ចំណាត់ថ្នាក់ប្រភេទបទល្មើសដែលកើតឡើតច្រើននៅជប៉ុន

ក្នុងអំឡុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួនឧក្រិដ្ឋកម្មនៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះ ហើយស្ថានភាពសន្តិសុខនៅប្រទេសនេះមានភាពប្រសើរឡើង។ មូលហេតុមួយចំនួនអាចមកពីសកម្មភាពសង្គមថយចុះ ដោយសារតែការរឹត​ត្បិត​អំឡុង​ពេលជំងឺ​រាត​ត្បាត​កូវីដ ១៩ ។

យោងទៅតាមរបាយការណ៍ស្ថានភាពបទល្មើសក្នុងឆ្នាំ​ ២០២១ ដែល​ប្រកាស​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ ចំនួនបទល្មើសព្រហ្មទណ្ឌធ្លាក់ចុះ ៧៥% មកសល់ត្រឹម ៥៦៨,១៤៨ ករណី កម្រិតទាបបំផុតក្រោយសង្រ្គាមក្នុងរយៈពេល​ប្រាំពីរ​ឆ្នាំ​ជាប់ៗគ្នា។

ចំនួនករណីឧក្រិដ្ឋកម្មឈានដល់កម្រិតកំពូល ២,៨៥ លានករណីក្នុងឆ្នាំ ២០០២ ហើយកំពុងថយចុះជាបណ្តើរៗ។ ការផ្ទុះឡើងនៃវីរុសបំប្លែងថ្មីធ្វើ​ឱ្យ​ប្រជាជនកាត់បន្ថយការចេញទៅក្រៅ ​លទ្ធផលបទល្មើស​តាម​ដងផ្លូវ​ដូចជា​ចោរកម្ម​​ថយចុះគួរឱ្យកត់សម្គាល់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១។

ផ្ទុយទៅវិញចំនួនករណីបោកប្រាស់ដូចជាការឆបោកតាមគណនីធនាគារមានចំនួន ១៤,៤៦១ ករណី កើនឡើង ៦,៧% ធៀបនឹងឆ្នាំមុន។ នេះជាលើកដំបូងហើយដែលចំនួននេះកើនឡើងក្នុងរយៈពេល ៤ ឆ្នាំ។ ក្នុង​ចំណោម​នោះ​មានករណីឆបោកសង​ប្រាក់​វិញ​ច្រើន ជាក់ស្តែងជនឆបោកទូរស័ព្ទទៅកាន់មនុស្សចាស់ ដោយបញ្ជាក់ថាប្រសិន​បើ​ពួក​គេ​ផ្ទេរប្រាក់ចូលគណនីនឹងត្រូវទូទាត់សម្រាប់ថ្លៃព្យាបាលវិញ។

អត្រាចាប់ខ្លួនបទល្មើសព្រហ្មទណ្ឌគឺ ៤៦,៦% ចំពោះបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ ដូចជាឃាតកម្ម និងប្លន់ អត្រានេះមានចំនួន ៩៣,៤%។

អាស្រ័យហេតុនេះអត្រាប្រភេទឧក្រិដ្ឋកម្មត្រូវបានចាត់ចំណាត់ថ្នាក់ដូចខាងក្រោម៖

១. សម្លាប់មនុស្ស

២. ចោរកម្ម

៣. បង្កអគ្គីភ័យ

៤. បញ្ហារំលោភផ្លូវភេទ

៥. ការបៀតបៀនផ្លូវភេទ

៦. ចាប់ជំរិត

Yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: