Hot Trend ថ្មីៗនេះស៊ុបឆ្នាំងភ្លើងខ្លាឃ្មុំមើលទៅគួរអោយស្រលាញ់ណាស់

តើអ្នកចូលចិត្តបរិភោគស៊ុបឆ្នាំងភ្លើងនៅ​រដូវរងាទេ?​ មិនថាអ្នករស់នៅតំបន់ត្រជាក់ ឬតំបន់ត្រូពិចក្តៅឡើយ ប្រសិន​បើ​ចង់​បរិភោគ​ស៊ុបឆ្នាំងភ្លើងឆ្ងាញ់ត្រូវញ៉ាំពេលអាកាសធាតុត្រជាក់។ ដោយឡែកនៅជប៉ុនបរិភោគស៊ុបឆ្នាំងភ្លើងក្បែរ Kotatsu (តុកម្តៅបែបជប៉ុន) គឺជាភាពរីករាយនៅរដូវរងា។ ជារៀងរាល់ឆ្នាំ ជនជាតិជប៉ុនបង្ហាញពីភាព​ច្នៃ​ប្រឌិត​គ្មានដែនកំណត់របស់ខ្លួនតាមរយៈមុខម្ហូប ឬរបៀបទទួលទានស៊ុបឆ្នាំងភ្លើងបែបថ្មី។ Hot Trend ស៊ុប​ឆ្នាំង​ភ្លើង​ឆ្នាំនេះគឺ …

ស៊ុបឆ្នាំងភ្លើងខ្លាឃ្មុំ

https://anna-media.jp/archives/543499

“ស៊ុបឆ្នាំងភ្លើងខ្លាឃ្មុំ” មនុស្សជាច្រើនប្រាកដជាស្មានថាស៊ុបឆ្នាំងភ្លើងសាច់ខ្លាឃ្មុំ មិនមែនទេ ស៊ុបឆ្នាំងភ្លើងដែលមានខ្លាឃ្មុំមួយក្បាល​គួរ​អោយ​ស្រលាញ់​បែប​នេះ។

អ្នកមិនអាចបរិភោគខ្លាឃ្មុំទាំងមូលបានទេ ព្រោះតាមពិតទៅខ្លាឃ្មុំគឺជាទឹកសុ៊បឆ្នាំងភ្លើងដែលត្រូវបានបង្កកក្នុងទម្រង់ជាជែល។ ដូច្នេះហើយអ្នកត្រូវរង់ចាំឱ្យខ្លាឃ្មុំរលាយទៅជាទឹកសុ៊បឆ្នាំងភ្លើងឈ្ងុយឆ្ងាញ់ទើបអាចបរិភោគ។

មុន​នឹង​បើក​ភ្លើងចង្រានកម្តៅ​មើល​ទៅ​ស្អាត​គួរ​ឱ្យ​ស្រឡាញ់ណាស់។ ប្រសិនបើអ្នកចង់ថតរូបទុកមើល គួរតែថតនៅពេលនេះ ព្រោះបន្ទាប់បើកភ្លើងកម្តៅខ្លាឃ្មុំនឹងរលាយបន្តិចម្តងៗ។

នៅក្នុងរូបភាពខាងលើឃើញថាមានខ្លាឃ្មុំ ៣ ប្រភេទ ដែលប្រភេទនីមួយៗមានរសជាតិខុសៗគ្នា។ ឧទាហរណ៍ខ្លាឃ្មុំពណ៌​ត្នោត​មានរសជាតិ Shoyu (ទឹកស៊ីអុីវជប៉ុនប្រើសម្រាប់ជ្រលក់ស៊ូស៊ី) ។

ពិតជាមិននឹកស្មានដល់អ្វីដែលកំពុងកើតឡើងក្នុងចិត្តរបស់ជនជាតិជប៉ុននោះទេ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: