ដើម្បីសម្រេចសន្យាវិចិត្រការិនីជនជាតិជប៉ុនគូររូបសត្វអស់រយៈពេល ២ ឆ្នាំ

Harenatsu (@_harenatsu) ជាវិចិត្រការិនីជនជាតិជប៉ុនដ៏ប៉ិនប្រសប់ម្នាក់រស់នៅ Hokkaido ។ នាងតែងតែគូរគំនូរទេសភាពខ្នាតធំដោយប្រើពណ៌ទឹក។ វិចិត្រការិនីរូបនេះក៏មានសាលសម្រាប់ភ្ញៀវមកទស្សនា ផឹកតែ និងកាហ្វេ​កំឡុង​ពេល​គយ​គន់ស្នាដៃដ៏ពិសេសរបស់នាង។

គំនូរទេសភាពខ្នាតធំជាការងារចម្បងរបស់ Harenatsu ។

ទោះជាយ៉ាងណាក្នុងរយៈពេលពីរឆ្នាំមកនេះ Harenatsu មមាញឹកជាមួយនឹងគម្រោងដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតនៅលើ Twitter ។ កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២០ Harenatsu បាន Tweet រូបភាពកង្កែបតូចមួយក្នុង​សៀវ​ភៅកត់ត្រា។ នេះស្នាដៃ​ដំបូង​របស់​នាង​ក្នុង​ស៊េរី “”សត្វ​តូច​ប្រឡែងលេង​លើ​បន្ទាត់សៀវភៅ​កត់ត្រា​របស់​ខ្ញុំ” ។ នាង​ក៏​បាន​សន្យា​យ៉ាងម៉ឺងម៉ាត់ថានឹងគូររូបសត្វមួយក្បាលទៀតសម្រាប់ការ Re-tweet រាល់ការបង្ហោះនេះ។

រូបភាព Twitter

ប៉ុន្តែ​មាន​រឿង​មួយ​ដែល Harenatsu មិន​នឹក​ស្មាន​ថាការ​បង្ហោះ​បាន​ក្លាយ​ជា Viral និង​ទទួល​បាន​ចំនួន​ Re-tweet ២២,០០០ ។ ជាមួយនឹងចំនួនច្រើនសន្ធឹកសន្ធាប់ ប្រហែលជាគ្មាននរណាម្នាក់ត្អូញត្អែរទេ ប្រសិនបើវិចិត្រការិនី​សម្រេច​រំលង ឬគូរជូនអ្នកគាំទ្រក្នុងបរិមាណមានកំណត់។ ទោះ​ជា​យ៉ាង​ណាក្រោមស្មារតីរក្សាពាក្យសម្តី Harenatsu ឧស្សាហ៍ព្យាយាម និងប្រកាន់ខ្ជាប់ពាក្យសម្តីកាលពីពីរឆ្នាំមុន។ រហូត​មក​ដល់​ពេល​នេះនាង​​គូរ​បាន​​ប្រហែល ២៨០០ ក្បាល។

ជាងនេះ​ទៅ​ទៀតនាងគូរដោយប្រើចិត្តជាមួយ​នឹង​គុណភាព​នៃ​គំនូរ​នីមួយៗ។

“ដោយសារតែគម្រោងនៅលើ Twitter កាលពីពីរឆ្នាំមុនខ្ញុំបានក្លាយជានារីម្នាក់គូររូបសត្វចំនួន ២២,០០០ ក្បាល។ រហូតមកដល់ពេលនេះខ្ញុំបន្ត​គូរ​ហើយ​កំណត់​ត្រាបច្ចុប្បន្នគឺ ២៨០២ ក្បាល” ។

ដោយផ្អែកលើ Re-tweet វិចិត្រការិនី Harenatsu នៅសល់ចំនួន ១៩,០០០ ក្បាលទៀតទើបសម្រេចពាក្យសន្យា។ យ៉ាង​ណា​មិញវិចិត្រការិនី​បន្តគូរ​រហូត​មក​ដល់​ពេល​នេះ​បាន​ធ្វើ​អោយយ​មហាជន​ចាប់​អារម្មណ៍​ និងរំភើបយ៉ាងខ្លាំង។

Harenatsu បានបន្ថែមថា “ខ្ញុំមិនដឹងថាខ្លួនអាចបញ្ចប់បានដែរទេ ប៉ុន្តែខ្ញុំនឹងបន្តទៅតាមល្បឿនរបស់ខ្លួន” ។

​មិន​ខ្វល់​ថា​ត្រូវ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ សំខាន់ត្រូវ​បន្ត​គោលដៅ​ដល់​ទីបញ្ចប់។ ស្មារតីដ៏គួរអោយសរសើរ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: