៀបចំនៅលើទូក​នេសាទ។ គ្មានអ្វីល្អអស្ចារ្យជាងមុខម្ហូបទាំងនេះនោះទេ។

ក្តាមតែរស់នៅក្នុងពិភព Gundam ។

គំរូអាហារទាំងពីរនេះមើលទៅមិនដូចស្នាដៃមុនៗទេ ប៉ុន្តែបង្ហាញពីស្មារតីអាហារបានយ៉ាងល្អ។

នេះជាគំរូអាហារដែលខ្ញុំចូលចិត្តបំផុត។

បងប្អូនក្តាមកំពុងចម្អិនអាហារ ផឹកសុី ទាំងគួរឱ្យស្រលាញ់ និងកក់ក្តៅ។

មនុស្សពូកែតែងតែដឹងពីរបៀបធ្វើឱ្យអ្នកដទៃភ្ញាក់ផ្អើល។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: