បទពិសោធន៍ញ៉ាំឆ្នាំងស៊ុបក្តៅក្នុងផ្ទះព្រិលនារដូវរងានៅ Nagano
នៅខេត្ត Nagano មានភោជនីយដ្ឋានមួយជំនាញបម្រើមុខម្ហូបឆ្នាំងស៊ុប និងបង្អែមប្រពៃណី។ រដូវរងាឆ្នាំនេះ ភ្ញៀវដែលមកដល់ភោជនីយដ្ឋាននឹងទទួលបានបទពិសោធន៍ញ៉ាំឆ្នាំងស៊ុបក្តៅក្នុងផ្ទះព្រិលទាំង ២០ ដែលផ្ទះនីមួយៗមានកម្ពស់ ៣,៥ ម៉ែត្រ។
ទីតាំងកន្លែងទទួលទានមានឈ្មោះថា Restaurant Kamakura Village ក្នុងនោះ Kamakura ជាភាសាជប៉ុនសំដៅលើផ្ទះព្រិល។ ទម្រង់ដ៏ពិសេសនេះបានមកពីភាពទាក់ទាញនៃទីក្រុង Iiyama ដែលល្បីជាកន្លែងធ្លាក់ព្រិលក្រាស់នៅ Nagano ។
ក្រុមអ្នកស្ម័គ្រចិត្តក្នុងស្រុកបានចាប់ផ្តើមគម្រោងនេះកាលពី ២០ ឆ្នាំមុន ក្នុងគោលបំណងស្តារវិស័យសេវាកម្មក្នុងតំបន់ឡើងវិញ។
មុខម្ហូបរួមមានឆ្នាំងស៊ុប Noroshi Nabe ដែលផលិតពីទឹកស៊ីអុីវ miso ជាមួយគ្រឿងផ្សំក្នុងស្រុកដូចជាផ្សិត និងស្ពៃក្តោបចិន រួមជាមួយនឹងបាយពូតដែលប្រើអង្ករ “koshihikari” ក្នុងស្រុក។
ភោជនីយដ្ឋានបើកដំណើរការប្រហែល ១ ខែ ចាប់ពីចុងខែមករា ដល់ចុងខែកុម្ភៈ ដោយផ្តល់ជូនទាំងអាហារថ្ងៃត្រង់ និងពេលល្ងាចជាមួយនឹងឆ្នាំងស៊ុបក្តៅ Noroshi Nabe ។ ក្នុងអំឡុងពេល “សម្រាកពេលល្ងាច” ភោជនីយដ្ឋានមានបម្រើស្រាផ្អែមដែលធ្វើពីអង្ករឡើងជូរ ឬបបរផ្អែម “shiruko” ធ្វើពីសណ្តែក adzuki ញ៉ាំជាមួយនំអង្ករ។
ភ្ញៀវដែលចង់មកភ្លក់មុខម្ហូបត្រូវកក់ទុកមុនតាមរយៈ Website របស់ភោជនីយដ្ឋាន។
Japo Cambodia