បេក្ខជនវគ្គផ្តាច់ព្រ័ត្រទាំង ១០ នាក់ចូលរួមការប្រកួតអ្នកមានមុខស្រដៀង​នឹង​បុព្វបុរស

បញ្ជី​ឈ្មោះ​បេក្ខជនទាំង ១០ នាក់ឈានចូលវគ្គផ្តាច់ព្រ័ត្រការប្រកួតស្វែងរកអ្នកដែលមានទម្រង់មុខស្រដៀងនឹង​ជន​ជាតិ​ជប៉ុន​សម័យ​បុរាណ ដែលរៀបចំដោយតំបន់ Tottori ទូទាំងប្រទេសត្រូវបានប្រកាស។

នេះជារូបភាពពាក់កណ្តាលខាងលើបុរសរស់នៅក្នុងសម័យ Yayoi (ប្រហែល ៣០០ ឆ្នាំមុនគ.ស ដល់ ៣០០ ឆ្នាំ​គ.ស.) ។ បុរសនេះមានឈ្មោះថា Kamijiro Aoya រូបភាព​ផ្តល់​ដោយរដ្ឋបាល​មូលដ្ឋាន Tottori ។

មុខរបស់ Kamijiro Aoya ត្រូវបានធ្វើឡើងដោយផ្អែកលើ DNA លលាដ៍ក្បាលដែលគេជឿថាមានអាយុកាល ១៨០០ ឆ្នាំ។ ដោយសារតែទម្រង់មុខដែលធ្វើឡើងវិញនេះមើល​ទៅ​ដូច​មុខ​មនុស្ស​សម័យ​សព្វថ្ងៃ ដូច្នេះរដ្ឋបាលខេត្ត Tottori បាន​សម្រេច​រៀប​ចំ​ការ​ប្រកួត​ស្វែង​រក​កូន​ចៅ​ដែល​មាន​មុខ​ស្រដៀង​នឹងបុព្វបុរសបំផុត។

រដ្ឋបាលខេត្ត Tottori ទទួលបានរូបថតចូលរួមប្រឡងចំនួន ២១៥ រូបតាំងពីពេលការ​ប្រកួត​ចាប់​ផ្តើម​។ ក្នុងអំឡុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ ២០២១ បេក្ខជនប្រមាណ ១០ នាក់ត្រូវបានជ្រើសរើស និងឈានចូលវគ្គផ្តាច់ព្រ័ត្រ។

សរុបរូបភាពមានចំនួន ២១៥ រូប ដោយផ្អែកលើបញ្ញាសិប្បនិម្មិត (AI) បញ្ជីបេក្ខជនកាត់បន្ថយមកត្រឹម ២០ នាក់​។ បន្ទាប់មកគណៈវិនិច្ឆ័យដែលមានសមាជិកបីនាក់ រួមទាំងអ្នកយកព័ត៌មានដែលបានរាយការណ៍កន្លែងរកឃើញ​លលាដ៍​ក្បាល និង​ម្ចាស់​ភោជនីយដ្ឋាន​នៅ​ជិតតំបន់វត្ថុបុរាណបន្ត​ជ្រើសរើស ហើយសម្រេចនៅសល់ ១០ នាក់។ រដ្ឋបាលខេត្តនឹងអញ្ជើញបេក្ខជនទាំង ១០ នាក់នេះចូលរួមដំណើរទេសចរណ៍ពិសេសប្រហែលនៅខែឧសភា ហើយប្រកាស​លទ្ធផល​ចុង​ក្រោយ។

មានបេក្ខជនចំនួន ៣ នាក់ចូលរួមអនឡាញតាមរយៈព្រឹត្តិការណ៍ប្រកាសជាផ្លូវការនៅសាលាក្រុង។ ពួកគេទាំងបីរូប Junji Aoyagi និង Hiroki Ushiyama មកពីទីក្រុងតូក្យូ Masahiro Yoshida មកពី Osaka ។ Ushiyama បានអោយដឹងថា “មានមនុស្សជាច្រើនបានប្រាប់ខ្ញុំថាគាត់ (រូបភាពធ្វើឡើងវិញរបស់ Kamijiro Aoya) ដូចខ្ញុំណាស់។ នៅពេលខ្ញុំមើលក៏ឃើញដូច្នេះ ខ្ញុំទន្ទឹងរង់ចាំថ្ងៃដែលខ្ញុំអាចជួបគាត់” ។ Yoshida បាន​បញ្ចេញ​មតិ​ថា “យើង​ទាំង​អស់​​គ្នា​​មើល​​ទៅ​​ដូច​​គ្នា ដូច​ជា​សាច់​ញាតិ។ ខ្ញុំចង់ទៅ Tottori ហើយយកឈ្នះរង្វាន់ធំបំផុត” ។

Yuk

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: