ឈ្មោះដែលគេប្រើសម្រាប់ហៅស្រ្តីនៅសម័យបុរាណ Gozen, Hime ឬ Tsubone
ក្នុងចំណោមអ្នករៀនភាសាជប៉ុន មនុស្សមួយចំនួនចូលចិត្តសាមូរ៉ៃ និង Ninja ពួកគេក៏ចូលចិត្តរឿងភាគប្រវត្តិសាស្ត្រជប៉ុនផងដែរ។ ដោយផ្ទាល់ខ្ញុំក៏ចូលចិត្តមើលរឿងប្រភេទនេះដែរ។
ប្រសិនបើអ្នកមើលរឿងប្រវត្តិសាស្ត្រច្រើន តើអ្នកធ្លាប់ឆ្ងល់ថាឈ្មោះដែលគេប្រើសម្រាប់ហៅស្រ្តីនៅសម័យបុរាណ ពាក្យ 御前 (gozen), 姫 (hime) និង 局 (tsubone) ទេ? ក្នុងករណីណាប្រើពាក្យទាំងនេះ?
តាមពិតទៅជនជាតិជប៉ុនមិនច្រើនទេដែលអាចឆ្លើយសំណួរនេះ។ ចូរអានអត្តបទនេះដើម្បីបង្ហាញអោយប្រជាជនជប៉ុនបានដឹង។
ជាដំបូងគឺ 御前 (gozen)
Gozen ដែលល្បីឈ្មោះមួយរូបរបស់ជប៉ុនគឺ Shizuka Gozen ។
នាងមានកូនជាមួយប្អូនប្រុសរបស់សាមូរ៉ៃលេខជប៉ុន (Minamoto no Yoritomo) គឺ Minamoto no Yoshitsune ប៉ុន្តែបែរជាប្រមាថបងប្រុស Yoritomo ហើយត្រូវតួអង្គនេះសម្លាប់កូន។ បន្ទាប់ពីរឿងនេះ Shizuka Gozen នៅតែបន្តឱប Yoshitsune ទោះបងប្រុសដាក់សម្ពាធយ៉ាងណា។ Shizuka Gozen មិនបានរៀបការជាមួយ Yoshitsune ជាផ្លូវការឡើយ ដូច្នេះមិនត្រូវបានទទួលស្គាល់ជាប្រពន្ធនោះទេ។ ទោះជាយ៉ាងណា ពួកគេទាំងពីរយល់ចិត្តគ្នាទៅវិញទៅមក។
ប្រជាជនជប៉ុនជាច្រើនគិតថា មានតែស្ត្រីដែលអាចកំណត់ឋានរបស់ខ្លួនដូចជា Shizuka Gozen ទើបហៅថា Gozen ប៉ុន្តែតាមពិត Gozen ក៏ប្រើសំដៅលើបុរសផងដែរ។ ជាការពិតណាស់ករណីភាគច្រើន Gozen ជាស្ត្រី ប៉ុន្តែនេះជានាមដែលមិនបែងចែកភេទ។
Gozen ប្រើសំដៅទៅលើមនុស្សដែលត្រូវបានវាយតម្លៃថាមានសមត្ថភាពផ្ទាល់ខ្លួនប៉ុណ្ណោះ។ សព្វថ្ងៃការហៅបែបនេះស្ទើរតែលែងមានទៀតហើយ។
姫 (Hime)
https://www.fami-geki.com/vod/drama-atsuhime/
មនុស្សជាច្រើនប្រហែលជាដឹងថា Hime គឺព្រះនាង ភាសាអង់គ្លេសអានថា Princess ។
ឋានៈរបស់ Hime ត្រូវបានបញ្ជាក់ដោយផ្អែកលើតួនាទីបិតារបស់ព្រះនាង មិនមែនមកពីសមត្ថភាពរបស់ព្រះនាងនោះទេ។ ហេតុនេះបុរសដែលចង់ចូលទៅជិតព្រះនាងភាគច្រើនចង់បានអំណាចបិតារបស់ព្រះនាង។ ជាការពិតណាស់ ព្រះនាងរស់នៅក្នុងភាពសុខសាន្ត មានទ្រព្យសម្បតិ្តតាំងពីក្មេង ប៉ុន្តែក៏មានព្រះនាងមួយចំនួនមិនចង់ត្រូវគេចាត់ទុកដូចនេះឡើយ។
មិនដូចជា Gozen ទេ Hime គឺជានាមប្រើសម្រាប់តែស្រ្តីប៉ុណ្ណោះ ហើយនៅតែមានក្នុងសម័យសព្វថ្ងៃ។
មិនត្រឹមតែព្រះនាងនៃគ្រួសារអធិរាជជប៉ុនប៉ុណ្ណោះទេ ក្មេងស្រីតូចៗដែលត្រូវបានឪពុកម្ដាយស្រឡាញ់ និងយកចិត្តទុកដាក់ក៏ត្រូវបានគេហៅថា “hime” ក្នុងន័យល្អផងដែរ។
ទន្ទឹមនឹងនេះក៏មានករណីប្រើមួយចំនួនមិនត្រូវទេ ឧទាហរណ៍នារីដែលស្រស់ស្អាតតែឆ្នាស់ មិនស្គាល់ខ្ពស់ ស្គាល់ទាប មិនស្គាល់សីលធម៌ក៏ត្រូវគេហៅថា “Hime” លក្ខណៈចំអក។
ករណីខ្លះក្មេងស្រីតូចគួរឱ្យស្រលាញ់ត្រូវបណ្តោយក្លាយទៅជា “hime” ឆ្នាស់។ យ៉ាងណាមិញក៏មាននារីមួយចំនួនត្រូវគេដាក់ងារថា “Hime” ដោយសារតែមនុស្សនៅជុំវិញច្រណែននឹងសម្រស់ ឬប្រវត្តិគ្រួសារ។
局 (Tsubone)
https://www.videomarket.jp/title/072809/A072809001999H01
ប្រសិនបើអ្នកចាប់អារម្មណ៍នឹងប្រវត្តិសាស្ត្រជប៉ុន អ្នកច្បាស់ជាធ្លាប់ឮឈ្មោះ Kasugano Tsubone ។ នេះគឺជាស្ត្រីអស្ចារ្យម្នាក់ដែលបានបង្កើតដំណាក់ក្រោយ (Oo-oku) នៃត្រកូល Tokugawa ដ៏ល្បីនៅសម័យ Edo (យុគសម័យចុងក្រោយរបស់សាមូរ៉ៃ) ។
Tsubone គឺជាឈ្មោះសម្រាប់ហៅប្រពន្ធរបស់អ្នកដែលមានអំណាចខ្ពង់ខ្ពស់។ ភាពខុសគ្នារវាង Tsubone និង Gozen ត្រង់ថា ការវាយតម្លៃអំណាច Tsubone មិនស្ថិតលើតួអង្គទេ ប៉ុន្តែផ្អែកលើប្តីរបស់នាង។ ក្រៅពីនេះ Tsubone ប្រើសម្រាប់ហៅស្ត្រីប៉ុណ្ណោះ។
ក្រៅពីនេះ ជនជាតិជប៉ុនក៏មានវិធីហៅ お局様 (O-tsubone sama) នៅកន្លែងធ្វើការ។
ក្នុងករណីនេះ Tsubone មិនមែនជាងារទៀតទេ ព្រោះ O-tsubone sama សំដៅលើ “ស្រ្តីការិយាល័យ” ស្ត្រីដែលធ្វើការយូរមកហើយ ប៉ុន្តែមានបុគ្គលិកលក្ខណៈពិបាក ចូលចិត្តនៅម្នាក់ឯង តឹងរុឹង និងរអ៊ូរទាំជាមួយអ្នកក្រោមបង្គាប់។
ដូច្នេះដាច់ខាតកុំហៅនរណាម្នាក់ថា O-tsubone sama នៅជប៉ុន ទោះបីជាអ្នកគ្រាន់តែច្រឡំ ប៉ុន្តែគេមិនងាយអត់ទោសឡើយ។
បន្ទាប់ពីអានអត្ថបទនេះ តើអ្នកចង់អោយគេហៅថា Gozen, Hime ឬ Tsubone ?
Kengo Abe