ជប៉ុនផលិតកាបូបដែលធ្វើពីមងចាស់ដើម្បីកាត់បន្ថយកាកសំណល់ និងការពារបរិស្ថាន

Toyooka Kaban គឺជាម៉ាកកាបូបមកពីទីក្រុង Toyooka ខេត្ត Hyōgo កំពុងផលិតកាបូបដែលធ្វើពីមងចាស់ ដើម្បីកាត់​បន្ថយ​កាក​សំណល់ និងការពារបរិស្ថាន។

បច្ចុប្បន្នកាបូបដែលផលិតពីមងនេសាទកំពុងដាក់តាំងនៅ “ផ្លូវ Kaban” ជាកន្លែងដែលមានហាងលក់កាបូបជា​ច្រើន​នៅទីក្រុង Toyooka ។ Hashimoto Takahiro អ្នកគ្រប់គ្រងហាង Artisan Avenue នៃប្រព័ន្ធយីហោ Toyooka Kaban បានបង្ហាញដោយមោទនភាពថា “កាបូបនេះធ្វើពីមងនេសាទដែលគេបោះចោល” ។

នៅ​លើ​ធ្នើដាក់តាំងកាបូបស្ពាយ និង​កាបូប tote ដែល​មាន​តម្លៃ​ចាប់ពី ២៣,០០០ យ៉េនដល់ ៨០,០០០ យ៉េន។ នៅមុខហាងមងនេសាទ​ពណ៌​ខៀវ​ត្រូវ​បានដាក់បង្ហាញ ដើម្បីផ្សព្វផ្សាយផលិតផលរបស់ Toyooka Kaban ។

ហាង Toyooka Kaban Artisan Avenue លក់បានប្រហែល ៧០ កាបូបក្នុងមួយខែ ហើយថែមទាំងមានបញ្ជីបញ្ជា​ទិញ​ផ្ទាល់​ពី​អតិថិជន (ការរចនាតាមសំណើរ) ។

នៅឆ្នាំ ២០០៦ ទីក្រុង Toyooka បានបង្កើតសមាគមឧស្សាហកម្មកាបូបខេត្ត Hyogo កំណត់ស្តង់ដារតឹងរុឹង មាន​តែ​កាបូប​ដែល​បំពេញតាមគុណភាពទើបអាចប្រើឈ្មោះម៉ាកយីហោ Toyooka Kaban ។

រូបភាព https://backtoblueinitiative.com/

បច្ចុប្បន្នមានក្រុមហ៊ុនផលិតកម្មចំនួន ១១ ក្រោមឈ្មោះយីហោ Toyooka Kaban ដែលផលិតម៉ូដែលផ្សេងៗដូចជាកាបូប tote កាបូប Boston ។ ប្រឈមនឹងការប្រកួតប្រជែងពីទំនិញចិន និងទំនិញនាំចូលផ្សេងទៀត សមាជិកទាំង ១១ របស់ Toyooka Kaban ជឿជាក់លើផលិតផលដែលពួកគេផលិតក្នុងស្រុក។

កាលពីពីរឆ្នាំមុន ការស្រាវជ្រាវស្តីពីវិធីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលដាក់ចេញដោយអង្គការសហប្រជាជាតិ។ នៅពេលវិភាគផលិតផលដែលផលិតពីមងនេសាទកែច្នៃឡើងវិញ តាមរយៈ “សម្ព័ន្ធភាព​ពណ៌​ខៀវ” (អង្គភាពដែលមានមូលដ្ឋាននៅទីក្រុងតូក្យូត្រូវបានបង្កើតឡើងដោយ Nippon Foundation ដើម្បី​កាត់បន្ថយកាកសំណល់សមុទ្រ និងកែច្នៃធនធានសមុទ្រ) Toyooka Kaban បានសម្រេចចិត្តចូលរួម។

រូបភាព https://backtoblueinitiative.com/

ក្នុងនាមជាតំបន់អភិវឌ្ឍវិស័យ​ជលផល ជាពិសេសក្តាមព្រិល ទីក្រុង Toyooka មាន​មងនេសាទ​មួយ​ចំនួន​ធំ​ដែល​គេ​បោះបង់ចោល។

សម្រាប់វត្ថុធាតុដើម ឈ្មួញ​ជំនាញ​ខាង​មងនេសាទ​នៅ​កោះ​ហុកកៃដូ បន្តប្រមូលមងដែលប្រើរួច។ បន្ទាប់​មក​មង​ទាំង​​នោះ​ត្រូវបញ្ជូនទៅកាន់ក្រុមហ៊ុនកែច្នៃវត្ថុធាតុដើមនៅទីក្រុងតូក្យូ ផលិតទៅជាគ្រាប់អង្កាំប្លាស្ទិក។ ជាចុងក្រោយត្រូវបានកែច្នៃ និងត្បាញទៅជាក្រណាត់ដោយក្រុមហ៊ុនវាយនភណ្ឌ Morito នៅ Osaka ។ នេះ​ជា​​គម្រោង​​ដ៏​​មាន​អត្ថន័យ​មួយដោយ​មាន​កិច្ច​សហការ​ពី​អង្គភាព​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​ជប៉ុន។

រូបភាព https://www.kobe-np.co.jp/

ក្រុមហ៊ុន Morito ក៏ស្វែងរកវិធីកែច្នៃមងនេសាទក្នុងស្រុកទៅជាក្រណាត់ ហើយចាប់ដៃសហការជាមួយ​សហករណ៍​នេសាទ Tajima របស់ Hyōgo អង្គភាពជំនាញក្នុងការចាប់ក្តាមព្រិល។ ទោះជាយ៉ាងណាមងដែលប្រើសម្រាប់​ចាប់​ក្តាម​ព្រិលមានលក្ខណៈស្វិត តម្លៃកែច្នៃឡើងវិញខ្ពស់ ហើយក៏ពិបាកផលិតទៅជាក្រណាត់ផងដែរ។

ក្រុមហ៊ុន Morito បានជ្រើសរើសមងនេសាទមួយចំនួនដែលងាយស្រួលកែច្នៃឡើងវិញ ហើយគ្រោងនឹងផលិតរបស់តូចៗដែលធ្វើពីវត្ថុធាតុដើម​កែ​ច្នៃ​នេះសម្រាប់​អ្នកនេសាទ​នៅ Osaka ។

មួយក្នុងចំណោមក្រុមហ៊ុនផលិតរបស់ Toyooka Kaban បច្ចុប្បន្នកំពុងស្រាវជ្រាវការប្រើប្រាស់ក្រណាត់ពីវត្ថុធាតុដើម​ថ្មី​ដើម្បីធ្វើកាបូបសិស្ស។ Miyashita Eiji ប្រធានក្រុមហ៊ុន Naoto រំពឹងថាក្មេងជំនាន់ក្រោយនឹងប្រើកាបូបកែច្នៃ​ឡើង​វិញ។

“ពិតជាល្អណាស់ ប្រសិនបើរបស់ដែលក្មេងៗប្រើប្រាស់ជារៀងរាល់ថ្ងៃ ជួយឱ្យពួកគេរៀន និងមានការយល់ដឹងអំពីបរិស្ថានកាន់តែច្រើន” ។

ក្រៅ​ពីកែច្នៃកាបូបដែលផលិតពី​សំណាញ់​នេសាទគេបោះបង់ចោល Toyooka Kaban ក៏បង្កើតកាបូបដៃ គ្រឿង​តុប​តែង​ធ្វើ​ពី​ស្បែក ក្រណាត់ដែលនៅសល់ក្នុងដំណើរការផលិតកាបូប រួមទាំងកាបូប ប្រអប់ដាក់សោ និងកាបូបកាក់។

រូបភាព https://www.kobe-np.co.jp/

ស្បែកដែលនៅសល់តែងតែមានក្នុងអំឡុងពេលផលិតកាបូប ប្រើបរិមាណស្បែកដែលនៅសល់នេះដើម្បីផលិតកាបូបផ្សេងទៀត។ Toyooka Kaban មិនត្រឹមតែជួយកាត់បន្ថយកាកសំណល់ប៉ុណ្ណោះទេ ថែមទាំងបង្កើតផលិត​ផល​សម្រាប់​ជូន​ជា​អំណោយផងដែរ។

ក្រុមហ៊ុនផលិតមួយចំនួននៃម៉ាក Toyooka Kaban កំពុងស្រាវជ្រាវផលិតថង់ប្លាស្ទិកជីវៈពីសំណល់ទំពាំងបាយជូរក្នុងដំណើរការផលិតស្រា។ គោល​បំណង​ម៉ាក​យីហោ​គឺចង់កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ដោយជៀសវាងការប្រើ​ប្រាស់​សារធាតុ​គីមី។

yukie

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: