ឯកសារបង្ហាញពីបញ្ហាបង្ខំឲ្យ​ផឹក​ស្រា​ក្នុង​ពិធី​ជប់​លៀង​មាន​អាយុ​កាល ៧០០ ឆ្នាំ​មុន​មក​ម្ល៉េះ

នៅពេលផឹកស្រាបៀរមនុស្សងាយនឹងបាត់បង់ម្ចាស់ការ ហើយធ្វើរឿងដែលមិនត្រឹមត្រូវ។ ក្នុងពិធីជប់លៀងគ្រឿងស្រវឹងមិនអាចខ្វះបានទេ ផឹកស្រា​បៀរ​ក៏​សប្បាយម្យ៉ាងដែរ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ខឹងមនុស្សមួយចំនួនតែងតែបង្ខំ​ឲ្យអ្នក​​ដទៃ​​ផឹក​​ដែរ​ទេ? តាមពិតទៅនេះមិនមែនជាបញ្ហារបស់សង្គមសព្វថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែជាទម្លាប់ដែលមានអាយុកាល ៧០០ ឆ្នាំ​មុន​មកហើយ។

https://www.buzzfeed.com/jp/kotahatachi/kenko-nonbe?utm_term=.ln6gqjlP5Y&ref=mobile_share

នេះ​ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​និយាយពីរឿងផឹកស្រា​របស់ប្រជាជន​ជប៉ុន​កាលពីសម័យបុរាណ។

នេះជាការបកស្រាយតាមភាសាសម័យនេះ។

សេចក្តីផ្តើមឯកសារ “មិនដឹងហេតុ​អ្វីការដែលបង្ខំឲ្យអ្នកដទៃផឹកជារឿងគួរឱ្យចាប់អារម្មណ៍” ។

បន្ទាប់មកទៀត …

“បុគ្គលណាដែលតែងតែប្រព្រឹត្តត្រឹមត្រូវ រមែងក្លាយជាមនុស្សឆ្កួត ហើយ​មាន​អាកប្បកិរិយា​ល្ងង់ខ្លៅ ចំណែក​ឯមនុស្ស​ដែល​មាន​សុខភាពល្អនឹង​ទ្រុឌទ្រោម ដូចជាមានជម្ងឺធ្ងន់ធ្ងរ” ។

ទោះជាយ៉ាងណា កថាខណ្ឌ​ខាងក្រោម​នេះ​រឹតតែចម្លែកទៅទៀត។

“ប្រសិនបើត្រេកអរពេញ​មួយ​ថ្ងៃរឹតតែខ្លោចផ្សាទៅទៀត។ អ្នក​ដែល​ត្រូវ​បង្ខំ​អោយផឹក​រហូត​ដល់​ព្រឹក​ឡើង​នៅ​តែ​ឈឺ​ក្បាល បរិភោគ​​មិន​​បាន ដេក​ផ្អៀង​ក្បាល​ចុះ​ហាក់​ដូច​ជា​ចាប់​កំណើត​ក្នុង​ពិភព​មួយផ្សេង” ។

“ពួកគេមិនចាំថាមានអ្វីកើតឡើងកាលពីម្សិលមិញ ដូច្នេះប្រសិនបើខកខានអ្វីមួយដែលប៉ះពាល់ដល់ការងារ និងជីវិតផ្ទាល់ខ្លួន ពិតជាលំបាកវេទនាណាស់” ។

អ្នកនិពន្ធឯកសារ Yoshida Kenkō ច្បាស់ជាកំពុងខឹងសម្បារខណៈពេលសរសេរពាក្យទាំងនេះ។ ប៉ុន្តែ​រហូតដល់បន្ទាត់​ចុង​ក្រោយ ពាក្យពេចន៍របស់បុគ្គលម្នាក់នេះប្រែប្រួលយ៉ាងខ្លាំង។

“ពិតជាល្អណាស់ ពេលផឹកស្រា និងម្ហូបស្លជាមួយ​មិត្តភ័ក្តនៅ​កន្លែងកក់ក្ដៅនា​រដូវរងា។ ទាំងអាចស្រមៃពីគ្រឿង​ខ្លែម ផឹក​ស្រា​នៅ​លើ​វាល​ស្មៅក៏​ជា​បទពិសោធន៍​ដ៏​គួរ​ឲ្យចាប់​អារម្មណ៍​មួយ​ដែរ” ។

“ប្រសិន​បើ​នរណា​ម្នាក់​ស្អប់​គ្រឿង​ស្រវឹង ហើយ​ត្រូវ​បង្ខំ​អោយ​ផឹក ផឹក​បន្តិចមិនអីទេ។ ប្រសិនបើត្រូវថ្នាក់លើរំលឹក​ឲ្យ​ផឹក​ច្រើនក៏រីករាយនឹងផឹកដែរ។ បើ​ចង់​ស្និទ្ធ​នឹង​នរណា​ម្នាក់ ត្រូវ​បង្ខំ​គេ​ផឹក ទំនាក់ទំនងនឹងកាន់តែស៊ីជម្រៅ” ។

ដូចជាមនុស្សប្រមឹកស្រា។

ពិធីជប់លៀងផឹកស៊ីហាក់ដូចជាមិនប្រែប្រួលទោះរយៈពេល ៧០០ ឆ្នាំបានកន្លងផុតទៅហើយ។ ប្រជាជនជប៉ុនកាល​​ពី​សម័យ​មុន និងសព្វថ្ងៃនេះ ពួកគេមានការមិនពេញចិត្តយ៉ាងខ្លាំង ពួកគេប្រឆាំងនឹងការបង្ខំនរណាម្នាក់​​ផឹក​​ស្រា ប៉ុន្តែ​ក្រោយ​មក​ពួកគេនៅតែទទួលយក ហើយរឿងនោះបន្តកើតឡើងដដែលៗ ប្រហែលជារៀងរហូត។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: