ករណី​វិជ្ជមានជំងឺកូវីដ ១៩ ​​ដំបូងគេ​នៃ​គ្រួសារ​រាជវង្ស​ជប៉ុន

បន្ទាប់ពីបានបញ្ជាក់ថាវិជ្ជមាននឹងជំងឺកូវីដ ១៩ នៅយប់ថ្ងៃទី ៨ ខែកុម្ភៈ Yoko (បុត្រីស្រីទីពីររបស់ព្រះអង្គម្ចាស់ Tomohito និងមហេសី Nobuko) ត្រូវបានបញ្ជូនចូលមន្ទីរពេទ្យ។ នេះ​ជា​ករណី​ដំបូង​ដែល​គេ​បញ្ជាក់​ក្នុង​គ្រួសារ​អធិរាជ​​ជប៉ុន។

យោងតាមទីភ្នាក់ងារគ្រួសារអធិរាជជប៉ុន ព្រះនាង Yoko បានអោយដឹងថាឈឺកកាលពីថ្ងៃទី ៧ រហូតដល់រសៀលថ្ងៃទី ៨ វេជ្ជបណ្ឌិតមន្ទីរពេទ្យនៃភ្នាក់ងារនេះបានមកដល់ព្រះបរមរាជវាំង Akasaka ជាកន្លែងដែលព្រះនាងគង់​នៅ​ដើម្បី​យកសំណាកធ្វើតេស្ត។ នេះបើយោងតាមលទ្ធផលតេស្ត PCR ព្រះនាងត្រូវបានគេបញ្ជាក់ថាឆ្លងជំងឺ​កូវីដ ១៩ ។

ព្រះនាងមិនគ្រុនក្តៅទេ ក្រៅពីឈឺបំពង់ក មិនមានរោគសញ្ញាផ្សេងទៀតឡើយ។ ទោះ​ជា​យ៉ាង​ណានៅ​វេលា​ម៉ោង​ ៧ កន្លះយប់​ថ្ងៃ​ទី ​៨ ព្រះ​នាង​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ កាលពីប៉ុន្មានថ្ងៃមុន បងស្រីព្រះនាង Yoko ព្រះនាម Akiko បានជួបប្អូនស្រីរបស់ខ្លួន ទោះបីជាព្រះនាង Akiko មិនគ្រុនក្តៅ ឬបង្ហាញរោគសញ្ញាណាមួយ ប៉ុន្តែក៏ត្រូវ​ធ្វើ​តេស្តជាការប្រុងប្រយ័ត្នផងដែរ។

ដោយសារព្រះនាង Yoko រស់នៅម្នាក់ឯង ដូច្នេះបច្ចុប្បន្នមិនទាន់អាចបញ្ជាក់ប្រភពឆ្លងនៅឡើយទេ។

នេះ​ជា​ករណី​ដំបូង​ដែល​ត្រូវ​បាន​បញ្ជាក់​ថាវិជ្ជមាននឹងជំងឺកូវីដ ១៩ ក្នុង​រាជវង្ស។ ទីភ្នាក់ងារគ្រួសារអធិរាជជប៉ុន តាម​យោបល់​ប្រឹក្សាររបស់អ្នកជំនាញ នឹង​អនុវត្ត​វិធានការ​យ៉ាងតឹងរុឹងក្នុងការការពារ​ការ​ចម្លងវីរុសនាពេលខាងមុខ។ លើសពីនេះសមាជិករាជវង្សចំណាស់បានទទួលវ៉ាក់សាំង ៣ ដូស។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: