កសិករជប៉ុនប្រើញញួរធ្វើឱ្យផ្សិតដុះកាន់តែច្រើន

ជាក់ស្តែងប្រើញញួរវាយដើមឈើនឹងបង្កើនទិន្នផលផ្សិត Shitake ទ្វេដង។

មជ្ឈមណ្ឌលស្រាវជ្រាវ និងណែនាំកសិកម្ម ព្រៃឈើ និងនេសាទខេត្ត Oita បាន​ទទួល​ស្គាល់ និងរកឃើញវិធីសាស្ត្របង្កើន​ទិន្នផល​ផ្សិត Shitake ដោយផ្អែកលើបទពិសោធន៍របស់កសិករ។ ប្រហែល ២ សប្តាហ៍មុនពេលផ្សិតដុះ ស្រោចទឹកដើមឈើ ហើយប្រើញញួរវាយដើមឈើ ១០ ដង។

រូបភាព https://news.livedoor.com/article/image_detail/21614836/?img_id=32120670

បច្ចុប្បន្នមជ្ឈមណ្ឌលនេះមានបំណងបង្កើនប្រាក់ចំណូលសម្រាប់អ្នកផលិត ដោយសារបរិមាណផ្សិត​រដូវរងាធ្លាក់ចុះព្រោះ​តែ​ការ​ឡើង​កំដៅ​ផែនដី។

កាល​ពី​ខែ​មុន មជ្ឈមណ្ឌល​បាន​ធ្វើ​ការ​ពិសោធន៍​មួយប្រៀបធៀប​ឥទ្ធិពល​នៃ​ការ​ញញួរ​វាយដើមឈើ ធៀបនឹងការមិនវាយទាល់តែសោះ ហើយ​រក​ឃើញ​ថាដើមឈើដែលត្រូវញញួរវាយបង្កើន​ផ្សិត Shitake ច្រើន​ជាង​ទ្វេដង (គិត​ជា​ទម្ងន់) ។ មជ្ឈមណ្ឌល​ណែនាំកសិករ​ប្រើញញួរវាយឈើ ៥ ​ដងម្ខាង បន្ទាប់​មក​វាយ ៥ ​ដង​ម្ខាង​ទៀត ដោយបន្ថែមថាកន្លែង​មាន​ប្រសិទ្ធភាព​បំផុត​នៅ​លើ​សំបក​ឈើ មិនមែនផ្នែកឈើដែលកាត់នោះទេ។

ទោះបីជារកឃើញតាមការសាកល្បង ប៉ុន្តែមូលហេតុមិនទាន់អាចបកស្រាយនៅឡើយទេ។

ដោយអនុវត្តបច្ចេកទេសនេះ មជ្ឈមណ្ឌលសង្ឃឹមថានឹងបង្កើនផលិតភាព និងប្រាក់ចំណូលសម្រាប់អ្នកដាំផ្សិតបច្ចុប្បន្ន ទន្ទឹមនឹងនេះលើកទឹកចិត្តអ្នកចំណូលថ្មីចូលរួម។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: