ប្តីប្រពន្ធលោក Kaneko ជាអ្នកផ្តួចផ្តើមវិស័យកសិកម្មសរីរាង្គនៅប្រទេសជប៉ុន

រយៈពេលជាង ៤០ ឆ្នាំមកហើយ លោក Yoshinori និងលោកស្រី Tomoko ដែលជាអ្នកនាំមុខចលនាកសិកម្មសរីរាង្គ​នៅ​ក្នុង​ប្រទេស​ជប៉ុន។ ពួកគាត់ទទួលបានការគោរពដោយសារភាពទៀងត្រង់ ការ​លះបង់ និងការរួមចំណែក​អភិវឌ្ឍ​កសិកម្ម​សរីរាង្គ។

នៅពេលនោះរដ្ឋាភិបាលចាប់ផ្តើមអនុវត្តគោលនយោបាយកាត់បន្ថយផ្ទៃដីដាំដុះ។ លោក Yoshinori ​គិត​ថាកត្តានេះធ្វើឱ្យកសិករជាច្រើនបាក់ទឹកចិត្ត គាត់គិតថា ប្រសិនបើអាចផលិតអាហារស្អាត សុវត្ថិភាព មនុស្សជាច្រើននឹង​គាំ​ទ្រ ហើយធ្វើឱ្យកសិកម្មរស់ឡើងវិញ។ នោះហើយជាមូលហេតុដែលគាត់ចាប់ផ្តើមធ្វើកសិកម្មសរីរាង្គ។

លោក Yoshinori Kaneko យល់ថាសង្គមជប៉ុនពឹងផ្អែកយ៉ាងខ្លាំងលើផលិតផលកសិកម្មនាំចូល គាត់ជឿជាក់ថាបញ្ហានឹងត្រូវបានដោះស្រាយ ប្រសិនបើកសិករក្នុងស្រុកអាចផលិតផលិតផលសរីរាង្គដែលមានរសជាតិឆ្ងាញ់ និងសុវត្ថិភាព។

កសិដ្ឋានសរីរាង្គរបស់ប្តីប្រពន្ធលោក Kaneko បានក្លាយជាកន្លែងចាប់ផ្តើមដំណើរការ “សរីរាង្គ” សម្រាប់ភូមិដែលពួកគាត់រស់នៅ ដែលជាលើកដំបូងនៅជប៉ុនហៅថា “គំរូ Shimosato” នៃការអភិវឌ្ឍកសិកម្មសរីរាង្គ។ ភូមិ​មួយនេះ​​ក្លាយ​​ទៅជា​​កន្លែង​សម្រាប់​រដ្ឋាភិបាល​មូលដ្ឋាន និង​សហគមន៍​ផ្សេង​ទៀតប្តូរទៅផលិតកម្ម​សរីរាង្គ។

ដោយមានជំនឿថា “មូលដ្ឋានគ្រឹះនៃកសិកម្មសរីរាង្គស្ថិតនៅលើដី” លោក Yoshinori ចាប់ផ្តើមបង្កើតប្រព័ន្ធវិលជុំ ដែលរួមមានការបរិភោគផលិតផលដែលប្រមូលផលនៅស្រែ យកសំណល់បន្លែទៅចិញ្ចឹមសត្វ លាមកសត្វ និងស្លឹកឈើជ្រុះ ក៏ដូចជាចំបើងដែលប្រើជាវត្ថុធាតុដើមសម្រាប់ផលិតលាមកសត្វ ប្រើលាមកសត្វធ្វើជាជីសម្រាប់ធ្វើកសិកម្ម ឬចិញ្ចឹមសត្វ។

នៅឆ្នាំ ២០១៥ កសិដ្ឋានសរីរាង្គរបស់ពួកគាត់ត្រូវបានក្រសួងកសិកម្មជប៉ុនចាត់តាំងជាមជ្ឈមណ្ឌលបណ្តុះបណ្តាលកសិកម្មសរីរាង្គ។ សិស្សជាង ៤០០ នាក់មកពីជុំវិញពិភពលោកត្រូវបានបណ្តុះបណ្តាលនៅទីនោះ។ ចំណុចនេះធ្វើអោយ​មនុស្ស​ជា​ច្រើន​អាចចាប់ផ្តើមកសិដ្ឋានសរីរាង្គផ្ទាល់ខ្លួនក្នុងសហគមន៍ដែលពួកគេរស់នៅ។

ប្តីប្រពន្ធលោក Kaneko ក៏បានចាប់ផ្តើមប្រព័ន្ធមួយ “Teikei” (ទំនាក់ទំនងរវាងអ្នកផលិត និងអ្នកប្រើប្រាស់) ដែល​ហៅ​ថា “orei-sei” ។ ដោយ​សារ​ពាក្យ “Orei” មានន័យថា “ការដឹងគុណ” អ្នកប្រើប្រាស់អាចបង្ហាញការដឹងគុណ​ដោយ​សេរី មិនចាំបាច់ប្រើប្រាក់នោះទេ។

ដោយផ្អែកលើវិធីតែមួយគត់នៃប្រព័ន្ធ “Orei-sei” ប្តីប្រពន្ធលោក Kaneko បានបង្កើតទំនាក់ទំនងរឹងមាំជាមួយគ្រួសារអ្នកប្រើប្រាស់អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ។ ការទូទាត់សម្រាប់អាហារ (បន្លែតាមរដូវ អង្ករ ទឹកដោះ​គោ និងស៊ុត) សម្រេចដោយអ្នកប្រើប្រាស់ ព្រោះប្តីប្រពន្ធលោក Kaneko មិនគិតថាអាហារគឺជា “ទំនិញ” ទេ ប៉ុន្តែចាត់​ទុក​ដូច​ជា “អំណោយ” ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: