ហេតុអ្វីបានជាល្ខោន Kabuki មិនមានស្រ្តីចូលរួមសម្តែង?
ល្ខោន Kabuki ជាទម្រង់ល្ខោនជប៉ុនបុរាណ ដែលត្រូវបានយូណេស្កូទទួលស្គាល់ជា “បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ” ។
លក្ខណៈពិសេសនៃល្ខោន Kabuki ស្ថិតលើសម្លៀកបំពាក់សម្តែង ផាត់មុខក្រាស់ ទេពកោសល្យក្នុងការសម្តែងរបស់តួអង្គ ប៉ុន្តែមិនមានវត្តមានតារាសម្តែងស្រីនោះទេ។
ល្ខោន Kabuki ចាប់ផ្តើមដោយក្រុមតារាសម្តែងស្រី
សិល្បៈ Kabuki ត្រូវបានរកឃើញដោយស្រ្តីម្នាក់ឈ្មោះ Izumo no Okuni ក្នុងសតវត្សទី ១៧ ។ ក្នុងនាមជា Miko (អ្នករបាំ) នៃទីសក្ការៈបូជា Izumo នាងចាប់ផ្តើមរៀបចំការសម្តែងតូចៗដូចជាច្រៀង និងរាំ (ន័យចំពាក្យ “Kabuki” គឺជំនាញរបាំ) នៅលើទន្លេ Kamo ទីក្រុងក្យូតូ។
តួអង្គសម្តែងដែលរៀបចំដោយ Okuni ច្រើនតែមកពីវណ្ណៈទាបក្នុងសង្គមជប៉ុនសម័យនោះ រួមមានស្រ្តីពេស្យា អ្នកសុំទាន និងមនុស្សដទៃទៀតដែលត្រូវសង្គមបោះបង់ចោល។
ចំណុចមួយទៀតគឺថាពួកគេសុទ្ធតែជាស្ត្រី ការសម្តែងរបស់ Okuni និយាយពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ស្នេហា និងបទពិសោធជីវិតបានក្លាយទៅជាប្រធានបទគួរឲ្យចាប់អារម្មណ៍នៅសម័យនោះ។
មិនយូរប៉ុន្មាន Okuni និងក្រុមរបស់នាងចូលសម្តែងក្នុងរាជវាំងក្យូតូ។ ដោយសារភាពជោគជ័យរបស់ក្រុម Okuni ក្រុមនារីជាច្រើនផ្សេងទៀតត្រូវបានបង្កើតឡើងនៅជុំវិញក្យូតូ។ ពួកគេគួរតែអាចរីករាយនឹងភាពរុងរឿង និងអនាគតភ្លឺស្វាង ប៉ុន្តែសោកនាដកម្មបានកើតឡើងចំពោះក្រុមនារីទាំងនេះ។
Kabuki ក្លាយជាទម្រង់សិល្បៈសម្រាប់បុរស
នៅឆ្នាំ ១៦២៩ Bakufu Tokugawa ហាមឃាត់ស្ត្រីទាំងអស់សម្តែង Kabuki ដោយហេតុផលថា Kabuki ដែលស្រ្តីសម្តែងធ្វើឲ្យខូចសីលធម៌សាធារណៈ។
មូលហេតុដែលត្រូវបានលើកឡើងព្រោះខ្លឹមសារធ្វើឲ្យស្រើបស្រាល ប៉ុន្តែមូលហេតុពិតប្រាកដដោយសារតួអង្គសម្តែង Kabuki ភាគច្រើនជាស្រ្តីពេស្យា។
ជាក់ស្តែងមុននោះនៅឆ្នាំ ១៦១៧ រដ្ឋាភិបាលបានអនុម័តការបង្កើត Yoshiwara ដែលជាតំបន់ភ្លើងក្រហមធំមួយនៅ Edo (ទីក្រុងតូក្យូសព្វថ្ងៃ) ។ មិនចម្លែងទេដែល Kabuki ត្រូវបានសម្តែងនៅទីនេះ។
អ្វីដែលធ្វើឲ្យល្ខោន Kabuki ក្លាយទៅជាបន្លាក្នុងភ្នែករបស់មន្ត្រី ដោយសារតែល្ខោនមានប្រជាប្រិយភាពទាំងវណ្ណៈខ្ពស់ និងទាប។ អ្នកគាំទ្រល្ខោន Kabuki មានគ្រប់ស្រទាប់វណ្ណៈ។
ដោយសារតែអ្នកគាំទ្រចម្រុះធ្វើឲ្យ Bakufu ដែលមានមនោគមវិជ្ជាបែងចែកវណ្ណៈច្បាស់លាស់ ចង់ឲ្យពួកអភិជនមានទំនាក់ទំនងជាមួយពួកអភិជនប៉ុណ្ណោះ ដូច្នេះព្យាយាមកម្ចាត់ Kabuki ។ ទ្រឹស្ដីមួយទៀតលើកឡើងថា មន្ត្រីនៅសម័យនោះហាមស្រ្តីសម្តែងនៅលើឆាក Kabuki ដោយសង្ឃឹមថានឹងធ្វើឲ្យទម្រង់សិល្បៈ Kabuki បាត់បង់ភាពទាក់ទាញ និងរលាយបាត់។
ទោះជាយ៉ាងណា ការហាមឃាត់ស្ត្រីសម្តែង Kabuki បានឆ្ពោះទៅរកផ្លូវសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា LGBT+ ។
*** តើអ្នកដឹងទេ៖ ល្ខោន Kabuki រួមចំណែកបង្កើតវប្បធម៌ប្រអប់បាយ Bento របស់ជប៉ុនសព្វថ្ងៃនេះ។ ដោយសារតែការសម្តែង Kabuki ពេលខ្លះចំណាយពេលពេញមួយថ្ងៃ ដូច្នេះទស្សនិកជនចាប់ផ្ដើមយកប្រអប់បាយអាហារថ្ងៃត្រង់ចួលរួមកម្មវិធី។
Onnagata ៖ តារាសម្តែងប្រុសតែងខ្លួនជាស្រីក្នុងល្ខោន Kabuki
ដោយបញ្ជាហាមឃាត់ស្ត្រីសម្តែង បុរសទទួលខុសត្រូវការសម្តែងទាំងអស់។ យូរៗទៅតារាសម្តែងប្រភេទថ្មីត្រូវបានបង្កើតឡើងមានឈ្មោះហៅថា Onnagata បុរសដើរតួជាស្ត្រីនៅលើឆាក។
ប្រហែលសតវត្សទី ១៨ នៅពេលដែលល្ខោន Kabuki កំពុងមានប្រជាប្រិយភាព Onnagata ដែលគួរឲ្យគោរពបំផុតគឺជាអ្នកដែលរស់នៅ សម្តែង និងស្លៀកពាក់ដូចស្ត្រី រួមទាំងពេលដែលពួកគេមិនសម្តែង។ ចំណែកអ្នកដែលស្លៀកពាក់ជាបុរស មានប្រពន្ធកូន សុទ្ធតែត្រូវរិះគន់លើកាសែត។
ការហាមឃាត់របស់រដ្ឋាភិបាលត្រូវដកចេញនៅចុងសតវត្សទី ១៩ ប៉ុន្តែស្ត្រីមិនត្រលប់មកសម្តែងវិញឡើយ។
មានមូលហេតុជាច្រើនដែលគេរក្សា Onnagata គឺថាស្ត្រីគ្មានកម្លាំងពាក់សក់ក្លែងក្លាយ និងសម្លៀកបំពាក់សម្តែង Kabuki ធ្ងន់ ឬសូម្បីតែស្ត្រីក៏មិនដឹងថាខ្លួនជាស្ត្រីដែរ។
អ្នកអភិរក្សអះអាងថា Onnagata តែងតែវិភាគអត្តន័យក្លាយទៅជាស្រ្តីមួយរូប។ ពួកគេជឿថាទស្សនៈរបស់អ្នកក្រៅធ្វើឲ្យកាន់តែងាយស្រួលក្នុងការយល់អំពីលក្ខណៈពិតរបស់ស្រ្តីជាងស្ត្រីខ្លួនឯង។
ជាមួយនឹង “logic” នេះ តើយើងអាចសន្និដ្ឋានបានថាតួប្រុសគួរតែទុកឲ្យស្រ្តីសម្តែងទេ?
ស្រ្តីមិនសម្តែងល្ខោន Kabuki បានរួមចំណែកបង្កើត Ninja នាសម័យទំនើបដោយរបៀបណា?
Bakufu មិនត្រឹមតែហាមឃាត់ស្ត្រីមិនឲ្យសម្តែង Kabuki ប៉ុណ្ណោះទេ ក្រោយមកថែមទាំងហាមឃាត់យុវជនមិនឲ្យដើរតួជាស្ត្រីផងដែរ។ នៅពេលនោះតួស្រីទាំងអស់ រួមទាំងតួស្រីវ័យក្មេង សុទ្ធតែត្រូវសម្តែងដោយតួបុរសវ័យកណ្តាល។ ចំណុចនេះតម្រូវឲ្យចំណាយពេលផាត់មុខ ធ្វើសក់ និងសម្លៀកបំពាក់ពិសេស ដើម្បីអាចក្លាយទៅជាស្រីស្អាតតាមដែលអាចធ្វើទៅបាន។
ល្ខោន Kabuki ទាំងអស់អាចសម្តែងបានយ៉ាងរលូននៅលើឆាក វត្តមានអ្នកជួយស្លៀកពាក់ពណ៌ខ្មៅដែលគេហៅថា “Kuroko” ឬ “Kurogo” ។ ពួកគេទទួលបន្ទុកជួយប្តូរសំលៀកបំពាក់តួអង្គសម្តែងឬសម្ភារៈជាដើម។
Kuroko ស្លៀកពាក់ពណ៌ខ្មៅតាំងពីក្បាលរហូតដល់ចុងជើង ហើយព្យាយាមមិនឱ្យទស្សនិកជនឃើញវត្តមានរបស់ពួកគេលើឆាក។
បន្ទាប់មកល្ខោន Kabuki ចាប់ផ្តើមអនុញ្ញាតអោយ Kuroko ដើរតួជា Ninja ។ ដោយពឹងលើសម្លៀកបំពាក់ពណ៌ខ្មៅ Kuroko អាចបំបាំងកាយ ដែលជាសមត្ថភាពបំបាំងកាយរបស់ Ninja ។
អ្នកប្រាជ្ញមួយចំនួនគិតថាចំណុចបង្កើត Ninja ដែលជាអ្នកធ្វើឃាតស្លៀកពាក់ពណ៌ខ្មៅ។ ជាក់ស្តែង Ninja ដើមឡើយស្លៀកពាក់ធម្មតា ដើម្បីកុំឱ្យខ្លួនឯងលេចធ្លោខ្លាំងពេក។
តើអនាគតនារីអាចបង្ហាញខ្លួនក្នុងល្ខោន Kabuki ឡើងវិញទេ?
សព្វថ្ងៃនេះតារាសម្ដែងស្រីក្នុងពិភពល្ខោន Kabuki នៅតែមាន ប៉ុន្តែមានចំនួនតិចតួចប៉ុណ្ណោះ។ សព្វថ្ងៃគ្មាននរណាម្នាក់អាចរារាំងស្ត្រីមិនឱ្យចូលរួមក្នុងការសម្ដែង Kabuki បានឡើយ។
មិនអាចបដិសេធចំពោះតួនាទីរបស់ស្ត្រីក្នុងការបង្កើត និងអភិវឌ្ឍវប្បធម៌ល្ខោន Kabuki នោះទេ។ ដូច្នេះប្រហែលជាថ្ងៃណាមួយ ស្ត្រីនឹងត្រលប់មកចូលរួមល្ខោនបែបប្រពៃណីនេះ។
Yuk