ដំណើរទស្សនា “Ghibli Park” នឹងបើកនៅ Aichi ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២

សួនកំសាន្តប្រធានបទ “Ghibli Park” នឹងបើកនៅឧទ្យានពិព័រណ៍រំលឹកអនុស្សាវរីយ៍ Aichi ទីក្រុង Nagakute ខេត្ត Aichi នៅ​ថ្ងៃ​ទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ ។

នេះជាគម្រោងសហការរវាងខេត្ត Aichi និង Studio Ghibli ។ បច្ចុប្បន្ននេះឧទ្យានមួយផ្នែកត្រូវបានបើកជាសាធារណៈ គំនូរព្រាងផែនទីឧទ្យានក៏ត្រូវបានប្រកាសផងដែរ។

តំបន់ទាំងប្រាំដែលបង្ហាញនៅលើផែនទីមាន Youth Hil លេខ ១ បណ្ណសារធំរបស់ Ghibli លេខ ២ ព្រៃ Dondoko លេខ ៣ ដែនដី Mononoke លេខ ៤ និងជ្រលងមេធ្មប់ លេខ ៥ នឹងបញ្ចប់នៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៣ ។

អភិបាល Omura (ខាងឆ្វេង) និងផលិតករ Suzuki នៃ Studio Ghibli

អគារពណ៌សនៅពីក្រោយនាយក Goro Miyazaki អ្នកណែនាំការដ្ឋានសាងសង់គឺ “ការិយាល័យរបស់ឆ្មា” ។ អគារ​នេះ​កំពុង​ត្រូវ​បាន​គេដាក់អោយសាងសង់តាមហាង “Earth shop” ក្នុងរឿង “Whisper of the Heart” ។

“Ghibli Park” នឹងបើកជាផ្លូវការនៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ ។ ទីតាំងស្ថិតនៅក្នុង “ឧទ្យានពិព័រណ៍រំលឹកអនុស្សាវរីយ៍ Aichi” ជាកន្លែងប្រារព្ធពិព័រណ៍ Aichi ឆ្នាំ ២០០៥ ជាមួយនឹងទំហំ ៧,១ ហិកតា។

ឈុតឆាកតួអង្គឯក Shizuku ក្នុងរឿង “Whisper of the Heart” មកកាន់ហាង “Earth shop”

បណ្ណសារធំរបស់ Ghibli ប្រើសម្រាប់ដាក់តាំង រក្សាទុក Poster, Goods ស្នាដៃសិល្បៈដែលពាក់ព័ន្ធ និងឯកសារ Anime ផ្សេងទៀតខណៈពេលចាក់បញ្ចាំង។ អគារធ្លាប់ជាកន្លែងអាងហែលទឹក Onsen ហើយ​ត្រូវ​បានធ្វើឡើងវិញជា​មួយ​នឹង​ទំហំធំជាង ៤ ដងកន្លែង​ដែល​មាន​ប្រធានបទ​ដូច​គ្នាគឺ “សារមន្ទីរ Ghibli” នៅ Mitaka ។ កន្លែងនេះ​ត្រូវ​បាន​សាង​សង់​ដូច​ជាសួនវង្វេង ធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ភ័យខ្លាចដូចកំពុងតាមរកកំណប់ ព្រោះមិនដឹងថានឹងជួបតួអង្គណាទេ។

រូបភាពឡានក្រុងឆ្មា “My Neighbor Totoro”

Dondoko-do អាចផ្ទុកកុមារបានប្រហែល ៥-៦ នាក់។

ទំនាក់ទំនងរវាងខេត្ត Aichi និង Studio Ghibli ចាប់ផ្តើមជាមួយនឹង “ផ្ទះរបស់បងប្អូនស្រីពីរនាក់ Satsuki និង Mei” នៅពិព័រណ៍ Aichi Expo ឆ្នាំ ២០០៥ ។ អភិបាល Omura បាននិយាយថា “ផ្ទះរបស់ Satsuki និង Mei នៅតែមានមនុស្សជាច្រើនចូលចិត្ត ហើយក្លាយជារឿងព្រេងនិទានរបស់ Expo ។ ខ្ញុំធ្លាប់ស្នើសហការជាមួយ Ghibli ជាច្រើន​ដង​ដើម្បី​បង្កើតមូលដ្ឋានអចិន្រ្តៃយ៍” ហើយឥឡូវនេះសំណើត្រូវបានសម្រេច។

ផ្ទះរបស់បងប្អូនស្រី Satsuki និង Mei ក្នុង “My Neighbor Totoro” ត្រូវបានសាងសង់នៅឯពិព័រណ៍ Ai-Chikyu ឆ្នាំ ២០០៥ ។

វីដេអូផ្សព្វផ្សាយឧទ្យានមានឈ្មោះថា “Kaze ni natte, asobou” ត្រូវបានប្រកាសនៅលើគេហទំព័រទេសចរណ៍ផ្លូវការខេត្ត Aichi ។

ខេត្ត Aichi បានប៉ាន់ប្រមាណចំនួនភ្ញៀវមកកាន់ Ghibli Park ចំនួន ១ លាននាក់ក្នុងមួយឆ្នាំពេលបើកដំបូង និង ១,៨ លាននាក់បន្ទាប់ពីបើកពេញលេញនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៣ ។

Hana

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: