ការសាទររបស់អ្នកគាំទ្រចំពោះ Yuzuru Hanyu នៅប្រទេសចិន
អត្តពលិកអ្នកជិះស្គីទឹកកក Yuzuru Hanyu ទទួលបានចំណាត់ថ្នាក់លេខ ៤ ក្នុងការប្រកួតកីឡាជិះស្គីបុរសនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំនេះ។ ការប្រកួតរបស់គាត់បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង មិនត្រឹមតែអ្នកមកពីជប៉ុនប៉ុណ្ណោះទេ រួមទាំងប្រទេសចិនផងដែរ។
ក្នុងអំឡុងពេលកីឡាអូឡាំពិកទីក្រុងប៉េកាំង ជាមួយនឹងគោលនយោបាយបង្ការការរីករាលដាលនៃជំងឺកូវីដ ១៩ នៅខាងក្នុងកន្លែងប្រកួតមិនមានអ្នកទស្សនានោះទេ។ ទោះជាយ៉ាងណាកាលពីថ្ងៃទី ១០ មនុស្សប្រហែល ៥០ នាក់មានវត្តមាននៅមុខកន្លែងប្រកួតទីក្រុងប៉េកាំង ក្នុងដៃកាន់ក្រដាសដែលមានឈ្មោះ និងរូបគំនូររបស់ Yuzuru Hanyu ទស្សនាការប្រកួតរបស់គាត់ដែលកំពុងផ្សាយផ្ទាល់តាមរយៈស្មាតហ្វូន។
រូបភាព Yomiuri
អ្នកយកព័ត៌មាន Yomiuri បាននិយាយថាអ្នកគាំទ្រជាច្រើនដកដង្ហើមធំលាយឡំនឹងសំឡេងសោកស្ដាយ នៅពេលដែល Yuzuru Hanyu ដួលបង្វិល ៤,៥ ជុំ ប៉ុន្តែគ្រប់គ្នាទះដៃយ៉ាងខ្លាំងបន្ទាប់ពីគាត់រក្សាលំនឹងឡើងវិញ បង្វែរពីចាញ់ទៅឈ្នះ ហើយទទួលបានពិន្ទុ។ បុគ្គលិកការិយាល័យស្រីពីរនាក់បាននិយាយ “ទោះបីជាគួរអោយស្តាយគាត់មិនអាចទទួលបានពិន្ទុបង្វិល ៤,៥ ជុំនោះ ប៉ុន្តែខ្ញុំរំភើបយ៉ាងខ្លាំង” លើកក្រោយខ្ញុំចង់មើលដោយផ្ទាល់។
រូបភាព setn
“ពិតជាស្អាតខ្លាំងណាស់ ខ្ញុំនឹងបន្តគាំទ្រគាត់នៅថ្ងៃអនាគត” ។
នៅកន្លែងប្រកួតក៏មានអ្នកគាំទ្រជប៉ុនផងដែរ។ បច្ចុប្បន្ន Naoe Okamoto ជាគ្រូបង្រៀនភាសាជប៉ុន បានលាឈប់ការងារកាលពី ៤ ឆ្នាំមុន ហើយប្តូរទៅរស់នៅប្រទេសចិន ដោយបង្ហាញពីអារម្មណ៍ថា “ខ្ញុំពិតជារំភើបណាស់ដែលបានចែករំលែកភាពអស្ចារ្យរបស់ Yuzuru Hanyu ទៅកាន់អ្នកគាំទ្រជនជាតិចិន” ។
នៅប្រទេសចិន Yuzuru Hanyu ត្រូវបានគេហៅយ៉ាងជិតស្និទ្ធថា Yuzu ។ ទោះបីជាមិនអាចយកឈ្នះចំណាត់ថ្នាក់ខ្ពស់ក្នុងការប្រកួត ប៉ុន្តែព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង ឈ្មោះ Yuzuru Hanyu បានក្លាយជាពាក្យគន្លឹះស្វែងរកនៅលើបណ្តាញសង្គមប្រទេសនេះ។
Sacchan