មន្ទីរពេទ្យសមរភូមិអំឡុងសង្គ្រាមលោកលើកទីពីរ

អំឡុងសង្គ្រាមលោកលើកទី ២ ជប៉ុនជាប្រទេសតូចមួយមកពីអាស៊ីប្រឆាំនឹងពិភពលោកទាំងមូល។ ប្រទេសនេះភ្នាល់ភាពរស់រានមានជីវិតក្នុងសមរភូមិ មនុស្សជាច្រើនស្លាប់។ ឯកសារពណ៌ក្រហមនេះជា​លិខិត​កោះហៅ​យុវជន​ចូល​​រួម​សង្រ្គាម។

https://ameblo.jp/paseritoserori/entry-11579552915.html

ជាទូទៅឯកសារនេះគេហៅថា Akagami (សំបុត្រពណ៌ក្រហម) នៅពេលទទួលបាន Akagami តម្រូវឲ្យ​ចេញទៅសមរភូមិ។ ក្នុង​ករណី​មាន​ចេតនា​មិន​អើពើពេលទទួលបានលិខិតកោះហៅ មិនត្រឹមតែបុគ្គលនោះប៉ុណ្ណោះទេ សូម្បីតែគ្រួសារក៏មិនអាចរស់នៅបានល្អដែរ។

ទាហានស្ម័គ្រចិត្តប្រយុទ្ធក្នុងចិត្តគិតថា “ប្រយុទ្ធដើម្បីប្រទេសជប៉ុន ដើម្បីអធិរាជ” ប៉ុន្តែតើមនុស្សប៉ុន្មានអ្នកមានអារម្មណ៍បែបនេះពេលទទួលបានសំបុត្រពណ៌ក្រហមនេះ?

Akagami ក៏ត្រូវបានបញ្ជូនទៅឲ្យនារីដែលមានអាយុចន្លោះពី ១០ ទៅ ២០ ឆ្នាំផងដែរ។ អ្នកទាំងនេះត្រូវបញ្ជូនទៅមន្ទីរពេទ្យសមរភូមិក្នុងនាមជាគិលានុបដ្ឋាយិកាយោធា។

https://mag.japaaan.com/archives/166819

គិលានុបដ្ឋាយិកាយោធាប្រមាណ ៥ ម៉ឺននាក់ត្រូវបានកាកបាទក្រហមជប៉ុនបញ្ជូនទៅ ភាគច្រើនពួកគេមានអាយុ​​ត្រឹម​តែ ២០ ឆ្នាំប៉ុណ្ណោះ។ ពួក​គេ​ជា​អ្នក​ព្យាបាលរបួស​ទាហាន​ដែល​កំពុងប្រថុយ​ជីវិតប្រយុទ្ធ​ដើម្បី​ប្រទេសជាតិ។ ទោះ​បីជាមនុស្សមួយចំនួនស្ម័គ្រចិត្ត ប៉ុន្តែករណី​ភាគ​ច្រើព្យាយាម​ទប់​ទឹក​ភ្នែកពេលទទួល​បាន​លិខិត​កោះ​ហៅ។

ដោយសារតែស្ថានភាពមន្ទីរពេទ្យ​នៅ​លើសមរភូមិ​សាហាវឃោរឃៅណាស់។

ជាពិសេស​នៅ​ពាក់កណ្តាល​សង្គ្រាម​ ជប៉ុនធ្លាក់ដល់ចំណុចសូន្យ​ មើលមិនឃើញសង្ឃឹមឈ្នះឡើយ។ មិនទទួលបានការ​ផ្គត់ផ្គង់ថ្នាំ សូម្បីតែរបួស ឬជំងឺដែលអាចព្យាបាលបានក៏ក្លាយទៅជារបួសធ្ងន់ធ្ងរដែរ។ ក្មេងស្រីទាំងនេះទទួល​រង​​ជំងឺ​​ជា​​ច្រើន​​នៃ​តំបន់​ត្រូពិច។

នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ១៩៤៥ ជប៉ុនប្រកាសចុះចាញ់។ សង្គ្រាមបានបញ្ចប់ តាមត្រូវពួកគេអាចត្រឡប់ទៅផ្ទះវិញ ប៉ុន្តែ​ស្ថាន​ភាព​ជប៉ុននៅពេលនោះមិនអនុញ្ញាត។

ប្រសិន​បើ​ត្រូវ​ទាហាន​អាមេរិកទាំង​នោះចាប់បាន តើ​នឹង​មាន​អ្វី​កើត​ឡើង គ្មាន​នរណា​ដឹងទេ។ ប្រកាន់ស្មារតី Yamato Nadeshiko (ស្មើនឹងការប្រព្រឹត្តប្រកបដោយគុណធម៌) ក្មេងស្រីទាំងនោះទទួល​បាន​ការ​អប់រំ​​ស្លាប់ឲ្យល្អមើល​។ Yamato Nadeshiko មិនត្រឹមតែបង្កប់អត្ថន័យមនុស្ស​ស្រី​ស្លូតបូត ចិត្ត​ល្អ ពូកែប៉ុណ្ណោះ​ទេ ថែមទាំងត្រូវរឹង​មាំ ប៉ុន្តែតាមពិតទស្សនៈនេះមិនបង្រៀនពួកគេស្លាប់ដោយរបៀបណានោះទេ។

នៅមន្ទីរពេទ្យលើសមរភូមិមួយ ប្រធានគិលានុបដ្ឋាយិកាប្រគល់ឲ្យគិលានុបដ្ឋាយិកាម្នាក់ៗកញ្ចប់ថ្នាំ ហើយ​ប្រាប់​ថាបើ​​ត្រូវ​ជន​បរទេស​វាយប្រហារ ចូរលេបថ្នាំនេះ។ កញ្ចប់​ថ្នាំ​នោះគឺ Kali xyanua ជា​ប្រភេទ​ថ្នាំ​ពុល​។

ពួកគេ​ក៏​ត្រូវ​បាន​​បង្រៀនឲ្យលេប​ថ្នាំ​ក្នុង​គ្រា​មាន​អាសន្ន ដើម្បី​កុំ​ឲ្យការ​តាំង​ចិត្ត​ប្រែប្រួល។ តើនេះជាទម្រង់នៃការគ្រប់គ្រងចិត្តមែនទេ? (Mind Control)?

ដើម្បីប្រទេសជាតិ ដើម្បីទាហានដែលកំពុងប្រយុទ្ធនៅលើសមរភូមិ គិលានុបដ្ឋាយិកាទាំងនេះលះបង់គ្រប់យ៉ាង ប៉ុន្តែ​នៅ​ទីបំផុត​ត្រូវបង្ខំឲ្យធ្វើអត្តឃាត។ សង្រ្គាមសោកនាដកម្មបែបនេះ ដាច់ខាតមិនត្រូវឲ្យ​វាកើតឡើងម្តងទៀត​​ឡើយ។ ក្រៅពីនេះ មិនត្រឹមតែកងទ័ពប៉ុណ្ណោះទេ សូម្បីតែប្រជាជនធម្មតាក៏ត្រូវអូសទាញ និងក្លាយជាវត្ថុលះ​បង់។ នោះហើយជាមូលហេតុដែលយើងស្អប់សង្រ្គាម ហើយសង្ឃឹមថាសង្រ្គាមនឹងមិនកើតឡើងនៅលើពិភព​លោក។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: