សិស្សស្រីជនជាតិជប៉ុនលួចបន្លំ និងបង្ហាញសំណួរ​ប្រឡង​ចូល​សកល​វិទ្យាល័យ

សិស្សស្រីអាយុ ១៩ ឆ្នាំម្នាក់ មកពី Osaka បានទៅដល់ស្ថានីយ៍ប៉ូលីសខេត្ត Kagawa ប្រទេសជប៉ុន ដើម្បីសារ​ភាព​ទង្វើក្លែងបន្លំក្នុងការប្រឡងចូលសាកលវិទ្យាល័យ។ សិស្សស្រីរូបនេះ​ផ្តល់​សក្ខីកម្ម​ថា​នាង​បាន​ចូល​រួម​ការក្លែង​បន្លំ​ និង​បង្ហាញ​សំណួរប្រឡងចូល។ ហេតុការណ៍​នេះកំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត។

យោង​តាម​ការ​បញ្ជាក់​របស់សិស្ស​ស្រី​រូប​នេះ​ថា នាង​បាន​ប្រឡង​នៅមណ្ឌលប្រឡង​មួយ​ក្នុង​ខេត្ត Osaka ។ ព្រោះ​តែ​ខ្លាច​ពិន្ទុ​ប្រឡង​មិន​ជាប់ ហើយ​សង្ឃឹម​ថា​អាច​ចូល​សកលវិទ្យាល័យនៅទីក្រុងតូក្យូ សិស្ស​ស្រី​​ប្រើ​ឧបករណ៍​អេឡិច​ត្រូនិក​​ថត​សំណួរ​ប្រឡងរួចផ្ញើចេញទៅក្រៅ។ នាង​និយាយ​ថាខ្លួន​គ្រាន់តែ​លួចបន្លំមុខវិជ្ជាប្រវត្តិសាស្ត្រ​ពិភព​លោក​​ប៉ុណ្ណោះ ហើយមិនហ៊ានបន្លំបន្ថែម​លើ​មុខវិជ្ជា​ផ្សេង​ទេ ព្រោះ​ខ្លាចត្រូវ​គេ​ចាប់។

ទីស្នាក់ការប៉ូលីសខេត្ត Kagawa

មុនពេលសិស្សស្រីចេញសារភាព ហេតុការណ៍នេះត្រូវបានគេប្រទះឃើញនៅពេលដែលនិស្សិតសាកលវិទ្យាល័យតូក្យូពីរនាក់ទទួលបានសំណួរប្រឡងប្រវត្តិសាស្រ្តពិភពលោកនៃការប្រឡងកាលពីថ្ងៃទី ១៥ ខែមករា ហើយជូនដំណឹងជាបន្ទាន់ដល់អាជ្ញាធរពាក់ព័ន្ធរបស់ក្រសួងអប់រំ។

នេះ​បើ​តាមប្រភពព័ត៌មានបានឱ្យដឹងថា និស្សិតពីរនាក់ដែលត្រូវបានមនុស្សម្នាក់អះអាងថាជា “សិស្សវិទ្យាល័យត្រៀមប្រលងចូលសកលវិទ្យាល័យ” ទាក់ទងតាមរយៈកម្មវិធី Skype នៅលើគេហទំព័រសេវាកម្មបង្រៀនដើម្បីផ្ញើសំណួរ​ប្រឡង ដោយយកមូលហេតុថា “ចង់សាកល្បងសមត្ថភាពគ្រូ” ។

នៅពេលនោះពួកគេ​ទាំង​ពីរ​នាក់​មិន​​ដឹង​ថា​នេះ​ជា​សំណួរ​ក្នុង​ការ​ប្រឡង​ចូល​ឡើយ។

និស្សិតរង់ចាំចាប់ផ្តើមប្រឡងភាសាអង់គ្លេស (ស្តាប់) នៅមណ្ឌលប្រឡង។ រូបភាពថតដោយ Tatsuya Shimada សាកល​វិទ្យា​ល័យ​តូក្យូ Bunkyo-ku ទីក្រុងតូក្យូនៅល្ងាចថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២២ ។

យោងតាមមជ្ឈមណ្ឌលប្រឡងចូលសាកលវិទ្យាល័យជប៉ុន បេក្ខជនត្រូវបានអនុញ្ញាតឱ្យយកឧបករណ៍អេឡិច​ត្រូនិក​ចូល​ក្នុង​បន្ទប់ប្រឡង ប៉ុន្តែមិនអាចប្រើបានឡើយ។ បន្ទប់ប្រឡងនីមួយៗមានអ្នកមើលការខុសត្រូវគ្រប់គ្រាន់ ដើម្បី​ធានា​ថា​រក​ឃើញការបន្លំរបស់បេក្ខជន។

មនុស្សជាច្រើនបានចោទជាសំណួរថា ហេតុអ្វីបានជាបេក្ខជនអាចប្រើទូរស័ព្ទបញ្ជូនព័ត៌មានចេញទៅក្រៅ? ព្រោះរឿង​នេះ​ងាយ​នឹង​ត្រូវគេចាប់បាន។

បច្ចុប្បន្ន​ករណី​សិស្ស​ស្រី​អាយុ​ ១៩​ ឆ្នាំកំពុង​ត្រូវ​បាន​សមត្ថកិច្ច​ស៊ើបអង្កេត​បន្ថែម​ទៀត​។

Yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: