បាតុភូតដើមឈើដុះលូតលាស់ខុសប្រក្រតីបន្ទាប់ពីគ្រោះមហន្តរាយនុយក្លេអ៊ែរនៅ Fukushima
តាមការស្រាវជ្រាវបានបង្ហាញអោយឃើញថារុក្ខជាតិដុះលូតលាស់មិនធម្មតានៅ Fukushima ដោយសារតែវិទ្យុសកម្មដែលនៅសេសសល់ បន្ទាប់ពីឧបទ្ទវហេតុរោងចក្រថាមពលនុយក្លេអ៊ែរក្នុងស្រុកនៅឆ្នាំ ២០១១ ។
ក្នុងការស្រាវជ្រាវដែលចុះផ្សាយនៅថ្ងៃទី ១៥ ខែមករាលើទស្សនាវដ្តី Plants អ្នកវិទ្យាសាស្ត្របានបង្ហាញពីការផ្លាស់ប្តូររចនាសម្ព័ន្ធរុក្ខជាតិនៅក្បែរតំបន់ភាយថាមពលនុយក្លេអ៊ែរ លទ្ធផលឧប្បត្តិហេតុរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Dai-ichi (FNPP) ដែលបណ្តាលមកពីការរញ្ជួយដីបង្កឱ្យមានរលកយក្សស៊ូណាមិ។
បន្ទាប់ពីឧបទ្ទវហេតុនេះ វិទ្យុសកម្មអុីយ៉ូដ និងសារធាតុវិទ្យុសកម្មរីករាលដាលទៅតំបន់ជុំវិញ ហើយប៉ះពាល់ដល់រុក្ខជាតិនៅក្បែរនោះ។ ក្នុងឯកសារស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានបង្ហាញពីការដុះលូតលាស់មិនធម្មតារបស់រុក្ខជាតិបន្ទាប់ពីឧបទ្ទវហេតុ។
វិទ្យុសកម្មអុីយ៉ូដ (ឧទាហរណ៍វិទ្យុសកម្មនុយក្លេអ៊ែរ) ជាទម្រង់ថាមពលដែលដកអេឡិចត្រុងចេញពីអាតូម និងម៉ូលេគុលប៉ះនឹងខ្យល់ បរិស្ថានសារធាតុរាវ និងវត្ថុរឹង។ ដូច្នេះវិទ្យុសកម្មនេះមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះសារពាង្គកាយមានជីវិត។
ដើម្បីឈានដល់ការសន្និដ្ឋាន ក្រុមអ្នកស្រាវជ្រាវបានសង្កេតមើលរុក្ខជាតិដុះលូតលាស់មិនស្មើគ្នា មិនដុះពន្លកដូចរុក្ខជាតិដែលមិនរងវិទ្យុសកម្ម។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថាលក្ខណៈមិនធម្មតាផ្សេងទៀតដែលពួកគេបានរកឃើញគឺខ្វះពន្លក និងដើមស្រល់ក្រហមជប៉ុន។ រឿងនេះកើតឡើងបន្ទាប់ពីនិទាឃរដូវឆ្នាំ ២០១២ និងកើនខ្ពស់បំផុតនៅឆ្នាំ ២០១៣ ទោះបីជាមូលហេតុពិតប្រាកដនៅតែជាអាថ៌កំបាំង។
ក្រុមស្រាវជ្រាវផ្តល់ភស្តុតាងបន្ថែមអំពីវិទ្យុសកម្មអុីយ៉ូដបន្ទាប់ពីគ្រោះថ្នាក់នុយក្លេអ៊ែរអាចផ្លាស់ប្តូររចនាសម្ព័ន្ធនៃស្លឹកដើម conifers ។
អ្នកស្រាវជ្រាវបានកត់សម្គាល់ថាភាពខុសប្រក្រតីដែលពួកគេរកឃើញនៅលើដើមស្រល់ Scots ក្នុងតំបន់គ្រោះថ្នាក់ ៣០ គីឡូម៉ែត្រជុំវិញរោងចក្រ Chernobyl បន្ទាប់ពីគ្រោះមហន្តរាយនុយក្លេអ៊ែរឆ្នាំ ១៩៨៦ ។
AD