រឿងគំនូរជីវចល Spirited Away បញ្ចូលក្នុងការរចនាមូ៉ដរបស់ Loewe

សម្រាប់អ្នកគាំទ្ររឿង Anime ម៉ាកម៉ូដទាន់សម័យ Loewe កំពុងតែឈានទៅដល់ការរួមបញ្ចូលរវាងពិភពសិល្បៈជប៉ុន និង​ម៉ូដ​ក្នុងគម្រោងសហការថ្មីជាមួយ Studio Ghiblil ដ៏ល្បីល្បាញ។

ស្ទូឌីយ៉ូ​គំនូរជីវចល​ជប៉ុន​នេះ​ល្បីជាមួយនឹងខ្សែភាពយន្ត​គំនូរជីវចល​បែប​ស្រមើស្រមៃ ដែលបំពេញការគិតរបស់អ្នក​គាំទ្រ​ទូទាំង​ពិភពលោក។ រឿងរបស់ Ghibli បានក្លាយជាចំណូលចិត្តរបស់មនុស្សជាច្រើនជំនាន់។

កិច្ចសហការលើកដំបូងរបស់ Loewe ជាមួយ Studio Ghibli ដោយខ្សែភាពយន្តល្បី My Neighbor Totoro ។

ចំពោះការសហការជាលើកទីពីរ ការ​រួម​បញ្ចូល​ទាំង​ម៉ូដសម្លៀកបំពាក់ និងរបស់របរមួយចំនួនដែលមាន​តួអង្គ​ក្នុង Spirited Away ដើម្បីអបអរសាទរភាពយន្តមួយក្នុងចំណោមភាពយន្តដែលមានប្រជាប្រិយភាពរបស់ស្ទូឌីយោ។

ខ្សែភាពយន្តនេះចេញផ្សាយក្នុងឆ្នាំ ២០០១ ដោយអ្នកដឹកនាំរឿង Hayao Miyazaki និយាយពីក្មេងស្រីឈ្មោះ Chihiro អាយុ ១០ ឆ្នាំ នៅពេលដែលនាងវង្វេងក្នុងពិភពទេវតា និងព្រលឹងវិញ្ញាណ។ ភាពយន្តនេះធ្វើអោយអ្នកគាំទ្រចូលចិត្ត ហើយបានឈ្នះរង្វាន់ជាច្រើន រួមទាំងរង្វាន់ Academy Awards សម្រាប់រង្វាន់ភាពយន្តគំនូរជីវចលល្អមើលបំផុតនៅក្នុងពិធីប្រគល់រង្វាន់ Oscar លើកទី ៧៥ ។

ជាការរួមបញ្ចូលរូបភាពតួអង្គក្នុងរឿងនៅលើផលិតកម្មរបស់ Loewe ។ ដូចជាកាបូប hammock bag និងស្បែក​ជើង​ស្បែក Kaonashi ឬ Ōtori-Sama ។

ចំណុចលេចធ្លោគឺស្រោមខ្នើយ Chihiro ខ្នាតធំដែលអាចប្រើសម្រាប់តុបតែងងផ្ទះរបស់អ្នកគាំទ្រ។ ភាពទាក់ទាញរបស់ផលិតផលនេះមកពីលក្ខណៈល្អប្រណិត ដូចជាថ្នេរដេរយ៉ាងពិសេសរបស់ Chihiro រហូតដល់ការលាយបញ្ចូលគ្នារវាងសាច់ក្រណាត់។

គម្រោងនេះមានការចូលរួមពីតារាល្បីៗជាច្រើន រួមទាំងតារាចម្រៀង និងសម្តែង Dua Saleh តារាបង្ហាញម៉ូត Kit Butler, Hyunji Shin និង Mica Arganaraz ។

The Spirited Away Collection កិច្ចសហការរបស់ Loewe និង Studio Ghibli ដាក់បង្ហាញតាមហាង និង​អន​ឡាញ​នៅ​ថ្ងៃទី ៧ ខែមករាលើ loewe.com

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: