ក្រុមហ៊ុនជប៉ុនបើកការបញ្ជាទិញម៉ូតូហោះដែលអាចហោះហើរបាន ៤០ នាទី

ALI Technologies ដែលជាក្រុមហ៊ុនចាប់ផ្តើមផលិតម៉ូតូហោះដំបូង បានចាប់ផ្តើមទទួលការបញ្ជាទិញសម្រាប់អង្គភាពពាណិជ្ជកម្មដំបូងដែលចង់ធ្វើជាម្ចាស់យានជំនិះ។ ម៉ូតូបើកលក់ក្នុងតម្លៃ ៧៧,៧ លានយ៉េន ដោយ​សារ​មាន​ការ​កំណត់​​ក្នុង​​ច្បាប់​​ជប៉ុន ដូច្នេះម៉ូតូអាចធ្វើដំណើរនៅទីលានប្រណាំងប៉ុណ្ណោះ។

ម៉ូតូ​ហោះ​នេះ​មាន​ឈ្មោះ​ថា XTurismo Limited Edition មានស្លាបកង្ហារ ៤ ដែលដាក់​នៅ​គែម​ខាង​ក្រៅម៉ូតូដើម្បី​រក្សា​​លំ​នឹង។

ALI Technologies បានអោយដឹងថា hoverbike XTurismo Limited Edition អាចឈានដល់ល្បឿន ១០០/ម៉ោង ហោះ​បាន​កម្ពស់ ២ ម៉ែត្រ ក្នុងរយៈពេលប្រហែល ៣០ ទៅ ៤០ នាទីសម្រាប់ម្តងសាកថ្មពេញ និងធុងសាំងពេញ។

ផ្នែកតួសរសៃកាបូន​ស្រាលមាន​ទម្ងន់​ប្រហែល ៣០០ គីឡូក្រាម អាច​ផ្ទុក​ទម្ងន់​បាន​ដល់​ទៅ ១០០ គីឡូក្រាម។ ប្រព័ន្ធ​បញ្ជូន​ដំណើរ​ការបង្កើតឡើងដោយ ALI Technologies និង Toda Racing ។ យានជំនិះក៏ប្រើឧបករណ៍បញ្ជាស្វ័យ​ប្រវត្តិ​ដែល​ត្រូវបានរចនាឡើងដើម្បីធានាសុវត្ថិភាពខ្ពស់។

ក្រុមហ៊ុន​បាន​ដាក់​បង្ហាញ​ផលិតផលនៅ Fuji Speedway ទីលានប្រណាំង​ម៉ូតូ​ជិត​ភ្នំ Fuji នៅ Oyama ប្រទេស​ជប៉ុន។

ALI Technologies បានអោយដឹងថាខ្លួនគ្រោងនឹងផលិតចំនួនមានកំណត់ ២០០ គ្រឿង 

នាយកប្រតិបត្តិ ALI Daisuke Katano បានបង្ហើបឱ្យដឹងថា គោលដៅនាពេលអនាគតគឺផលិតឧបករណ៍ដំណើរការដោយអគ្គិសនីក្នុងទីក្រុង ឬសម្រាប់ឆ្លើយតបគ្រោះមហន្តរាយក៏ដូចជាស្វែងរក និងជួយសង្គ្រោះ។

ហាក់បីដូចជាគំនិតម៉ូតូហោះនឹងក្លាយទៅជាការពិតឆាប់ៗនេះ បន្ទាប់ពីតាក់ស៊ីអាចចាប់ផ្តើមហោះហើរពាណិជ្ជកម្ម​នៅ​ដើម​ឆ្នាំ ២០២៣ ។

yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: