មី Ramen ជាមួយនឹងការ៉េមស្រស់ មិនដឹងថារសជាតិបែបណាទេ?
នៅប្រទេសជប៉ុនតំបន់នីមួយៗមានរូបមន្តធ្វើ Ramen រៀងខ្លួន ហើយរូបមន្តទាំងនេះនៅតែបន្តផ្លាស់ប្តូរ។
ភោជនីយដ្ឋាន Osaka Furanken ជាមួយនឹងបុគ្គលិកជើងចាស់បានដាក់ចេញមុខម្ហូបថ្មីនោះគឺ Amakara Miso Ramen ។
https://twitter.com/torisobazagin/status/1478898214996971520?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1478898214996971520%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fvn.japo.news%2Fcontents%2Fjapo-hom-nay%2F144109.html
បន្ទាប់ពីទទួលទាន Ramen ញ៉ាំការ៉េមគ្មានអ្វីចម្លែកនោះទេ ប៉ុន្តែបើញ៉ាំ Ramen និងការ៉េមជាមួយគ្នាមិនដែលឃើញទេ។
រហូតដល់ថ្នាក់ដាក់ការ៉េមចូលទៅក្នុងចាន Ramen បែបនេះតែម្តង។
ទឹកស៊ុបមុខម្ហូបនេះធ្វើពី Miso និងទឹកម្ទេសក្រហម ដែលមានគ្រឿងផ្សំសាច់ជ្រូក សាច់គោ សាច់មាន់។ ដោយសារមានការ៉េមរលាយក្នុងចាន ដូច្នេះយើងអាចទទួលបានរសជាតិទឹកដោះគោ និងសូកូឡាបន្ថែមទៀត។
តំណាងភោជនីយដ្ឋាន Franken បាននិយាយថានេះមិនមែនជាការរកឃើញដំបូងរបស់ Franken ពេលសម្រេចបញ្ចូលមុខម្ហូបដែលមិនទាក់ទងគ្នាទេ។ កាលពីឆ្នាំមុន ពួកគេទទួលបានភាពទាក់ទាញយ៉ាងខ្លាំងជាមួយនឹង miso ramen និងស្ករសំឡីប្លែកម្យ៉ាងដែរ។
Amakara Miso Ramen លក់ក្នុងតម្លៃ ៨៥០ យ៉េន ជាតម្លៃសមរម្យសម្រាប់មី Ramen មួយចានលំដាប់ភោជនីយដ្ឋាន។ ប្រសិនបើគិតទៅ អ្នកកំពុងទទួលបានការ៉េមឥតគិតថ្លៃ។
ទោះជាយ៉ាងណាម្ហូបនេះត្រូវបានភោជនីយដ្ឋានលក់រហូតដល់ចុងខែមីនា មុននឹងជំនួសដោយបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍ផ្សេងទៀត។
Yuk