ក្រុមហ៊ុន​ជប៉ុនដាក់លក់ខោទ្រនាប់ស្បៃសម្រាប់​បុរស​រក​ចំណូលលើសការ​រំពឹង​ទុក

ក្រុមហ៊ុនផលិតខោអាវទ្រនាប់ជប៉ុន Wacoal ថ្មីៗ​នេះ​បានដាក់​បង្ហាញ​ម៉ូដ​ខោ​ទ្រនាប់​ boxer សាច់ក្រណាត់ស្បៃសម្រាប់បុរស ដែលត្រូវគេចាត់ទុកថាស្អាតហើយស្រួលស្លៀក។

ខោទ្រនាប់សាច់ក្រណាត់ស្បៃស្តាប់ទៅដូចជាពេញនិយមសម្រាប់តែស្រ្តី ប៉ុន្តែក្រុមហ៊ុនខោអាវទ្រនាប់ដ៏ល្បីឈ្មោះ Wacoal របស់​ជប៉ុន​បែរជាផលិតដោយ​ឡែក​សម្រាប់​បុរស។

កាលពីខែវិច្ឆិកាឆ្នាំមុន Wacoal បានសាកល្បងដាក់ចេញប្រភេទខោទ្រនាប់ Lace Boxer សម្រាប់បុរសនៅលើមូលដ្ឋានមូលនិធិសហគមន៍ Makuake របស់ជប៉ុន។

ក្រុមហ៊ុនទទួលបានជោគជ័យដំបូងនៅពេលដែលខោទ្រនាប់បុរសកើនលើសពីគោលដៅមូលនិធិ (ត្រឹម ៣០ ម៉ឺនយ៉េន) ដោយ ១,០៩០% ទទួលបានប្រហែល ៣,២៧ លានយ៉េនក្នុងការសន្យា។

មិនយូរប៉ុន្មាន ខោទ្រនាប់ Lace Boxer ត្រូវបានដាក់ក្នុងខ្សែសង្វាក់ផលិតកម្ម ឥឡូវនេះ Wacoal ផ្តល់ជូនផលិត​ផល ៧ ពណ៌​ខុស​គ្នា។

ដើម្បីកែតម្រូវសាច់ក្រណាត់ស្បៃស្តើងធ្វើយ៉ាងណាឱ្យសមនឹងអតិថិជនប្រុស Wacoal បានកែប្រែប្រភេទក្រណាត់ ធ្វើឱ្យក្រណាត់រឹង និងបង្កើនការ​បត់​បែន ថ្វីត្បិតតែមើលមិនដឹង។ ប្រភេទខោទ្រនាប់នេះត្រូវគេចាត់ទុកថាមាន​ភាព​ធន់​ដូច​នឹង​ខោ​ខ្លី​បុរស​ធម្មតា​របស់ Wacoal ដែរ។

Wacoal ឃោសនាផលិតផលខោទ្រនាប់បុរសរបស់ខ្លួន ដែលមានទាំងភាពស្រស់ស្អាត និងយឺត ធានាខ្សល់ចេញចូលបានល្អដោយពឹងលើវត្ថុធាតុដើម។

ផ្នែក​ខាង​មុខ​ខោ​ក្នុងត្រូវ​បាន​រចនា​ឡើងការពារប្រដាប់ភេទបុរស ធ្វើ​ឱ្យ​​មានអារម្មណ៍​ផាសុកភាព ស្លៀក​បាន​យូរ។

ខោទ្រនាប់បុរសមានលក់នៅលើហាងអនឡាញ Wacoal និងនៅលើ Amazon ក្នុងតម្លៃ ៣,៩៦០ យ៉េន/ខោ។ 

សាច់ក្រណាត់ស្បៃហាក់ដូចជាពេញនិយមខ្លាំងនៅប្រទេសជប៉ុន។ តើអ្នកនៅចាំម៉ាស់ស្បៃដែលលក់អស់ត្រឹម​រយៈពេល​ប៉ុន្មាន​នាទី​ទេ?

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: